PROMOTING ACCOUNTABILITY
Prak Karem
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI1049
KTI1049
|
|
Name :
ឈ្មោះ :
|
ប្រាក់ ការ៉េម
|
|
Last Name :
នាមត្រកូល :
|
Prak
|
|
First Name :
នាមខ្លួន :
|
Karem
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I01478
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 27. Present aged: 54]
«ជំនាន់ខែ្មរក្រហមអាយុ ២៧ ឆ្នាំ,បច្ចុប្បន្នអាយុ ៥៤
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06070307, Kampong Thom, Santuk, Kampong Thma, Khle
០៦០៧០៣០៧, ខេត្ដកំពង់ធំ ស្រុកសន្ទុក ឃុំកំពង់ថ្ម ភូម
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពកងពល២០៧ ភូមិភាគបូព៌ា។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគបូព៌ា«២០៣» ខេត្ដកំពង់ចាម។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
យោធា
|
|
Superiors :
ថ្នាក់លើ :
|
ញ៉។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI1049 20050131, Khley village, Kampong Thma sub-district, Kampong Thom province. Interviewed by Sarin Vireak. Notes: Interviewed with Prak Karem, 54, the biography owner.
ខេធីអាយ១០៤៩ ២០០៥០១៣១ ភូមិឃៃ្ល ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ សម្ភាសដោយ សារិន វីរៈ។ កំណត់សំគាល់ៈ ជួបជាមួយ ប្រាក់ ការ៉េម អាយុ ៥៤ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ប្រាក់ ការ៉េម ហៅ ហ៊ាង ភេទប្រុស អាយុ៥៤ឆ្នាំ ជាម្ចាស់ ប្រវត្ដិរូប។ ការ៉េម មានប្រពន្ធឈ្មោះ ថាច សព្វថៃ្ងប្រកបរបរ ធ្វើស្រែចម្ការ រស់នៅភូមិឃៃ្ល ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្ដកំពង់ធំ។ ការ៉េម មានឪពុក ឈ្មោះប្រាក់ ហែម មានម្ដាយឈ្មោះ យ៉ាន មានបងប្អូន៦នាក់ស្រី៣ប្រុស៣។ ការ៉េម ធ្លាប់នៅសាលាអនុ វិទ្យាល័យកំពង់ថ្មបានត្រឹមថ្នាក់ទី៧ឪចាស់ឱ ឈប់រៀនរៀនដោយសារកើតមានរដ្ឋប្រហារឆ្នាំ១៩៧០ កាលនោះ មានបាតុកម្មផង ហើយសាលាគ្មានលោកគ្រូមកបង្រៀន។ នៅឆ្នាំ១៩៧១ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរ ក្រហមតាមការអំពាវនាវរបស់សមេ្ដចសីហនុ ឱ្យកូនចៅ ចូលពៃ្រម៉ាគីដើម្បីរំដោះជាតិ។ ចូលមុនដំបូងអង្គការ បញ្ជូនមក ធ្វើជាយោធាស្រុកសន្ទុករៀនក្បួនយោធាហាត់លូនក្រាប
អស់រយៈពេលជាច្រើនខែ។ នៅឆ្នាំ១៩៧២ បានឡើងទៅ ភូមិជាយោធាភូមិភាគឧត្ដរនៅកងពលទី១ ប្រធានកងពលឈ្មោះ អឿន។ ការ៉េម បានចូលសមរ ភូមិវាយជាមួយទាហានលន់ នល់ នៅម្ដុំចេនឡាទី១ចេនឡាទី២ ជាសមរភូមិកេ្ដៅស្លាប់រស់ជា ច្រើននាក់។ កាល នោះកម្លាំងខែ្មរក្រហមបានកម្លាំងកងទ័ព វៀតណាមខាងជើងជួយវាយដណ្ដើមបន្ទាយទាហានលន់ នល់ បានជា ច្រើនកនែ្លងជាបន្ដបន្ទាប់។ នៅឆ្នាំ១៩៧៣ កម្លាំងកងទ័ពវៀតណាមបានដកចេញទៅប្រទេសវៀតណាមវិញ នៅសល់តែកម្លំាងខែ្មរក្រហមបន្ដវាយជាមួយទាហានលន់ នល់ បន្ដទៀត។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហម ឡើងកាន់ អំណាចកងពលទី១ដូរទៅជាកងពល៣១០វិញ ប្រធាន កងពលឈ្មោះ អឿន ដដែល។ អង្គការការ៉េម អង្គការឱ្យស្នាក់នៅម្ដុំវត្ដស្រះចក អង្គការចាត់តាំងឱ្យចុះធ្វើស្រែ នៅម្ដុំជាយៗក្រុងគ្មានអាហារហូបចុកគ្រប់គ្រាន់ ទេ។ នៅឆ្នាំ១៩៧៧ ការ៉េម និងយោធាមួយចំនួនទៀតអង្គការជ្រើស រើសទៅព្រំដែនវៀតណាមខាងខេត្ដកំពង់ ចាម ស្រុកសួង នៅក្នុងកងពល២០៧ ប្រធានកងពលឈ្មោះ ញ៉ មកពីភូមិភាគ និរតីមកគ្រប់គ្រងវិញ ព្រោះ ភូមិបូព៌ា ភូមិឧត្ដរ អង្គការលែង ទុក្ខចិត្ដ។ ការ៉េម បានធ្វើសង្គ្រាមម្ដងទៀតជាមួយប្រទេសវៀត ណាម កាល នោះកម្លាំងយោធាខែ្មរក្រហមដូចជាគ្មានស្មារតីដូចមុនទេ ម្នាក់ៗលែងមានជំនឿលើអង្គការទៅហើយ ធ្វើម្ដងនេះ ដើម្បីបានបាយហូបឆែ្អតនិងកុំឱ្យគេយកទៅវាយចោលប៉ុណេ្ណាះ។ នៅឆ្នាំ១៩៧៩ កម្លាំងកងទ័ពវៀតណាមវាយ ចូលមកកាន់តែ ខ្លាំងកម្លាំងយោធាខែ្មរក្រហមនាំគ្នារត់យករួចខ្លួនរៀងៗខ្លួន។ ការ៉េម មិនបានរត់ទៅព្រំដែនថទៃេ គឺរត់មកដល់ខេត្ដកំពង់ធំ រកផ្លូវមកផ្ទះតែម្ដង។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”