Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0751
TKI0751
ឈ្មោះ :
អួន ផន
Last Name :
Uon Phan
Status :
Alive
Gender :
ភេទ :
M
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:75
បច្ចុប្បន្ន អាយុ៧៥ឆ្នាំ
ភូមិកំណើត/ទីលំនៅ :
២១០៤០១០៤ ខេត្ដតាកែវ,ស្រុកគិរីវង្ស,ឃុំអង្គប្រាសាទ,ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពភូមិ ខេត្ដតាកែវ។
តំបន់ DK 75-79 :
ភូមិភាគនិរតី» ស្រុកគិរីវង្ស
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ប្រធានភូមិ។
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
ធីខេអាយ០៧៥១២០១០០៧១៤ ភូមិអង្គប្រាសាទ ឃុំអង្គ
ប្រាសាទ ស្រុកគិរីវង្ស ខេត្តតាកែវ សំភាសដោយៈ ជី ទេរិទ្ធ កំណត់សំគាល់ៈ អួន ផន នៅរស់។ ជួបសំភាសជាមួយឈ្មោះ អួន ផន ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
អួន ផន ភេទប្រុស អាយុ៧៥ឆ្នាំ ក្រៅប្រវត្ដិរូប។ ផន មានឪពុក ឈ្មោះ បេ្រស អួន ម្ដាយឈ្មោះ អ៊ុក ប៊ុន មានស្រុកកំណើតនៅ ភូមិប្រាសាទ ឃុំអង្គប្រាសាទ ស្រុកគីរីវង្ស ខេត្ដតាកែវ។ ផន កាលពី នៅតូចរៀនបានបន្ដិចបន្ដួចពេលឪពុកស្លាប់ ផន មានអាយុទើប តែ១៣ឆ្នាំ ដល់អាយុ១៤ឆ្នាំ បានបួស ជាព្រះសង្ឃគង់នៅវត្ដ ពេទប្រណមបានចំនួនបីវស្សាទើបសឹកមកវិញ។ ផន សឹកមកវិញ ជួយធ្វើស្រែ ចម្ការនិងជួយឃ្វាលក្របីឱ្យម្ដាយបានរយៈពេលជិត ពីរឆ្នាំ បានដណ្ដឹងប្រពន្ធឈ្មោះ ឯក សេង។ សេង បានស្ម័គ្រចិត្ដ ចូលបដិវត្ដតាំងពីឆ្នាំ១៩៧២ កាលនោះតំបន់មួយចំនួនក្លាយជា តំបន់រំដោះរត់ចុះឡើងមិន សូវបានរស់នៅក្នុងស្រុកកំណើតទេ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមទទួលជ័យជម្នះ កូនឈ្មោះ អួន រ៉ាន់ អង្គការបញ្ជូនឱ្យធ្វើការផ្នែកសង្គមកិច្ចនៅភ្នំពេញ។ ផន អង្គការចាត់តាំងឱ្យធ្វើជាប្រធានភូមិកកោះ ដែលមានប្រជាជន ចំនួន៤៥គ្រួសារ។ ផន អង្គការឱ្យគ្រប់គ្រងពួក១៧មេសា ដែលជម្លៀសចេញពី ភ្នំពេញ។ ផន បានសង់រោងឱ្យប្រជាជន ថ្មីរស់នៅនិងដឹកនាំឱ្យចុះធ្វើស្រែចម្ការ កាលនោះមេឃុំឈ្មោះ ង៉ែត។ ប្រជាជនថ្មីមួយចំនួនដែលមានប្រវត្ដិជាទាហាន ពាក់ សក្ដិ១សក្ដិ២ឬមន្រ្ដីរាជការត្រូវអង្គការចាប់ យកទៅដាក់គុក នៅមន្ទីរអប់រំវត្ដប្រធាតុស្លាប់នៅទីនោះច្រើនណាស់។ នៅ ឆ្នាំ១៩៧៧ ផន ត្រូវអង្គ ការផ្លាស់ឱ្យទៅគ្រប់គ្រងប្រជា ជននៅ ភូមិកោះកុសសវិញ ដឹកនាំប្រជាជនធ្វើស្រែចម្ការ។ នៅឆ្នាំ១៩ ៧៩ ផន បានវិញត្រឡប់មកភូមិកណើតវិញ។
សកម្មភាពដែលបានឃើញ :
ធ្លាប់ឃើញយោធាខែ្មរក្រហមវាយមនុស្សចោលនិងធ្វើទារុណកម្ម។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា