Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0123
KTI0123
ឈ្មោះ :
ព្រំ ចេង
Last Name :
Prum
First Name :
Cheng
Other Name :
ឈ្មោះផ្សេង :
Phanh
ផាញ
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I06253
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៥៣។
Home Village :
ភូមិកំណើត/ទីលំនៅ :
06080503, Kampong Thom, Stung, Kampongchin Tbaung,
០៦០៨០៥០៣ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំកំពង់ចិនខាងត្ប
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
Associates :
អ្នកពាក់ព័ន្ធ :
Thoeun, Chief of Security Guard
ធឿន, ប្រធានសន្ដិសុខ
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0123 20030128 Kampong Kdei village, Kampongchin Tbaung subdistrict, Stung district, Kampong Thom province. Interviewed by Dara. P Vanthan and Sin Khin, Notes: Prum Cheng called Phanh disappeared. Interviewed with mother called Kim Min.
ខេធីអាយ០១២៣ ២០០៣០១២៨ ភូមិកំពង់ក្តី ឃុំកំពង់ចិន ត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ និង ស៊ិន ឃិន កំណត់សំគាល់ៈ ព្រំ ចេង ហៅ ផាញ បាត់ខ្លួន។ ជួបសម្ភាសជាមួយម្តាយឈ្មោះ គឹម មិន។
សេចក្ដីសង្ខេប :
ព្រំ ចេង ហៅ ផាញ ភេទប្រុស កើតឆ្នាំ១៩៥៣ បាត់ខ្លួន។ ជួបជាមួយឈ្មោះ គឹម មិន អាយុ ៧៥ឆ្នាំត្រូវជាម្ដាយ។ ចេង មានឪពុកឈ្មោះ ព្រំ ញ៉ែម មានស្រុកកំណើតនៅភូមិកំពង់ក្ដី ឃុំកំពង់ ចិនត្បូង ស្រុកស្ទោង ខេត្ដកំពង់ធំ។ ចេង កាលពីតូចធ្លាប់បានរៀនសូត្រនិងបានបួសជាព្រះសង្ឃរហូត ដល់ឆ្នាំ១៩៧០ ទើបសឹកមកវិញជួយធ្វើស្រែចម្ការឪពុកម្ដាយ និងជួយឃ្វាលគោ។ នៅឆ្នាំ១៩៧១ ចេង បានស្ម័គ្រចិត្ដចូល ធ្វើជាយោធាខែ្មរក្រហមតាមរយៈឈ្មោះ ឈាន។ ចេង ចូលដំបូងអង្គការ បញ្ជូនឱ្យទៅធ្វើជាយោធាតំបន់៤២។ នៅឆ្នាំ១៩៧៣ ចេង អង្គការចាត់តាំងឱ្យទៅសមរភូមិវាយជា មួយទាហានលន់ នល់ នៅខេត្ដសៀមរាប តែមុនទៅខេត្ដសៀមរាប ចេង បានមកលេងឪពុកម្ដាយ បានមួយដងក៏បាត់ដំណឹងឈឹង។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើងកាន់អំណាចក៏គ្មានបានទទួល ដំណឹង។ នៅឆ្នាំ១៩៧៧ មានយោធាពីរនាក់ចុះមកពីភ្នំពេញ បានមកធ្វើប្រវត្ដិរូបឈ្មោះ ចេង យោធានោះសួរថា នៅភូមិឃុំអី មានផ្ទះប៉ុន្មានខ្នង មានគោក្របីអីទាំងអស់ហ្នឹង។ ពេលនោះយោធា បានប្រាប់ថា ចេង ធ្វើជាយោធានៅភ្នំពេញ និងថា នៅវិញចាំ ប្រាប់ឱ្យចេង មកលេងស្រុកកំណើត។ តាំងពីយោធាទាំងពីរនោះ ត្រឡប់ទៅវិញក៏មិនឃើញឈ្មោះ ចេង មកលេងស្រុកកំណើត បានដំណឹង រហូតមកដល់ពេលនេះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា