PROMOTING ACCOUNTABILITY
Tanh Ly
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI1118
KTI1118
|
|
Name :
ឈ្មោះ :
|
តាញ លី
|
|
Last Name :
នាមត្រកូល :
|
Tanh
|
|
First Name :
នាមខ្លួន :
|
Ly
|
|
Other Name :
ឈ្មោះផ្សេង :
|
Ya
យ៉ា
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I00523
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 22]
«សម័យខែ្មរក្រហមអាយុ ២២ ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06011308, Kampong Thom, Baray, Baray, Samrong
០៦០១១៣០៨, ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំបារាយណ៍ ភូម
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Was forced to serve the revolution.
ចូលបដិវត្ដដោយគេបង្ខំ។
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI1118 20050228, Samrong village, Baray sub-district, Baray district, Kampong Thom province. Interviewed by Ysa Osman. Notes: Interviewed with In Vann, 71, mother.
ខេធីអាយ១១១៨ ២០០៥០២២៨ ភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ អ៊ីសា ឧស្មាន។ កំណត់សំគាល់ៈ ជួបជាមួយ អ៊ិន វណ្ណ អាយុ ៧១ ឆ្នាំ ត្រូវជា ម្តាយ។
|
|
Summary :
សេចក្ដីសង្ខេប :
|
តាញ លី ហៅ យ៉ា ភេទប្រុស អាយុ២២ឆ្នាំ បាត់ខ្លួន។ ជួបជា មួយឈ្មោះ អ៊ិន វ៉ាន់ អាយុ៧១ឆ្នាំ ត្រូវជា ម្ដាយ។ លី មានឪពុក ឈ្មោះ តាញ មានបងប្អូន៥នាក់ប្រុស១ស្រី៤ មានស្រុកកំណើត នៅភូមិសំរោង ឃុំ បារាយណ៍ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ លី ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៧ឪចាស់ឱ ឈប់រៀនមកជួយ ធ្វើស្រែចម្ការឪពុកម្ដាយ ណាមួយប្រទេសជាតិកំពង់តែកើតមាន សង្គ្រាមរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុនិងមាន សង្គ្រាមជា មួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៣ លី បានចូលធ្វើជា យោធាខែ្មរក្រហមតាមការចាត់តាំង របស់ប្រធានភូមិប្រធានឃុំ យើងរស់នៅក្នុងទឹកដីរំដោះយើងមិនអាចប្រកែកបានទេ។ នៅក្នុងភូមិនេះមិនមែន ចូលធ្វើយោធាខែ្មរក្រហមតែឈ្មោះ លី ទេ មានកូនចៅអ្នកភូមិជាង២០នាក់ផេ្សងទៀតក៏ចូលរួមដែរ។ មុនអង្គ ការបញ្ជូនទៅសមរភូមិអង្គការបានចាត់ចែងឱ្យខាងសិល្បៈ ប្រចាំភូមិមកលេងនិងជបលៀងមុននិងចេញដំណើរទៅ សមរភូមិមុខដើម្បីវាយជាមួយទាហានលន់ នល់។ លី បានចូលទៅធ្វើជាយោធានៅភូមិភាគឱ្យឧត្ដរ អង្គការបាន
បញ្ជូនទៅសមរភូមិមុខឃើញសង្គ្រាមស្លាប់រស់ជារៀងរាល់ថៃ្ង ពេលនោះបាក់ស្មារតីខ្លាចស្លាប់ក៏លួចរត់មកផ្ទះពីរ បីដងមិន ចង់ទៅវិញទេ តែមិនអាចនៅផ្ទះបានអង្គការចេះមកតាមហៅរហូត បើយើងមិននៅអង្គការចោទថា យើង ចូលខ្សែសេអ៊ីអា មានរឿង រ៉ាវកាន់តែច្រើន ដូចនេះសុខចិត្ដទៅសមរភូមិវិញ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច ឃើញបានត្រឡប់មកលេងស្រុកកំណើតបានម្ដង ពេលត្រឡប់ ទៅភ្នំពេញវិញបាត់ ដំណឹងរហូតមិនអាចទាក់ទងបាន។ នៅឆ្នាំ១៩៧៩ ចេះតែចាំមើលផ្លូវកូនមិនឃើញមកវិញសោះ ចំណែកកូន អ្នកភូមិដែលទៅជាមួយឈ្មោះ លី ជាង២០នាក់ ឃើញបានមកវិញតែពីរនាក់ទេ។ លី បាត់មិនឃើញមកផ្ទះ វិញ ដោយមានទឹកចិត្ដស្រឡាញ់កូនពេកចេះតែដើររកគ្រូទាយជាច្រើនដង សុទ្ធតែថានៅរស់ តែនៅឆ្ងាយតែជា លទ្ធផលគ្មានឃើញសោះ រហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូបឈ្មោះ តាញ លី ហៅ យ៉ា ធ្វើយោធានៅ ក្នុងកងពល៣១០ភ្នំពេញ។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”