PROMOTING ACCOUNTABILITY
Yem Leng
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KPI0307
KPI0307
|
|
Name :
ឈ្មោះ :
|
យ៉ែម ឡេង
|
|
Last Name :
នាមត្រកូល :
|
Yem
|
|
First Name :
នាមខ្លួន :
|
Leng
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I00137
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 11]
«អាយុ១១ឆ្នាំសម័យខែ្មរក្រហម»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
07011107, Kampot, Angkor Chey, Ta Ny, Pral
០៧០១១១០៧ ខេត្ដកំពត ស្រុកអង្គរជ័យ ឃុំតានី ភូមិប្រាល
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KPI0307 20040714, Pral village, Ta Ny sub-district, Angkor Chey district, Kampot province. Interviewed by Noy Sophary. Notes: Interviewed with her mother Pok Phon, 71 years old. She told when the Khmer Rouge took over the village, Leng disappeared. In 1979, Leng called her, telling that she lived in a camp. Presently, She is living in the US.
ខេភីអាយ០៣០៧ ២០០៤០៧១៤ ភូមិប្រាល ឃុំតានី ស្រុក អង្គរជ័យ ខេត្តកំពត។ សម្ភាសដោយៈ ណយ សុផារី។ កំណត់ សំគាល់ៈ សម្ភាសជាមួយ ប៉ុក ផុន ជាម្តាយ អាយុ៧១ឆ្នាំ។ គាត់បានប្រាប់់ថានៅពេលខែ្មរក្រហមបានចូលមកកាន់កាប់ភូមិ ឡេង បានបាត់ដំណឹងរហូត។ ដល់ឆ្នាំ១៩៧៩ ឡេង បាន ទូរស័ព្ទមកប្រាប់គាត់ថា គាត់នៅជុំរុំ។ ដល់ឥឡូវ ឡេង គឺនៅ សហរដ្ឋអាមេរិក។
|
|
Summary :
សេចក្ដីសង្ខេប :
|
យ៉ែម ឡេង ភេទស្រី សព្វថៃ្ងរស់នៅសហរដ្ឋអាមេរិក ជួបសំភាសន៍ជាមួយ ប៉ុក ផុន អាយុ៧១ឆ្នាំ ជាម្ដាយ រស់នៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្ដកំពត។ ផុន មានកូន៨នាក់ ស្រី៣នាក់ និងប្រុស៥នាក់។ នៅពេលដែលខែ្មរក្រហមគ្រប់គ្រងក្នុងភូមិ ឡេង គេឱ្យដើរស្ទោះសំបកឈើដើម្បីមក ធើ្វជាថ្នាំរាគអាចម៍។ ពេលដើរស្ទោះសំបកឈើគឺឡេង ធ្លាប់ស្កាាត់មកជួបនឹងផុន ម្ដងពេលហ្នឹងជួបបាន មួយភែ្លតកំសត់ណាស់។ ផុន មិនដែលហ៊ានទៅជួបកូននៅកងទេ ព្រោះកងគេចល័តរហូត អត់សូវដឹង ទីតាំង ហើយមួយទៀតគេមិនឱ្យយើងទៅកងគេផេ្ដសផ្ដាសទេ។ នៅកងកុមារគឺបានរៀនតិចតួចពេល ទំនេរពីរកកន្រ្ទានខេត្ដ ដើររែកអាចម៍គោដាក់ស្រែ។ ក្រោយមកឡេង ដើរលើកប្រឡាយ ដល់ស្រុក១០៨ ខេត្ដតាកែវ។ ក្រោយមកក៏បាត់ដំណឹងឡេង ហើយឆ្នាំ១៩៩១ ទើបឡេង បានឱ្យគេដើររកម្ដាយហើយឃើញទើបមកជួបនឹងម្ដាយ។ ឡេង ប្រាប់ថាពេលទៅក្នុងពៃ្រទៅជំរំគឺ លំបាកណាស់ មានយាយម្នាក់គាត់ឱ្យបាយហូបទើបរស់ ព្រោះនៅក្នុងពៃ្រហូបតែស្លឹកឈើ។ ចំណែក ផុន គេឱ្យគាស់គល់ គាស់ដីដាំដំឡូង នៅក្នុងកងចល័ត។ ផុន ធ្លាប់ឃើញគេដឹកអ្នក១៧មេសា ម្ដង៤១០តាមរទេះ ហើយមិនដែលឃើញត្រឡប់មកវិញទេ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”