Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI1048
KTI1048
Name :
ឈ្មោះ :
អោ កាន
Last Name :
នាមត្រកូល :
Ao
First Name :
នាមខ្លួន :
Kan
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I07917
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 18. Present aged: 44]
«ជំនានខែ្មរក្រហមអាយុ ១៨ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៤ ឆ
Home Village :
ភូមិកំណើត/ទីលំនៅ :
06070908, Kampong Thom, Santuk, Tipo, Thlong
០៦០៧០៩០៨, ខេត្ដកំពង់ធំ ស្រុកសន្ទុក ឃុំទីពោធិ៍ ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Was assigned to joined the revolution.
ចូលបដិវត្ដដោយមានការចាត់តាំងពីអង្គការ។
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
P-1 hospital
ពេទ្យ ព១
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical woman
ពេទ្យ
Superiors :
ថ្នាក់លើ :
មិញ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI1048 20050129, Thlong village, Tipo sub-district, Santuk district, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with Ao Kan, 44, the biography owner.
ខេធីអាយ១០៤៨ ២០០៥០១២៩ ភូមិថ្លុង ឃុំទីពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សម្ភាដោយ ផាន់ សុជា។ ជួបជាមួយ អោ កាន អាយុ ៤៤ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
អោ កាន ភេទស្រី អាយុ៤៤ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ កាន មានប្ដី ឈ្មោះ តុង មានកូនចំនួន៨នាក់ស្រី១ប្រុស ៧ សព្វថៃ្ងប្រកប របរធ្វើស្រែចម្ការ រស់នៅភូមិផ្លុង ឃុំទីពោ ស្រុកសន្ទុក ខេត្ដកំពង់ធំ។ កាន មានឪពុកឈ្មោះ អោ ម្ដាយឈ្មោះ គួន មានបងប្អូន៦នាក់។ កាន ធ្លាប់បានរៀនត្រឹមថ្នាក់ទី១១ឪចាស់ឱ ឈប់រៀនដោយសារ ប្រទេសជាតិកើតមានសង្គ្រាមរដ្ឋប្រហារ ឆ្នាំ១៩៧០។ កាន បានមកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ។ នៅឆ្នាំ ១៩៧៤ បានចូលបម្រើចលនាខែ្មរក្រហមតាមរយៈឈ្មោះ សឿន។ ចូលដំបូងអង្គការចាត់តាំងឱ្យជួយធ្វើស្រែ ចម្ការនិង លើកទំនប់ជីកប្រឡាយនៅអង្គភាពឃុំ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច បានប្រហែលជា២ឆ្នាំ អង្គការមកជ្រើសរើសយកមិត្ដនារីដែលមានប្រវត្ដិរូបល្អ ឱ្យទៅធ្វើការងារនៅភ្នំពេញ។ កាន មិនដែលបានស្គាល់ភ្នំពេញ ម្ដងណាទេ ពីមុនមក ពេលមកដល់ភ្នំពេញ ស្នាក់នៅម្ដុំជ្រោយ ចង្វាអង្គការ ចាត់តាំងឱ្យធ្វើការងារនៅក្នុងក្រសួងសង្គមកិច្ច។ កាន ធ្វើការងារនៅក្នុងមន្ទីរពេទ្យព១ អង្គការចាត់តាំងឱ្យ មើលថែ ទាំកុមារនៅក្នុងមន្ទីរពេទ្យ។ កុមារទាំងនោះមិនដឹងជាឪពុកម្ដាយ ឈ្មោះអីខ្លះទេ ព្រោះមិនដែលឃើញមក រកកូនសោះ មានតែ អង្គការមើលថែទាំឱ្យបាយទឹកហូបនិងពេលឈឺយកនៅមន្ទីរពេទ្យ។ កាន ដឹងថា ប្រធាន មន្ទីរឈ្មោះ មិញ ជាអ្នកចាត់ចែងការងារ នៅក្នុងមន្ទីរពេទ្យព១។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាម វាយចូលមកដល់ភ្នំពេញ អង្គការបានជម្លៀសកុមាររាប់រយនាក់ឱ្យជិះរទេះភ្លើងមកខាងខេត្ដបាត់ដំបងមុន។ កាន មិនបានដឹងថា កុមារទាំងនោះមានវាសនាស្លាប់ឬរស់យ៉ាងណាទេ ព្រោះមិនបាន ទៅជាមួយគ្នា ភ័យពេករត់យក រួចខ្លួនត្រឡប់មកស្រុក កំណើតវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា