PROMOTING ACCOUNTABILITY
Thapp Thiv
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI1124
KTI1124
|
|
Name :
ឈ្មោះ :
|
ថាប់ ធីវ
|
|
Last Name :
នាមត្រកូល :
|
Thapp
|
|
First Name :
នាមខ្លួន :
|
Thiv
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I00490
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 37. Present aged: 64]
«សម័យខែ្មរក្រហមអាយុ ៣៧ ឆ្នាំ។ បច្ចុប្បអាយុ ៦៤ ឆ្នា
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06040403, Kampong Thom, Prasat Balang, Sakream, O
០៦០៤០៤០៣ ខេត្ដកំពង់កំពង់ធំ ស្រុកប្រាសាទបល្ល័ង្គ ឃុ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Division 310
អង្គភាពយោធាកងពល ៣១០ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Oeun, Ta Ving, chief of division
អឿន, តាវ៉ឹង ប្រធានកងពល
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI1124 20050122, O Khyang village, Sakream sub-district, Prasat Balang district, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with Thapp Thiv, 64, the biography owner.
ខេធីអាយ១១២៤ ២០០៥០១២២ ភូមិអូរខ្យង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបជាមួយ ថាប់ ធីវ អាយុ ៦៤ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ថាប់ ធីវ ភេទប្រុស អាយុ៦៤ឆ្នាំ ត្រូវជាម្ចាស់ប្រវត្ដិរូប។ ធីវ មានប្រពន្ធឈ្មោះ ហាត់ មានកូនចំនួន៦នាក់ សព្វថៃ្ង ប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិអូរខ្សង់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្ដកំពង់ធំ។ ធី មាន ឪពុកឈ្មោះ ថាប់ ម្ដាយឈ្មោះ អៀវ មានបងប្អូន៤នាក់។ ធីវ ធ្លាប់រៀនបាន ត្រឹមថ្នាក់ទី១០ឪចាស់ឱឈប់ រៀនមកបួសជាព្រះសង្ឃគង់ នៅវត្ដសំរ៉ាប បានចំនួនបីវស្សាក៏សឹកមកវិញជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅ ឆ្នាំ១៩៦៨ ធីវ បានរៀនការ ប្រពន្ធប្រកបមុខរបរធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ មានក្រុមចលនាខែ្មរ ក្រហមចូលមកដល់ក្នុងភូមិឃោសនាឱ្យបងប្អូនចូលពៃ្រ ដើម្បីរំដោះជាតិ។ កាលនោះមានគំនិតខឹងនិងរបបលន់ នល់ ដែលធ្វើរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ។ នៅឆ្នាំ១៩៧០ ធីវ បាន ស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហមតាមរយៈឈ្មោះ ធឿន ជាប្រធានមន្ទីរ។ ធីវ ដំបូងធ្វើជាយោធានៅ ស្រុកប្រាសាទសម្បូរ បន្ទាប់មកទៀតអង្គការបញ្ជូនទៅធ្វើជាយោធានៅភូមិភាគឧត្ដរ។ ធីវ អង្គការចាត់តាំង ឱ្យទៅសមរភូមិមុខវាយជាមួយទាហានលន់ នល់ ចល័តគ្រប់កនែ្លងដូចជានៅស្រុកបាធាយ វិញមកខេត្ដកំពង់ធំ វិញ និងទៅខេត្ដសៀមរាបនិងត្រឡប់វាយចូលទីក្រុងវិញ។ ធីវ មិនសូវបានចូលវាយនៅក្នុងសមរភូមិផ្ទាល់ទេ អង្គការចាត់តាំងឱ្យនៅខាងភសុ្ដភាវិញ ដឹកជញ្ជូនស្បៀង យកទៅឱ្យកងទ័ព។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ ពេលកម្លាំងយោធាខែ្មរក្រហមវាយចូលដល់ទីក្រុងភ្នំពេញ ធីវ បានចូលទៅទេ នៅត្រឹមស្រុកបាធាយ។ មួយ អាទិត្យ ក្រោយមកបាន អង្គការចាត់តាំងឱ្យមកភ្នំពេញ នៅក្នុងកង ពល៣១០ប្រធានកងពលឈ្មោះ អឿន និង ឈ្មោះ វឿង។ ធីវ អង្គការចាត់តាំងឱ្យចុះទៅធ្វើស្រែនៅម្ដុំអន្លង់កាង៉ាន ជាមួយយោធារាប់រយរាប់ពាន់នាក់ ធីវ នៅខាងភស្ដុភាដដែល។ នៅឆ្នាំ១៩៧៦៦៧៧ សភាពការកាន់តែតឹងតែង ដោយសារថា អង្គការចោទ ថាប្រធានកងពលឈ្មោះ អឿន ក្បត់។ ពេលនោះ អង្គការបានកោះហៅយោធានៅក្នុងកងពល៣១០មកប្រជុំ និងចាក់សមេ្លងសារភាពពីសកម្មភាពក្បត់របស់ឈ្មោះ អឿន។ បន្ទាប់មកទៀតប្រធានកងពលថ្មីមកពីភូមិភាគ និរតីមក គ្រប់គ្រងជំនួសវិញ ពេលនោះប្រធានវរសេនាធំនៅក្នុង កងពល៣១០ អង្គការចាប់ខ្លួនយកទៅទាំងឡានៗមិនដឹងជាយកទៅខាងណាទេ រីឯកូនទាហានវិញ នាំគ្នាភ័យរាល់ថៃ្ងមិនដឹងថា ថៃ្ងណាមួយដល់រូបយើង។ ពេល នោះយោធានៅក្នុងកងពល៣១០ អង្គការបំបែកនៅកនែ្លង ផេ្សងៗទៀត ចំណែក ធីវ អង្គការឱ្យធ្វើការនៅ ជាប្រធាន សហករណ៍ដាំស្លនៅម្ដុំមន្ទីពេទ្យអង្គឌួង។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូលមកដល់កម្មា ភិបាលខែ្មរក្រហម នាំគ្នារត់ចូលពៃ្រ។ ធីវ ក៏រត់ចូលពៃ្របានមួយរយៈពេលខ្លីក៏សមេ្រច ចិត្ដមកស្រុកកំណើតវិញ ដើម្បីបានជួបឪពុកម្ដាយបងប្អូននិង ប្រពន្ធកូនវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្ស។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”