PROMOTING ACCOUNTABILITY
Chea Soeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI1119
KTI1119
|
|
Name :
ឈ្មោះ :
|
ជា សឿន
|
|
Last Name :
នាមត្រកូល :
|
Chea
|
|
First Name :
នាមខ្លួន :
|
Soeun
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I01723
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 19. Present aged: 49]
«សម័យខែ្មរក្រហមអាយុ ១៩ ឆ្នាំ។ បច្ចុប្បន្នអាយុ៤៩ ឆ្
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06040403, Kampong Thom, Prasat Balang, Sakream, O
០៦០៤០៤០៣, ខេត្ដកំពង់ធំ ស្រុកប្រាសាទបល្ល័ង្គ ឃុំសាគ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Division 310
អង្គភាពពេទ្យយោធាកងពល ៣១០ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
យុទ្ធជន
|
|
Superiors :
ថ្នាក់លើ :
|
Ta Nha, chief of division 310
តាញ៉ ប្រធានកងពល ៣១០
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI1119 20050122, O Khyang village, Sakream sub-district, Prasat Balang district, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with Chea Soeun, 49, the biography owner.
ខេធីអាយ១១១៩ ២០០៥០១២២ ភូមិអូរខ្យង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ សម្ភាសន៍ដោយ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបជាមួយ ជា សឿន អាយុ ៤៩ ឆ្នាំ ម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ជា សឿន ភេទប្រុស អាយុ៤៩ឆ្នាំ ត្រូវជាម្ចាស់ប្រវត្ដិរូប។ សឿន មានប្រពន្ធឈ្មោះ ណុប មានកូនចំនួន៦ នាក់ ប្រកបមុខរបរធ្វើ ស្រែចម្ការ សព្វថៃ្ងរស់នៅភូមិអូរខ្សង់ ឃុំសាគ្រាម ស្រុក ប្រាសាទបល្ល័ង្គ ខេត្ដកំពង់ធំ។ សឿន មានឪពុកឈ្មោះសា ជា ម្ដាយឈ្មោះ យួន មានបងប្អូន៦នាក់។ សឿន ធ្លាប់រៀន ត្រឹមថ្នាក់ទី១២ឪចាស់ឱ ឈប់រៀនមកបួសជាព្រះសង្ឃនៅវត្ដគៀន ទាគបាន៣វស្សាសឹកវិញ ដោយសារ ប្រទេសជាតិកើត មានរដ្ឋប្រហារឆ្នាំ១៩៧០ មកជួយធ្វើស្រែឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ សឿន បានស្ម័គ្រ ចិត្ដចូលធ្វើជាយោធាខែ្មរក្រហម អង្គការបានបញ្ជូនទៅធ្វើជាយោធានៅភូមិភាគឧត្ដរ ហាត់រៀនក្បួនយោធាបាន មួយរយៈពេលខ្លី អង្គការបញ្ជូនទៅ សមរភូមិវាយជាមួយទាហានលន់ នល់ ចល័តគ្រប់កនែ្លងវាយ ចូលភ្នំពេញ តាមផ្លូវជាតិលេខ៥ កាត់តាមព្រែក្ដាមព្រែកព្នៅ រហូតចូលដល់ទីក្រុងភ្នំពេញ។ នៅថៃ្ងទី១៧មេសា ឆ្នំា១៩៧៥ យោធាខែ្មរក្រហមបានទទួលជ័យជម្នះ ប្រជាជនរស់នៅទីក្រុង ភ្នំពេញ អង្គការជម្លៀសចេញទាំងអស់គ្មានសល់ ទេ ទីក្រុង មានតែកម្មករយោធាកម្មាភិបាលខែ្មរក្រហមជាន់ខ្ពស់រស់នៅ។ សឿន នៅក្នុងកងពល៣១០ប្រធាន ឈ្មោះ ញ៉ មកពីភូមិភាគនិរតី បន្ទាប់ពីចាប់ប្រធានកងពលមួយចំនួនអស់និងចាប់ឈ្មោះ ចាន ចក្រី។ សឿន អង្គការបញ្ជូនទៅធ្វើស្រែនិងបន្ទាប់មក អង្គការ ចាត់តាំងឱ្យចុះកប៉ាល់ដើម្បីរែងខ្សាចនិងគ្រួសនៅទនេ្លមេគង្គមុខ វាំង ដើម្បីយកខ្សាច់ទៅធ្វើព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង។ សឿន ជាយកគ្រួសក្នុងទនេ្លមិនបានឡើងទៅ ឃើញព្រលាន យន្ដហោះខេត្ដកំពង់ឆ្នាំងទេ។ នៅពាក់កណ្ដាលឆ្នាំ១៩៧៧ អង្គការបញ្ជូនមកព្រំដែនវៀតណាម ស្រុកមេមត់ ខេត្ដកំពង់ចាម។ កាលនោះសង្គ្រាមបានចាប់ផេ្ដីមច្បាំងជាមួយប្រទេសវៀតណាម តែសឿន មាន សំណាងមិនចូលវាយនៅក្នុងសមរភូមិផ្ទាល់ទេ។ សឿន អង្គការចាត់តាំងឱ្យធ្វើជាបុគ្គលិកមន្ទីរពេទ្យយោធាស្រុក សួង។ បុគ្គិលមន្ទីរមានគ្នាប្រហែលជា១០០នាក់ ចាប់ព្យាបាល អ្នករបួសបញ្ជូនមកពីព្រំដែនវៀតណាម ខ្លះដាច់ ដៃខ្លះដាច់ជើង។ ជំនាន់ខែ្មរក្រហមគ្មានមន្ទីរពេទ្យត្រឹមត្រូវទេ យកវត្ដសួង ហៅវត្ដវិហារខ្ពស់ធ្វើជាមន្ទីរពេទ្យ កាលនោះមានអ្នករបួសមក ព្រំដែនដេករណូករនាលរាប់រយនាក់។ កាលនោះ សឿន ជាអ្នកចាក់ថ្នាំនិងជាអ្នក លាងរបួស ហើយថ្នាំពេទ្យភាគច្រើន មកពីប្រទេសក្រៅ។ សឿន ជាបុគ្គិលពេទ្យមានសិទ្ធដើរ ចេញទៅខាងក្រៅ ពេលកំពង់ធ្វើដំណើរតាមឡានបាន ឃើញយោធា ខែ្មរក្រហមចងប្រជាជនប្រហែលជា១៥នាក់ យកទៅសម្លាប់ចោលដោយយកត្បូងចបវាយ កាលនោះបាន ឃើញដោយផ្ទាល់ភ្នែក កនែ្លងវាយនិងកនែ្លងផ្លូវឡានមានចម្ងាយជាង ១៥តែប៉ុណេ្ណាះ។ សឿន និងយោធានៅក្នុងឡានបានឃើញ បើប្រជាជនបានឃើញវិញប្រហែលជាមិនបានរួច ខ្លួនទេ។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមវាយចូលមកដល់ប្រទេសយើង កម្មាភិបាលខែ្មរក្រហមរត់ចោលអ្នក របួសនៅក្នុងវត្ដវិហារខ្ពស់ រត់យករួចខ្លួន ព្រោះខ្លាចកងទ័ពយួនចាប់បាន។ សឿន រត់ចូលពៃ្រកាត់ភូមិភាគ ច្រើនជិតដល់ស្រុកកំណើតហើយ មិនហ៊ានចូលផ្ទះទៀត សុខចិត្ដរត់ទៅក្នុងពៃ្របន្ដទៀតជា មួយអង្គភាពជាមួយគ្នា ទៅដល់ព្រំដែនថៃ។ សឿន បានធ្វើជាយោធាបន្ដទៀតនៅខាងភ្នំដងរែក តស៊ូប្រឆាំងជា មួយទាហានរដ្ឋភិបាល និងទាហានវៀតណាម។ នៅឆ្នាំ១៩៨៥ សឿន អង្គការចាត់តាំងឱ្យមកវាយឆ្មក់ជាមួយទាហានយួននិងទាហាន ខាងរដ្ឋាភិបាលនៅម្ដុំភ្នំគូលេន ពេលនោះនឹកផ្ទះនឹកឪពុកម្ដាយ
បងប្អូនក៏លួចចុះមកសារភាពជាមួយរដ្ឋាភិបាលវិញ ពេលនោះ បានទៅរៀនសូត្រគោលនយោបាយនិងបានសំបុត្រត្រឡប់មក ស្រុកកំណើតវិញ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ធ្លាប់ឃើញយោធាខែ្មរក្រហមវាយប្រជាជនចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”