PROMOTING ACCOUNTABILITY
Chann Soeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI1178
|
|
Name :
ឈ្មោះ :
|
ចាន់ សឿន
|
|
Last Name :
នាមត្រកូល :
|
Chann
|
|
First Name :
នាមខ្លួន :
|
Soeun
|
|
Other Name :
ឈ្មោះផ្សេង :
|
Sat
សាត
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I08550
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 21]
«សម័យខែ្មរក្រហមអាយុ ២១ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06011801 Kampong Thom, Baray, Treal, Kiry Andet
០៦០១១៨០១ ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំទ្រាល ភូមិគី
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Reason to Join KR :
មូលហេតុចូល KR :
|
Was forced to join the revolution.
ចូលបដិវត្ដន៍ដោយមានការបង្ខំ។
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពអ្នកទោសនៅមន្ទីរស២១ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
អ្នកទោស
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI1178 20050318, Kiry Andet village, Treal sub-district, Baray district, Kampong Thom province. Interviewed Sok Vannak and Ysa Osman. Notes: Interviewed with Saom Sim, 77, mother.
ខេធីអាយ១១៧៨ ២០០៥០៣១៨ ភូមិគីរីអណែ្តត ឃុំទ្រាល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ សុខ វណ្ណៈ និង អ៊ីសា ឧស្មាន។ កំណត់សំគាល់ៈ ជួបជាមួយ សោម ស៊ីម អាយុ ៧៧ ឆ្នាំ ជាម្តាយ។
|
|
Summary :
សេចក្ដីសង្ខេប :
|
ចាន់ សឿន ហៅ សាត ភេទស្រី អាយុ២១ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ សោម ស៊ីម អាយុ៧៧ឆ្នាំ ត្រូវជាម្ដាយ។ សឿន មានឪពុកឈ្មោះ យាន មានបងប្អូន៨នាក់ស្រី៣ប្រុស៥ មានស្រុក កំណើតនៅភូមិគីរី អណែ្ដត ឃុំទ្រាល ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ សឿន កាលពីដល់ធំពេញវ័យមិនបានរៀនសូត្រអីទេ នៅ ផ្ទះជួយធ្វើស្រែចម្ការនិងដើរស៊ីឈ្នួលគេយកលុយមក ទិញអង្ការហូប។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាមរស់នៅពិបាក ណាស់។ កាលនោះមានកូនបីនាក់ផេ្សងទៀត ចូល បម្រើ ចលនាខែ្មរក្រហមដែរ បាត់ខ្លួនទាំងអស់។ ចំណែកឈ្មោះ សឿន កូនស្រីទី២ គិតថា សុំអង្គការមិនចូល បម្រើចលនាខែ្មរក្រហមអីទេ តែគេមិនព្រម តាមសុំកូនមកវិញ ទៅរហូតដល់ស្រុកបារាយណ៍ពីរ បីដងនៅតែ មិនបានកូនមកវិញ។ ទៅក្រោយទៀត មិនដឹងជា អង្គការបញ្ជូននៅទីណាទេ បានត្រឹមដឹងថា ចូលធ្វើជាយោធា ខែ្មរក្រហមវាយជាមួយទាហានលន់ នល់។ សឿន មិនដឹង ថា ចូលបដិវត្ដឆ្នាំណាទេ អង្គការបញ្ជូនទៅសមរភូមិ បាត់រហូត ឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាចរួមហើយបាន ឃើញកូនឈ្មោះ សឿន មកលេង ម្ដងសម្រាកបានមួយយប់ព្រឹក ឡើង ត្រឡប់ទៅភ្នំពេញបាត់ឈឹងរហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូបឈ្មោះ សឿន ជាយោធានៅក្នុងកងពល៣១០ ខាងផ្នែកពេទ្យ នៅមន្ទីរពេទ្យ៩៨។ អង្គការចាប់ខ្លួននៅ ឆ្នាំ១៩៧៧ យកមកដាក់មន្ទីរស២១ទួលសែ្លង។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”