Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0122
Name :
ឈ្មោះ :
សូ រ៉េន
Last Name :
នាមត្រកូល :
So
First Name :
នាមខ្លួន :
Ren
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
N/A
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age in KR file: - 59 years old
អាយុ ៥៩ ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
06081208, Kampong Thom, Stung, Samproch, Kok Svay
០៦០៨១២០៨ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំសំព្រោច ភូមិគោ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធា កងពល៣១០។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
អឿន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0122 20030124 Kok Svay village, Samproch sub-district, Stung district, Kampong Thom province. Interviewed by Dara. P Vanthan and Sin Khin, Notes: Interviewed with Sau Ren, biography owner. Sau Ren was in Tangkok prison, which had only three survivors including him among 70 prisoners.
ខេធីអាយ០១២២ ២០០៣០១២៤ ភូមិគោកស្វាយ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ និងស៊ិន ឃិន កំណត់សំគាល់ៈ ជួប សម្ភាសជាមួយម្ចាស់ប្រវត្តិរូបផ្ទាល់។ គាត់ធ្លាប់ជាប់គុក នៅតាំងគោកដែលមានអ្នករួចខ្លួនតែ៣នាក់ រួមទាំងខ្លួនគាត់ ផ្ទាល់ក្នុងចំណោមអ្នកទោស ៧០ នាក់។
Summary :
សេចក្ដីសង្ខេប :
សូ រ៉េន ភេទប្រុស អាយុ៥៣ឆ្នាំ ជួបសម្ភាសផ្ទាល់។ រ៉េន មានប្រពន្ធឈ្មោះ សាទ សព្វថៃ្ងរស់នៅ ភូមិគោកស្នាយ ឃុំសំព្រោច ស្រុកស្ទោង ខេត្ដកំពង់ធំ។ រ៉េន បានស្ម័គ្រចិត្ដ ចូលធ្វើជាយោធាខែ្មរ ក្រហមតាំងពីឆ្នាំ១៩៧០។ រ៉េន បានចូលជាចលនារំដោះជាតិនៅក្នុងពៃ្រកាលនោះចូលមានគ្នា១៥០ នាក់ មានគណៈភូមិភាគ កែ ពក ឱ្យហាត់រៀនក្បួនយុទ្ធសាស្រ្ដយោធា ចប់។ កាលនោះមានកងទ័ពយួន ខាងជើងជួយខាងកម្លាំងរំដោះជាតិ នៅពេលនោះគេមិនហៅថា ជាខែ្មរក្រហមទេ។ ចាប់ពីឆ្នាំ១៩៧១ រ៉េន បានឡើងវាយគ្រប់សមរភូមិរហូតដល់ខេត្ដកំពង់ចាម។ នៅឆ្នាំ១៩៧៣ កងកម្លាំងរំដោះជាតិបាន ដេញកម្លាំងកងទ័ព យួនឱ្យទៅប្រទេសគេវិញ។ នៅឆ្នាំ១៩៧៣ រ៉េន អង្គការបាន
បញ្ជូនមកឡើងវាយ ជាមួយទាហានលន់ នល់ នៅម្ដុំតាំងគោក ចេនឡាទី១និងចេនឡាទី២ នៅទីនោះទាហានលន់ នល់ និង ទាហានខែ្មរក្រហមស្លាប់ច្រើនដូចគ្នា។ រ៉េន នៅក្នុងកងពលទី១ ប្រធានកងពលឈ្មោះ អឿន បាន ឡើងវាយសម្រុកចូលទីក្រុង ភ្នំពេញ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ រ៉េន បានស្នាក់នៅ ម្ដុំវត្ដភ្នំនៅ ជិតមន្ទីរពេទ្យព្រះកេតុមាលា។ នៅឆ្នាំ១៩៧៦ រ៉េន សុំអង្គការមករស់នៅក្នុងមូលដ្នានវិញ ពេលនោះ មានយោធាជា ច្រើនបានឡើងឡានមកដល់ត្រឹមស្រុកបារាយណ៍ អង្គការបាន យកមកដាក់គុកចំនួន៣ខែ ប្រធានគុកឈ្មោះ ស៊ននិងឈ្មោះ សឿន។ រ៉េន ដឹងថា នៅឆ្នាំ១៩៧៦ នៅក្នុងគុកដឹងថា អង្គការ ហៅទៅ សួរចម្លើយធ្វើទារុណកម្មនិងសម្លាប់ចោល។ រ៉េន មានសំណាង
ល្អបានស្គាល់អនុគណៈស្រុក ឈ្មោះ ឡន ដឹងថា រ៉េន ធ្លាប់តស៊ូ ក្នុងពៃ្រយូរហើយក៏សុំឱ្យប្រធានគុកដោះលែងទៅស្រុកកំណើតវិញ ទើបបានរស់។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមសម្លាប់មនុស្ស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា