PROMOTING ACCOUNTABILITY
Kung King
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI1128
KTI1128
|
|
Name :
ឈ្មោះ :
|
គង់ គីង
|
|
Last Name :
នាមត្រកូល :
|
Kung
|
|
First Name :
នាមខ្លួន :
|
King
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I07844
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 29. Present aged: 57]
«សម័យខែ្មរក្រហមអាយុ ២៩ ឆ្នាំ។ បច្ចុប្បន្នអាយុ ៥៧ ឆ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06040101, Kampong Thom, Prasat Balang, Daung, Daun
០៦០៤០១០១, ខេត្ដកំពង់កំពង់ធំ ស្រុកប្រាសាទបល្ល័ង្គ ឃ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Chief of small cell
ប្រធានកងតូច
|
|
Superiors :
ថ្នាក់លើ :
|
Ta Oeun, Ta Voek, chief of division 310.
តាអឿន, តាវ៉ឹក ប្រធានកងពល ៣១០
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI1128 20050117, Daung village, Daung sub-district, Prasat Balang district, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with Kung King, 57, the biography owner.
ខេធីអាយ១១២៨ ២០០៥០១១៧ ភូមិដូង ឃុំដូង ស្រុកប្រា សាទបល្ល័ង្គ ខេត្តកំពង់ធំ។ សម្ភាសដោយ ផាន់ សុជា។ កំណត់ សំគាល់ៈ ជួបជាមួយ គង់ គីង អាយុ ៥៧ ឆ្នាំ ជាម្ចាស់ប្រវត្តិ រូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
គង់ គីង ភេទប្រុស អាយុ៥៧ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ គីង មាន ប្រពន្ធឈ្មោះ ហូវ មានកូនចំនួន៥នាក់ សព្វ ថៃ្ងប្រកបរបរ ធ្វើស្រែចម្ការ រស់នៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្ដកំពង់ធំ។ គីង មានឪពុកឈ្មោះ គង់ មានម្ដាយឈ្មោះ ចាន់ មុត មានបងប្អូនបង្កើតចំនួន៧នាក់។ គីង ធ្លាប់រៀនសូត្របាន ត្រឹមថ្នាក់ទី១០ ឪចាស់ឱ ឈប់រៀនមកបួសជាព្រះសង្បគង់នៅវត្ដ ដូងបានចំនួន៣វស្សា។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារ ខែ្មរក្រហមចូលមកមិនឱ្យលោកសង្បនៅក្នុងវត្ដទៀត បើខាងលោកលន់ នល់ នៅមានវត្ដនៅមានលោកសង្ប។ នៅឆ្នាំ១៩៧២ គីង បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម កាលនោះឪពុកម្ដាយមិនចង់កូនទៅធេ្វិសង្គ្រាម ទេ។ គីង ចូលដំបូងអង្គការបញ្ជូនទៅធ្វើជាយោធាភូមិភាគឧត្ដរ ហើយបានទៅហាត់រៀនក្បួនយោធានៅក្របៅ បានជួបលោក ហ៊ូ នឹម ហ៊ូ យន់ គាត់មកបង្ហាត់បង្រៀនផ្នែកនយោបាយ។ បន្ទាប់មក គីង អង្គការបញ្ជូនទៅ សមរភូមិមុខនៅក្នុងវរសេនា ធំលេខ១២ នៅក្នុងកងពលទី១ ប្រធានកងពលឈ្មោះ អឿន។ គីង បានចូល សមរភូមិវាយជាមួយទាហានលន់ នល់ នៅម្ដុំបន្ទាយ លង្វែក ត្រពាំងព្រាយ បឹងសំយ៉ាប ចូលតាមទួលគោក រហូតបានចូលដល់ភ្នំពេញនៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ គីង បានចូលរួមជម្លៀសប្រជាជននិងបានឃើញ ទាហានលន់ នល់ ទម្លាក់អាវុធចុះ លើកដឡៃើងដើម្បីសារភាព ខ្លះទៅទាំងសម្លៀក បំពាក់ខ្លះក៏ដោះខោអាវចេញ អស់ សេ្លÃៈកពាក់ប្រឡំធ្វើជាប្រជា ជនវិញ។ នៅឆ្នាំ១៩៧៥ កម្លាំងខែ្មរក្រហមគ្រប់ភូមិភាគ ទាំងអស់មកជួបជុំ គ្នានៅភ្នំពេញ មានយោធានៅអង្គភាព ខ្លះបានហៅទាហានលន់ នល់ ឱ្យឡើងឡានមិនដឹងជាយកទៅ ខាងណាទេ។ អង្គភាព គីង អង្គការឱ្យដើរចាក់មេក្រូប្រកាសឱ្យ ប្រជាជនចេញពីទីក្រុង អស់រយៈពេល៥ថៃ្ង។ គីង កាលនោះ មានឋានៈជាប្រធានកងតូច ដឹកនាំកម្លាំងយោធាចំនួន៣០នាក់។ នៅពេលប្រជាជនជម្លៀសចេញអស់ អង្គភាព គីង អង្គការឱ្យស្នាក់នៅម្ដុំផ្សារថ្មីបីខែ ចេញទៅស្នាក់នៅជិតស្ពាន ជ្រោយចង្វានិងបន្ដនៅច្រាំងចំរេះ ជាអ្នកការ ពារក្រុង។ នៅឆ្នាំ១៩៧៥ បានឃើញសមេ្ដចយាងមកពីប្រទេសចិន ជាលោកតា ប៉ែន នុត មានយោធានិង កម្មករតាមយោធាចក្រ រាប់រយរាប់ពាន់នាក់ ចាំទទួលតាមផ្លូវពោធិចិនតុង តែបានដឹងតាម គ្នាថា ព្រះមកគង់នៅ ក្នុងព្រះរាជវាំងតែគ្មានអំណាចទេ។ នៅឆ្នាំ១៩៧៧ មានរឿងរ៉ាវជាច្រើននៅក្នុងកងពល៣១០ ប្រធានកងពល ឈ្មោះ អឿន អង្គការ ចាប់ខ្លួនយកទៅបាត់និងកម្មា ភិបាល យោធាថ្នាក់ត្រឹមវរសេនាធំក៏ចាប់ខ្លួនយកទៅដែរ។ នៅពាក់កណ្ដាលឆ្នាំ១៩៧៧ គីង ត្រូវអង្គការបញ្ជូនទៅធ្វើការងារ លុតដុំនៅព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង។ ពេលទៅដល់ ព្រលានយន្ដហោះបានឃើញជនជាតិចិនជាអ្នកមើលការខុស
ត្រូវផ្នែកបចេ្ចកទេសនិងមានកម្មករខែ្មរ យើងរាប់ពាន់នាក់ ធ្វើការងារនៅទីនោះដែរ។ ការងារនៅព្រលានយន្ដហោះជួបការ លំបាកហូបចុកមិនបានគ្រប់ គ្រាន់ហើយនៅមានហៅកម្មករមួយ ចំនួនយកទៅរៀនសូត្របាត់ទៀត។ នៅឆ្នាំ១៩៧៨ អង្គការជ្រើសរើស អតីតយោធាខែ្មរក្រហមនៅព្រលាន យន្ដហោះរាប់រយរាប់ពាន់នាក់ ឱ្យទៅធ្វើសង្គ្រាមតាមព្រំដែន វៀតណាម។ គីង មានចិត្ដសប្បាយចង់ទៅធ្វើសង្គ្រាមបន្ដទៀត ព្រោះយល់ថា យោធាអ្នកធ្វើសង្គ្រាមបានហូបឆែ្អតគ្រប់គ្រាន់ តាមការគិតមែន។ ពេលទៅដល់ដំបូងកម្លាំងយោធាខែ្មរក្រហម វាយមួយប្រាវចូលដល់ទឹកដីយួន គេហៅខេត្ដ តនៃិញ បានចូលដល់ត្រឹមផ្សារយួនដកកម្លាំងមកវិញ។ គីង ត្រូវរបួស មកដេកសម្រាកមន្ទីរពេទ្យសួង ពេលជា បានដើររួច បុគ្គលិកនៅមន្ទីរពេទ្យប្រាប់ថា កុំឱ្យដើរចេញឆ្ងាយពីមន្ទីរពេទ្យឆ្ងាយ ពេកប្រយ័ត្នមានគ្រោះថ្នាក់។ កាលនោះមានគ្នា៥នាក់ បានដើរចេញពីមន្ទីរពេទ្យជាង១០០ម៉ែត្រ ជិតថ្នល់មានឡឥដ្ឋមួយ នៅក្បែរនោះស្រាប់ ដើរទៅឃើញរណ្ដៅសាកសពទើប សម្លាប់ប្រជាជនហើយថ្មីៗនៅជិតមន្ទីរពេទ្យសួងហ្នឹង។ គីង ក៏បានត្រឡប់មក អង្គភាពវិញ មិនទាន់បានឡើងវាយទៀតទេ កម្លាំងកងទ័ពយួនវាយចូលមកដល់ប្រទេសយើងនៅឆ្នាំ១៩៧៩។ គីង និងយោធាជាច្រើននាក់ផេ្សងទៀតបានរត់យករួចខ្លួន រត់ចូលពៃ្រឡើងភ្នំបន្ដទៅព្រំដែនថៃ តែគីង បានរត់ មកដល់ស្រុកកំណើតវិញ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
បានដឹងនិងបានឃើញថា របបខែ្មរក្រហមពិតជាមានសម្លាប់មនុស្ស ចោលច្រើន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”