Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KPI0273
KPI0273
Name :
ឈ្មោះ :
អន
Last Name :
នាមត្រកូល :
An
First Name :
នាមខ្លួន :
Cheng
Other Name :
ឈ្មោះផ្សេង :
Im
អ៊ីម
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I01592
អាយ០១៥៩២
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Born on 1933
កើតឆ្នាំ១៩៣៣
Home Village :
ភូមិកំណើត/ទីលំនៅ :
07031102, Kampot, Chhouk, Noreay, Pos Porng
០៧០៣១១០២ ខេត្ដកំពត ស្រុកឈូក ឃុំនរាយណ៍ ភូមិពស់ពង
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1956????
១៩៥៦????
Reason to Join KR :
មូលហេតុចូល KR :
ស្អប់ខ្ពើមនិងឈឺចាប់ការជិះជាន់ ស្រឡាញ់របបកុំមុយនីស្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
ក្រសួងឧស្សាហកម្មរដ្ឋ
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម ភ្នំពេញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
រដ្ឋមន្រ្ដី
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KPI0273 20040613, Pos Porng village, Noreay sub-district, Chhouk district, Kampot province. Interviewed by Phann Sochea. Notes: the biography owner disappeared. Interviewed with his brother Keo Rang, aged 76.
ខេភីអាយ០២៧៣ ២០០៤០០៦១៣ ភូមិពស់ពង ឃុំ នរាយណ៍ ស្រុកឈូក ខេត្តកំពត។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ ម្ចាស់ប្រវត្តិរូបបាត់ខ្លួន។ សម្ភាសជា ជាមួយ កែវ រ៉ង ជាបងប្រុស អាយុ៧៦ឆ្នាំ។
Summary :
សេចក្ដីសង្ខេប :
ចេង អន ហៅអ៊ីម ភេទប្រុស កើតនៅឆ្នាំ១៩៣៣ បាត់ខ្លួន ជួបសំភាសន៍ជាមួយ កែវ វ៉ង អាយុ៧៦ឆ្នាំ ត្រូវជាបង ប្រុស។ អន មានស្រុកកំណើតនៅភូមិពស់ពង ឃុំនរាយណ៍ ស្រុកឈូក ខេត្ដកំពត។ អន មានបងប្អូន៤នាក់ ស្រី២ ប្រុស២។ ឪពុកឈ្មោះ កែវ អ៊ុត និងម្ដាយឈ្មោះ ស្វាយ សំរិត។ អន ចូលបដិវត្ដន៍នៅឆ្នាំ១៩៥៦ នៅភ្នំពេញ ហើយអ្នកនាំចូលឈ្មោះ ប៊ុន ម៉ន ព្រោះស្អប់ខ្ពើមនឹងមានការឈឺចាប់ ការជិះជាន់ ស្រឡាញ់របបកុំមុយនីស្ដ។ អន រៀននៅសាលាស្ដុកក្នុងឃុំសំឡាញ ដល់ប្រឡងសាលាវត្ដជាប់ក៏ទៅរៀននៅឈូកជាភាសាបារាំង ប្រហែល២៣ឆ្នាំ ហើយប្រឡងចប់ ក៏ទៅតាមគ្រូរបស់គាត់នៅភ្នំពេញ(តាយ៉ែម)។ គ្រូហ្នឹងជាសង្ឃ រាជនៅវត្ដនរាយណ៍ ហើយកាលហ្នឹងសុំហ្លួង(សីហនុ)ឱ្យបំបួសកាលសំបក់ហ្នឹង មានលោក២០អង្គ ហើយគង់នៅវត្ដមហាមន្រ្ដី។ អនធ្លាប់បួសបាន១២ឆ្នាំសឹក ព្រោះស្រឡាញ់យាយភ័ស នៅជិតវត្ដ មហាមន្រ្ដីហ្នឹង អន ការជាមួយឈ្មោះយាយភាស់ ហៅកន។ អន រៀបការមុនរដ្ឋប្រហារ២៣ឆ្នាំ។ ក្រោយមក អន ធ្វើការនៅរោងពុម្ពជាមួយ ហ៊ូ នឹម, ហ៊ូ យន់ និងខៀវ សំផន ក្រោយមករឿងធ្វើការនៅរោង ពុម្ពបែកការណ៍ ហើយអន ក៏រត់ចូលពៃ្រ។ ប្រពន្ធនឹងកូនរត់ទៅនៅជាមួយវ៉ង តែវ៉ង មិនហ៊ានឱ្យ នៅទេ ឱ្យទៅនៅស្រុកកំណើតរបស់ខ្លួនឯងនៅបរសេដ្ឋទៅ ហើយប្រពន្ធអន ក៏ត្រឡប់ទៅស្រុកកំណើត ក្រោយពីអន ចូលពៃ្រក៏ល្បីហើយប្រពន្ធគាត់ក៏ត្រឡប់ទៅនៅភ្នំពេញជាមួយបងដែលជាអ្នកបកប្រែ ឈ្មោះសំអុល។ នៅក្នុងសម័យ លន់ នល់ លឺដំណឹងថាអន ជាមេបញ្ជាកាភូមិភាគពិសេសវ៉ៃឡោមព័ទ្ធ ទីក្រុងភ្នំពេញ ហើយវ៉ង ធ្លាប់ទៅលេងនឹងអន នៅខាងលិចកប់ស្រូវ ហើយមិនឱ្យវ៉ង នៅយូរទេខ្លាច ទាហានលន់ នល់ ទម្លាក់គ្រាប់បែក ឱ្យវ៉ង ជិះជាមួយឡានដឹកអំបិលដោយ អន ធ្វើសំបុត្រឱ្យ។ វ៉ង មិនហ៊ានទៅលេងនឹងអន ទៀតទេព្រោះកប៉ាល់ហោះនៅលើក្បាល រត់ចូលតែត្រង់សេ គេចរហូត ស្បថលែងទៅ។ អន ធ្លាប់ចុះទៅមើលរោងចក្រស៊ីម៉ង់នៅកំពត និងរោងចក្រជី គាត់កាន់ដំណែងជារដ្ឋ មន្រ្ដីក្រសួងឧស្សាហកម្មរដ្ឋ ព្រោះពេលមកហឹ្នងចុះសួរសុខទុក្ខអ្នកផ្ទះ ហើយគាត់មកយកតាមួយ ឈ្មោះនៅ (ជាប្រជាជនថ្មី) ដែលជាបចេ្ចកទេសរោងចក្របេ្រងកន្ទក់ ហើយនិងជីដូនមួយគាត់មួយបចេ្ចកទេសរោងចក្រទឹកដោះគោ ឈ្មោះស៊ុន (នៅរស់ទល់សព្វថៃ្ង) ទើបដឹងថាគាត់ធ្វើអី ហើយទៅណា។ អន ធ្លាប់ទៅចិន ទៅកូរ៉េជាលក្ខណៈផ្លូវការ តែមិនដឹងប៉ុន្មានឆ្នាំ។ ម្ដាយរបស់អន លឺថាកូនប្រសារហ្នឹងឆ្លងទនេ្លក៏មកមើល ហើយមកដល់គេចាប់ គាត់យកទៅដាក់ផ្ទះថ្មបៀតនឹងវត្ដប្រឡោមផ្សារកណ្ដាល គេអត់ដាក់ច្រវ៉ាក់ទេគ្រាន់តែគេឃុំអត់ឱ្យគាត់ ទៅណា ហើយគេយកបាយទឹកមកឱ្យហូប គាត់ឃុំបានមួយអាទិត្យបានគេចាប់យាយភ័ស ចំណែក តាអន អត់ឃើញទេ។ ចាប់យាយភ័ស ពីផ្ទះនៅរោងចក្រម៉េ្សៅមី ជិតនឹងមាត់ព្រែកស្ពានមុន្នីវង្ស ហើយលើកបោះកូនដែលទើបនឹងកើត នៅចំពោះមុខយើង។ កូនរបស់អន ហ្នឹងនៅរស់មួយដោយសារ តាឃាង គាត់ឃើញគេសម្លាប់ម្ដាយឪពុកហើយគាត់ក៏សុំកូនហ្នឹងមក បើទុកកូននឹងស្លាប់ សព្វថៃ្ងរស់នៅ ស្រុកកំពង់សិលា ឈ្មោះប៉ិច(ស្រី)។ វ៉ង ធ្លាប់ទៅជួបចេង អន នៅផ្ទះដែរ ហើយគេសួរថាមករក អី? គេប្រើឱ្យវ៉ង ទៅសុំខោអាវ ហើយអន ប្រាប់ទៅទ័ព៤៥នាក់ ថាទៅប្រមូលដាក់ឡាននៅ ផ្សារថ្មី ហើយមានចាន ឆ្នាំង ម៉ាស៊ីនកិនស្រូវ ម៉ាស៊ីនបូមទឹក ទ័ពដើររកក្នុងផ្ទះជិតៗផ្សារថ្មី។ ហើយពេលបានមកដល់់ស្រុកគេយកខ្លះ ទៅឃុំគេយកខ្លះទៅ។ ក្រោយមកគេចាប់អន ចូលទួលសែ្លង ហើយបានដំំណឹងថាអន ស្លាប់នៅទួលសែ្លង។ តាអន កាលពីជំនាន់តស៊ូមិនហ៊ានមកលេងផ្ទះទេ គាត់នៅភ្នំវ៉ៃចាប ហើយជំនាន់លន់ នល់ ក៏មិនបាន មកលេងផ្ទះដែរ ដល់ជំនាន់ប៉ុល ពត មកលេងបាន៣ដង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា