Document thumbnail
Personal Info
ID: KSI0024
Name
ឈ្មោះ
Khmao Hai
ខ្មៅ ហៃ
Gender
m
ភេទ
ប្រុស
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
K02843
Source Interview
KSI0024 20051221, Trapeang Kranh village, Chambakk sub-district, Phnom Sruoch district, Kampong Speu province. Interviewed by Long Dany. Notes: Interviewed with Touch Nim, 49, younger sister.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអេសអាយ០០២៤ ២០០៥១២២១ ភូមិត្រពាំងក្រាញ់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ ឡុង ដានី។ គំណត់សំគាល់ៈ ជួបជាមួយ ទូច នឹម អាយុ ៤៩ ឆ្នាំ ត្រូវជាប្អូនស្រី។
Date of Birth
[KR aged: 28]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យខែ្មរក្រហមអាយុ ២៨ ឆ្នាំ»
Home Village
050601??, Kampong Speu, Phnom Sruoch, Chambak, Tra
ទីកន្លែងកំណើត
០៥០៦០១?? ខេត្ដកំពង់ស្ពឺ ស្រុកភ្នំស្រួច ឃុំចំបក់ ភូ
Join KR
1970????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧០????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពធ្វើការក្នុងរោងចក្រ ខេត្ដកំពង់ស្ពឺ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
កម្មករ
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
ភូមិភាគនិរតី «៤០៥» ខេត្ដកំពង់ស្ពឺ។
Superior
អ្នកដឹកនាំ
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ខ្មៅ ហៃ ភេទប្រុស អាយុ២៨ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ទូច នឹម អាយុ៤៩ឆ្នាំ ត្រូវជាប្អូនស្រី។ ហៃ មានឪពុកឈ្មោះ សុខ ម្ដាយឈ្មោះ នួន មានបងប្អូនបង្កើតចំនួន១១នាក់ មានស្រុក កំណើតនៅភូមិត្រពាំង ក្រាញ់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។ ហៃ ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៩ឪចាស់ឱ នៅសាលាបឋម សិក្សាចំបក់។ ហៃ ឈប់រៀនហើយបាន បួសជាព្រះសង្ឃនៅវត្ដចំបក់ រហូតដល់កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ នៅឆ្នាំ១៩៧០ សឹកមកវិញ។ នៅឆ្នាំ១៩៧០ ហៃ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម អង្គការបញ្ជូនឱ្យទៅ សមរភូមិមុខវាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧២ ហៃ ត្រូវចំជើងហើយបានមក លេងផ្ទះបានបីយប់ក៏ត្រឡប់ទៅអង្គភាព វិញ។ នៅឆ្នំា១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាចក៏មិន ឃើញត្រឡប់មកស្រុកកំណើតវិញដែរ។ នៅឆ្នាំ១៩៧៨ នឹម ធ្វើការងារនៅក្នុងកងចល័តតំបន់ ពេលធ្វើដំណើរ តាមផ្លូវខេត្ដ កំពង់ចាម បានជួបបងប្រុសឈ្មោះ ហៃ នៅត្រឹមបែកចាន ដឹងថា បងហៃ ជាអ្នកបើកឡានធំ ហើយបានជួបគ្នាសួរសុខទុក្ខឪពុកម្ដាយ ហើយបានបបួល ប្អូនស្រីឈ្មោះ នឹម ឱ្យធ្វើការងារជាមួយនៅ រោងចក្រ បែកចាន តែនឹម មិនព្រម គាត់ក៏បានប្រាប់ថា បងហៃ មានប្រពន្ធហើយ។ នៅឆ្នាំ១៩៧៩ ពេលរបបខែ្មរ ក្រហមដួល រលំទៅមិនឃើញបងប្រុសឈ្មោះ ហៃ និងប្រពន្ធត្រឡប់ស្រុក កំណើតវិញសោះបាត់ដំណឹងរហូតមក ដល់ពេលនេះ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា