Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI1120
KTI1120
Name :
ឈ្មោះ :
ចេង រៀម
Last Name :
នាមត្រកូល :
Cheng
First Name :
នាមខ្លួន :
Riem
Other Name :
ឈ្មោះផ្សេង :
Phea
ភា
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I00473
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 16. Present aged: 49]
«សម័យខែ្មរក្រហមអាយុ ១៦ ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៩ ឆ
Home Village :
ភូមិកំណើត/ទីលំនៅ :
06040101, Kampong Thom, Prasat Balang, Daung, Daun
០៦០៤០១០១ ខេត្ដកំពង់ធំ ស្រុកប្រាសាទបល្ល័ង្គ ឃុំដូង
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យុទ្ធជន
Superiors :
ថ្នាក់លើ :
Ta Saroeun, chief of company.
តា អឿន ប្រធានកងពល ,តាសារឿន ប្រធានអនុសេនាធំ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI1120 20050118, Daung village, Daung sub-district, Prasat Balang district, Kampong Thom province. Interviewed by Sarin Vireak. Notes: Interviewed with Cheng Riem, 49, the biography owner.
ខេធីអាយ១១២០ ២០០៥០១១៨ ភូមិដូង ឃុំដូង ស្រុកប្រា សាទបល្ល័ង្គ ខេត្តកំពង់ធំ។ សម្ភាសដោយ សារិន វីរៈ។ កំណត់សំគាល់ៈ ជួបជាមួយ ចេង រៀម អាយុ ៤៩ ឆ្នាំ ម្ចាស់ ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ចេង រៀម ហៅ ភា ភេទប្រុស អាយុ៤៩ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ រៀម មានប្រពន្ធឈ្មោះ ហ៊ុន មានកូន ចំនួន៤នាក់ ស្រី៣ប្រុស១ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល័្លង្គ ខេត្ដកំពង់ធំ។ រៀម មានឪពុកឈ្មោះ ចេង ម្ដាយឈ្មោះ ឃុន មានបងប្អូន៤នាក់។ រៀន ធ្លាប់ចូលសាលារៀន បានតែមួយឆ្នាំទេ ឈប់រៀនមកជួយឃ្វាលគោឪពុកម្ដាយវិញ បន្ទាប់មកឪពុកម្ដាយបានយកទៅបម្រើព្រះសង្ប នៅវត្ដដូង រហូតដល់កើតមានរដ្ឋប្រហារបានត្រឡប់មកនៅផ្ទះជាមួយឪពុកម្ដាយវិញ។ នៅឆ្នាំ១៩៧២ បាន ស្ម័គ្រចូលបម្រើចលនាខែ្មរ ក្រហមតាមរយៈប្រធានភូមិឈ្មោះ ចក់។ កាលនោះយើងរស់ នៅក្នុងតំបន់រំដោះបើ យើងពេញវ័យហើយមិនចូលបម្រើជាតិ ក៏ពិបាករស់នៅក្នុងភូមិដែរ។ មុនដំបូង អង្គការចាត់តាំង ឱ្យធ្វើជាកង ឈ្លបប្រចាំភូមិឃុំប្រធានកងឈ្លបឈ្មោះ ណឺន។ ឈ្លបមានតួនាទីការពារប្រជាជននិងកុំឱ្យទាហានលន់ នល់ វាយចូលមកដល់ក្នុងភូមិ។ នៅឆ្នាំ១៩៧៣ អង្គការបញ្ជូនទៅសមរភូមិមុខនៅក្នុងភូមិនេះ កាលទៅជាមួយគ្នា មានគ្នារហូតដល់៤០នាក់ តែសព្វថៃ្ងមិនឃើញត្រឡប់មកវិញទេ បានមកវិញតែឈ្មោះ រៀម មួយទេ។ រៀម បានទៅធ្វើជា យោធានៅភូមិភាគឧត្ដរឡើងវាយជាមួយទាហានលន់ នល់ ចល័តគ្រប់កនែ្លងរហូតទៅដល់ខេត្ដ សៀមរាបនិងត្រឡប់មកវាយ ចូលទីក្រុងភ្នំពេញវិញ។ នៅឆ្នាំ១៩៧៥ ពេលកម្លាំងខែ្មរ ក្រហមវាយបានទីក្រុង ភ្នំពេញ បានឃើញប្រជាជនត្រូវអង្គការ ជម្លៀសចេញអស់។ រៀន ស្នាក់នៅម្ដុំវត្ដភ្នំនៅក្នុងកងពល៣១០ ប្រធានកងពលឈ្មោះ អឿន។ ពេលប្រទេសជាតិបានឆ្លងកាត់ សង្គ្រាមចប់ យោធាមួយចំនួនធំចុះធ្វើស្រែនៅ ម្ដុំកប់ស្រូវនិង បឹងសំយ៉ាប កាលនោះគ្មានប្រើគោឬកម្លាំងម៉ាស៊ីនអីទេ ដូចថា ចុះធ្វើស្រែមួយហិចតាចឹងដាក់ កម្លាំងយោធាមួយវរសេនាតូច យកចបកាប់ កាប់ដីស្រែតែម្ដង។ នៅឆ្នាំ១៩៧៧ ឮថា ប្រធានកងពលឈ្មោះ អឿន ក្បត់អង្គការចាប់ខ្លួនយកទៅបាត់។ បន្ទាប់មកនៅក្នុងកងពល៣១០ ប្រធានកងពលមកភូមិភាគនិរតីមក គ្រប់គ្រងវិញ។ នៅចុងឆ្នាំ១៩៧៧ អង្គការបានបញ្ជូនឱ្យទៅ លុតដំធ្វើព្រលានយន្ដហោះនៅខេត្ដកំពង់ឆ្នាំង អង្គ ការចាត់តាំង ឱ្យគាស់គល់ឈើធំៗចេញដើម្បីយកទីតាំងចាក់សាបធ្វើផ្លូវសម្រាប់ចុះចតយន្ដហោះ។ នៅឆ្នាំ១៩ ៧៨ អង្គការបានបញ្ជូនទៅព្រំដែន វៀតណាម ដើម្បីធ្វើសង្គ្រាម ព្រោះអង្គការប្រាប់ថា យួនវា ឈ្លនពានទឹកដី របស់យើង ដូចនេះកម្លាំងយោធាខែ្មរក្រហម ទាំងអស់ខិតខំតស៊ូធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម។ នៅចុង ឆ្នាំ១៩៧៨ រៀន នៅក្នុងសមរភូមិវាយជាមួយទាហាន យួនក៏ត្រូវរបួសពេញខ្លួនត្រូវភ្នែកងងឹតម្ខាងដល់សព្វថៃ្ង នេះ។ ពេលត្រូវរបួសអង្គការបញ្ជូនមកព្យាបាលដំបូងត្រឹមខេត្ដកំពង់ចាម ដោយសាររបួសធ្ងន់ក៏បញ្ជូនមកព្យា បាលនៅភ្នំពេញវិញ។ នៅឆ្នាំ១៩៧៩ រៀម មិនទាន់ជាស្រួលបួលទេ ពេលកង ទ័ពវៀតណាមចូលមកជិតដល់ ភ្នំពេញ ក៏បានធ្វើដំណើរតាម កម្មាភិបាល មួយចំនួនរហូតមកដល់ស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅបាត់ៗ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា