PROMOTING ACCOUNTABILITY
Long Mei
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KPI0308
KPI0308
|
|
Name :
ឈ្មោះ :
|
ឡុង មី
|
|
Last Name :
នាមត្រកូល :
|
Long
|
|
First Name :
នាមខ្លួន :
|
Mei
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I01940
អាយ០១៩៤០
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 15, Present aged: 45]
«អាយុ១៥ឆ្នាំ សម័យខែ្មរក្រហម។ បច្ចុប្បន្នអាយុ៤៥ឆ្នា
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
07011105, Kampot, Angkor Chey, Ta Ny, Russey
០៧០១១១០៥ ខេត្ដកំពត ស្រុកអង្គរជ័យ ឃុំតានី ភូមិឫស្សី
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Chief of village assigned her to join a mobile brigade.
ប្រធានឃុំហៅគាត់ឱ្យចូលកងចល័ត
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
ពេទ្យ៦ មករា
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈឹម ភ្នំពេញ
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Member of mobile brigade in 1975.
Medical staff of 6 Makara hospital. សមាជិកងចល័តឆ្នាំ១៩៧៥។ ពេទ្យនៅមន្ទីរពេទ្យ៦មករា
|
|
Superiors :
ថ្នាក់លើ :
|
ពូពឿន ជាប្រធានពេទ្យ៦ មករា
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Nim, chief of sub distric.
នីម គណៈឃុំ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KPI0308 20040714, Russey village, Ta Ny sub-district, Angkor Chey district, Kampot province. Interviewed by Em Sokhym. Notes: Interviewed with the biography owner. She told that after she joined a mobile brigade, one year later she was sent to Takeo to be a messenger of solders. Living there, she was sent to dig a canal in Kampot province. Later she was selected as medical staff at hospital of 6 Makara in Phnom Penh.
ខេភីអាយ០៣០៨ ២០០៤០៧១៤ ភូមិឫស្សី ឃុំតានី ស្រុក អង្គរជ័យ ខេត្តកំពត។ សម្ភាសដោយៈ អែម សុខឃីម។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។ គាត់ប្រាប់ថា បន្ទាប់ពីគាត់បានចូលកងចល័ត មួយឆ្នាំក្រោយមកកគេបញ្ជូន គាត់ទៅធ្វើនីរសាកងទ័ពនៅតាកែវ។ បន្ទាប់ពីចាកចេញពីទីនោះ គេក៏បញ្ជូនគាត់ទៅជីកប្រឡាយនៅកំពត។ ក្រោយមគេបាន ជ្រើសរើសគាត់ទៅធ្វើពេទ្យនៅមន្ទីរពេទ្យ៦មករានៅភ្នំពេញ។
|
|
Summary :
សេចក្ដីសង្ខេប :
|
