Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI1117
KTI1117
Name :
ឈ្មោះ :
ធឿន
First Name :
នាមខ្លួន :
Thoeun
Other Name :
ឈ្មោះផ្សេង :
Ly Chantha
លី ចាន់ថា
Status :
ស្ថានភាព :
Alive
នៅសេ់
CBIO ID :
លេខ CBIO :
I05507
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 14. Present aged: 43]
«សម័យខែ្មរក្រហមអាយុ ១៤ ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៣ ឆ
Home Village :
ភូមិកំណើត/ទីលំនៅ :
06011811, Kampong Thom, Baray, Treal, Thmei
០៦០១១៨១១, ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំទ្រាល ភូមិថ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Voluntarily joined the revolution.
ចូលបដិវត្ដដោយស្ម័គ្រចិត្ដ។
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពក្រសួងពាណិជ្ជកម្ម ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កម្មករ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI1117 20050325, Thmei village, Treal sub-district, Baray district, Kampong Thom province. Interviewed by Ysa Osman. Notes: Interviewed with Thoeun aka Ly Chantha, 43, the biography owner.
ខេធីអាយ១១១៧ ២០០៥០៣២៥ ភូមិថ្មី ឃុំទ្រាល ស្រុកបា រាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ អ៊ីសា ឧស្មាន និង សុខ វណ្ណៈ។ កំណត់សំកាល់ៈ ជួបជាមួយ ជួបជាមួយ ធឿន ហៅ លីចាន់ ថា អាយុ ៤៣ ឆ្នាំ ម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ធឿន ហៅ លី ចាន់ថា ភេទស្រី អាយុ៤៣ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ចាន់ថា មានប្ដីឈ្មោះ ប៉េង មានកូនចំនួន ៤នាក់ ប្រកបរបរ បន្ដិចបន្ដួចរកស៊ីនៅប៉េនឡាន សព្វថៃ្ងរស់នៅភូមិថ្មី ឃុំទ្រាល ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ ចាន់ថា មានឪពុកឈ្មោះ គួ ផេង ម្ដាយឈ្មោះ លីម ទូច មានបងប្អូន៦នាក់ស្រី៤ប្រុស២។ ចាន់ថា កាលពី តូចមិនបានរៀនសូត្រអីទេ ព្រោះធំដឹងក្ដីទទួលប្រទេស ជាតិកើតមានសង្គ្រាម។ នៅផ្ទះជួយធ្វើស្រែចម្ការឪពុក ម្ដាយ។ នៅឆ្នាំ១៩៧៤ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម តាមរយៈបងធម៌ឈ្មោះ សាន យកមកធ្វើ ការនៅភូមិតាប្រុក ស្រុកចម្ការលើជាអ្នកចឹញ្ចឹមជ្រូកដើម្បីផ្គត់ផ្គង់ឱ្យយោធាខែ្មរ ក្រហមនៅក្នុងសមរភូមិវាយជា មួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានចាត់តាំងឱ្យមកធ្វើ ការងារនៅភ្នំពេញ។ ពេលមកដល់ដំបូង អង្គការចាត់តាំងឱ្យធ្វើការងារដើរបោសសម្អាត ផ្ទះសំបែងនៅម្ដុំផ្សារថ្មី រោងកុនបូកគោ ដើរប្រមូលឥវ៉ាន់យក ទៅទុកក្នុងឃ្លាំង បើផ្ទះណាជាប់សោរត្រូវវាយសោរចេញ។ បន្ទាប់មក ទៀតអង្គការចាត់តាំងឱ្យមើលថែទាំកុមារអាយុ ចាប់ពី៧ឆ្នាំរហូតដល់១០ឆ្នាំ កុមារទាំងនោះឪពុកម្ដាយមិនដឹងជា ទៅណាមកណាទេ ព្រោះមិនដែលឃើញមកសួរនាំរកកូន ទាល់តែសោះ។ នៅឆ្នាំ១៩៧៧ ចាន់ថា អង្គការចាត់ តាំងឱ្យចូលធ្វើការងារនៅក្នុងក្រសួងពាណិជ្ជកម្ម អង្គការបញ្ជូនទៅ ធ្វើការងារនៅក្រុងប៉ោយប៉ែត។ ចាន់ថា និង មិត្ដនារីជាច្រើន នាក់រួមទាំងកម្លាំងយោធាផង នាំគ្នាលក់របរឱ្យជនជាតិថៃ រួមមានកៅស៊ូក្រែមរាប់តោននិងមាន ត្រីបង្កាងជាច្រើនតោនជារាង ថៃ្ងនិងមានរូបបដិមាករមួយចំនួនទៀតដូចជាព្រះអង្គតូចព្រះអង្គ
ធំពណ៌ខ្មៅធ្វើអំពីសំរិទ្ធ ជនជាតិថៃចូលចិត្ដទិញយករូបព្រះអង្គតូច ធំច្រើន។ យើងបានធ្វើការលក់ដូរជាមួយប្រទេសថមៃិន បានយកជា លុយកាក់ទេ អង្គការចាត់ចែងយកជារបស់របរពី ប្រទេសថមៃកវិញ។ ពេលជនជាតិថៃចូលមកទិញរបស់របរមិន ឱ្យដើរចេញពីវង្វង់លក់ដូរបានទេ ខាងខែ្មរយើងរិតតែមិនអាចចូល លេងប្រទេសថបៃានដែរ បានត្រឹមឈរមើល ពីចម្ងាយ។ នៅពាក់កណ្ដាលឆ្នាំ១៩៧៨ អង្គការបញ្ជូនមកភ្នំពេញវិញ អង្គការចាត់តាំងឱ្យមកគរនៅក្រុងតាខ្មៅ បានប្រហែលជា បីខែកងទ័ព វៀតណាមវាយចូលមកដល់នៅឆ្នាំ១៩៧៩។ ចាន់ថា និងកម្មាភិបាលខែ្មរក្រហមជា ច្រើននាក់ផេ្សងទៀត ក៏នាំគ្នារត់ចូល ពៃ្រ ខ្លះទៅព្រំដែនថៃ ខ្លះរត់ទៅស្រុកកំណើតវិញ។ ចាន់ថា បានរត់មករក ស្រុកកំណើតវិញ បានជួបជុំឪពុកម្ដាយបងប្អូន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា