| Personal Info | ||
| ID: | SHH45108 | |
| ចំណងជើងឯកសារ: | ឃុន វ៉ុន អាយុ ៥៥ឆ្នាំ រស់នៅ ភូមិបាក់នឹម ឃុំប្រេស ស្រុកជុំគិរី ខេត្តកំពត។ ឯកសារចំនួន៣ទំព័រ។ | |
| Source: | DC-Cam Healing Project | |
| ប្រភពនៃឯកសារ: | DC-Cam Healing Project | |
| សេចក្ដីសង្ខេប: | ឃុន វ៉ុន អាយុ ៥៥ឆ្នាំ រស់នៅ ភូមិបាក់នឹម ឃុំប្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ នួន ឃន (ស្លាប់) និងម្តាយឈ្មោះ ឡុង ណន (ស្លាប់)។ ខ្ញុំ មានបងប្អូន៧នាក់ នៅរស់រានមានជីវិតទាំងអស់។ ខ្សែជីវិតរបស់ខ្ញុំ នៅក្នុងរបបខ្មែរក្រហម ក្នុងអំឡុងពេល នោះ នៅពេលខ្មែរក្រហមបានចូលមកដល់ភូមិស្រុក ដែលខ្ញុំរស់នៅ និងបានជម្លៀសប្រជាជនចេញពីភូមិ ស្រុកទៅធ្វើការងារកន្លែងផ្សេងៗពីគ្នា។ ខ្ញុំត្រូវខ្មែរក្រហមបំបែកចេញពីគ្រួសារទៅធ្វើការនៅកងកុមារ។ ខ្មែរ ក្រហមបានប្រើខ្ញុំឱ្យកាប់ស្លឹកទន្ទ្រានខែត្រ រើសអាចម៍គោ ទុកធ្វើជីដាក់ស្រែ។ ក្នុងរបបខ្មែរក្រហម ខ្ញុំឃើញមានខ្មែរក្រហមមួយក្រុមចាប់ប្រជាជនចងដៃ និងបានបណ្តើរជាជួរមកដល់ក្បែផ្ទះរបស់ខ្ញុំនិងបានចង ជាមួយដើមឈើ មិនយូប៉ុន្មានក៏ខ្មែរក្រហមបានបណ្តើរទៅមុខបន្តទៀត ប៉ុន្តែខ្ញុំមិនដឹងថាក្រហមនាំប្រជាជនទាំងនោះទៅទីកន្លែងណាទេ។ បើនិយាយពីរបបអាហារវិញ ពេលខ្ញុំនៅធ្វើការជាកងកុមារ ខ្ញុំមិនមានអាហារហូបចុកគ្រប់គ្រាន់ទេ គឺមានត្រឹមតែបបរសពីរពេលក្នុងមួយថ្ងៃ ជួនកាលខ្មែរក្រហមដាំ បាយស្លព្រលឹតទាំងសំបក។ ខ្ញុំបានធ្វើការងារជាកងកុមាររហូតដល់ឆ្នាំ ១៩៧៩ ពេលនោះមានកងទ័ពវៀតណាមវាយចូលមក ក្នុងទឹកដីកម្ពុជា សង្គ្រាមក៏បានកើតឡើង។ ដោយសារការភ័យខ្លាចនឹងសង្គ្រាមខ្ញុំបានភៀសខ្លួនទៅក្នុងព្រៃ ជាមួយឪពុកម្តាយ និងបងប្អូន ព្រមទាំងប្រជាជនផ្សេងៗទៀត។ ខ្ញុំរស់នៅលាក់ខ្លួនក្នុងព្រៃអស់ជាច្រើនខែ យប់កន្លែងណាដេកកន្លែងនោះ ដោយមិនមានអាហារហូបចុក។ អំឡុងពេល ខ្ញុំធ្វើដំណើរនៅក្នុងព្រៃបានប្រទះឃើញសាកសពមនុស្សស្លាប់ពាសពេញក្នុងព្រៃ អ្នកខ្លះស្លាប់ដោយគ្របស្លឹកឈើពីលើមិនបានទាំង កប់ផង។ ខ្ញុំប្រើជីវិតរស់នៅអស់ជាច្រើនខែ រហូតខ្ញុំទទួលដំណឹងថា សង្គ្រាមបានបញ្ចប់ ទើបខ្ញុំនិងក្រុម គ្រួសារនាំគ្នាវិលត្រឡប់រកភូមិស្រុកវិញ។ ខ្ញុំបានចូលរៀន បន្ទាប់ពីខ្មែរក្រហមដួលរលំ។ ខ្ញុំរៀនមិនបានយូប៉ុន្មាននោះទេ ក៏ត្រូវសម្រេចចិត្តឈប់រៀន ព្រោះជីវភាពក្រុមគ្រួសារក្រីក្ររលំបាក ត្រូវនៅជួយឪពុកម្តាយធ្វើស្រែចម្ការដើម្បីចញ្ចឹមប្អូនៗ។ អំឡុងឆ្នាំ ១៩៨២ ខ្ញុំត្រូវបានឪពុកម្តាយរៀបចំឱ្យខ្ញុំមានគ្រួសារ។ បន្ទាប់ពីខ្ញុំមានកូនពីនាក់ នៅក្នុងឆ្នាំ ១៩៩២ ខ្ញុំបានផ្លាស់ប្តូរមករស់នៅក្នុង ភូមិបាកនឹម ឃុំប្រេស ស្រុកជុំគិរី ខេត្តកំពត ហើយបានប្រកបមុខ របរជាកសិកររហូតដល់បច្ចុប្បន្ន។ | |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”