ឡុង មី ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិឫស្សី ឃុំតានី ស្រុកអង្គរជ័យ ស្រុកអង្គរជ័យ ខេត្ដកំពត។ មី មានបងប្អូន៨នាក់ ស្រី៦ ប្រុស២នាក់។ ឪពុកឈ្មោះ សុខ តុញ និងម្ដាយឈ្មោះ ឡុង សំ។ មី រៀនបានតិចតួច ហើយពេលដែលខែ្មរក្រហមចូលមកឆ្នាំ១៩៧៥ក៏ចូលទៅមុខជាមួយ គេ តាមនីម ជាគណៈឃុំ ចេញទៅធ្វើចល័តនៅភ្នំសន្លុង។ មី នៅតូចគេឱ្យកាត់ផ្ទីបបរបាយជ្រូក និងកាប់ដីដាំពោត ដាំដំឡូង។ ក្រោយមកមី ទៅធ្វើជានីរសារកងទ័ពនៅខេត្ដតាកែវ ហាត់រៀននៅ តាកែវ។ មី នីរសារបស់កងហា ហើយប្រធាន គឺជាស្រី។ ប្រធានតែងតែណែនាំកុំឱ្យសំដីអាក្រក់ កុំខុសសីលធម៌ ណាមួយមី នៅតូចមិនសូវជាយក ចិត្ដទុកដាក់រឿងសីលធម៌ទេ។ នៅតាកែវបានកន្លះ ឆ្នាំ មាននារីខ្លះគេបញ្ជូនទៅព្រំដែនភ្នំដិន ឯមី ទៅធ្វើជានារីស្រែអំបិលនៅម្ដុំវត្ដជុំគ្រាល។ ពេលដែល ទៅស្រែអំបិលគឺគេប្រាប់ថាយើងនៅតូចៗគេឱ្យទៅលុតដំរែកអំបិល ជីកប្រឡាយ គេអត់ឱ្យទៅតាកែវ ទេ។ ម៉ោងធ្វើការតាំងពីព្រឹកដល់ម៉ោង១១ទើបសំរាកហូបបាយ ហើយបាយគឺលាយជាមួយពោត។ ពេលធ្វើការលំបាកពេកនៅកណ្ដាលវាលគឺមានអ្នកលួចរត់ បើរត់រួចគឺសុខ តែបើគេចាប់បានគឺគេវ៉ៃ ចោលហើយ។ ពេលតែធ្វើថៃ្ងទេអត់ធ្វើពេលយប់ទេ គឺយប់ឡើងគេប្រជុំបើអ្នកណាខ្ជិលគេកសាង ហើយនិងឱ្យខំប្រឹងធ្វើការ។ ខែប្រាំងធ្វើអំបិល ដល់ខែវស្សាទៅកំពតដាំដំឡូង ហើយលត់ដំបានមួយ ឆ្នាំទើបគេឱ្យឡើងទៅភ្នំពេញ ធើ្វជាពេទ្យ។ នៅស្រែអំបិលហ្នឹងមី ឈឺគ្រុនកេ្ដៅតែគេអត់ចាក់ថ្នាំឱ្យទេ គេឱ្យលេបថ្នាំអាចម៍ទន្សាយ ហើយគេបញ្ជូនទៅភ្នំពេញក៏កំពុងតែឈឺដែរ ទាល់ទៅដល់ភ្នំពេញទើបជា។ ពេលទៅភ្នំពេញគឺគេឱ្យជិះរទេះភ្លើង ហើយមានឈ្មោះ រី ទៅជាមួយនិងអ្នកផេ្សងទៀតភេ្លចព្រោះឈឺ ច្រើនពេក។ មី ទៅធ្វើជាពេទ្យនៅមន្ទីរពេទ្យ៦មករា ហើយអនុវត្ដបណ្ដើរ រៀនបណ្ដើរ ហើយគ្រូ បង្រៀនជាជនជាតិចិន តែអត់ចាំឈ្មោះ។ ពេទ្យជាជនជាតិចិនហ្នឹងបង្រៀនចាក់ថ្នាំ មើលថែរបួស ហើយអ្នកជំងឺភាគច្រើនជាអ្នករបួស មានខ្លះដាច់ជើង ដាច់ដៃ មីខ្លាចឡើងយំ ព្រោះមានអ្នករបួសខ្លះ កាច ស្រែកដាក់ពេទ្យពេលគេឈឺ។ ប្រធានពេទ្យឈ្មោះពូពឿន។ នៅពេលដែលរបបខែ្មរក្រហមដួល រលំ មី ឃើញគេដឹកមនុស្សពេញៗឡានយកទៅវ៉ៃចោលនៅ រ៉ារមាស នៅកំពង់ឆ្នាំង។ មូលហេតុដែលឃើញព្រោះមី រត់តាមកងទៅដល់ភ្នំឱរ៉ាល់ទើបឃើញ។ ក្រោយមកមី ត្រឡប់មកស្រុក កំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
Witnessed the Khmer Rouge beating people in chain with a stick in 1979.
ឃើញខែ្មរក្រហមវាយមនុស្សទាំងខ្សែៗនឹងតំបង នៅឆ្នាំ ១៩៧៩។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”