Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KSI0001
KSI0001
ឈ្មោះ :
ហម អ៊ីន
Last Name :
Ham
First Name :
In
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
N/A
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៤៧ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
05050609, Kampong Speu, Oudong, Meanchey, Sdok Sa-
០៥០៥០៦០៩ ខេត្ដកំពង់ស្ពឺ ស្រុកឧត្ដុង្គ ឃុំមានជ័យ ភូ
ការចូលរួម និង អង្គការ
អង្គភាព DK 75-79 :
អង្គភាពអ្នកទោសមន្ទីរ៩៩ ខេត្ដកំពង់ស្ពឺ។
តំបន់ DK 75-79 :
ភូមិភាគបស្ចឹម«៤០១» ស្រុកឧិរ៉ាល់។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
ថ្នាក់លើ :
ឌុច,ប៉ុន ,ស៊ុម។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KSI0001 20030428, Sdok Sa-at village, Meanchey district, Oudong district, Kampong Speu province. Interviewed by Pheng Pong Rasy. Notes: Interviewed with Han In, 47.
ខេអេសអាយ០០០១ ២០០៣០៤២៨ ភូមិស្តុកស្អាត ឃុំមានជ័យ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ ផេង ពង្សរ៉ាស៊ី។ កំណត់សំគាល់ៈ ជួបជាមួយឈ្មោះ ហម អ៊ីន អាយុ ៤៧ ឆ្នាំ។
សេចក្ដីសង្ខេប :
ហម អ៊ីន ភេទប្រុស អាយុ៤៧ ជាសាម៉ីខ្លួន។ នៅឆ្នាំ១៩៧៣ អ៊ីន អង្គការចាប់ខ្លួនមកដាក់គុកនៅមន្ទីរម១៣ ខេត្ដកំពង់ស្ពឺ។ អ៊ីន រស់នៅក្នុងគុកនិងបានដឹងពីសកម្មភាពប្រធានគុកមន្ទីរម១៣ ឈ្មោះ ឌុច ឈ្មោះ ប៉ុន ឈ្មោះ ស៊ុម សុទ្ធតែជាមនុស្ស សាហាវឃោឃៅសម្លាប់មនុស្សនៅមន្ទីរម១៣រាប់ពាន់នាក់។ មន្ទីរសន្ដិ សុខម១៣ បង្កើតឡើងតាំងពីឆ្នាំ១៩៧២ ជាគុករបស់ក្រុមចលនាខែ្មរក្រហមដែលបានសម្លាប់មនុស្សអស់ជា ច្រើនតាំងពីរបបនេះមិនទាន់បានឡើងកាន់អំណាចនៅឆ្នាំ១៩៧៥។ ឌុច ជាមនុស្សនិយាយលេងធ្វើឱ្យយើងទុក ចិត្ដ នៅខាងក្រៅ មិនអាចមើលដឹងថា គាត់ជាមនុស្សសាហាវពៃ្រផៃ្សទេ ឌុច បានសម្លាប់បងប្រុស អ៊ីន ម្នាក់ ដោយផ្ទាល់ដៃដោយយកកាំបិតចាក់ ខេ្វះក្រឡេនបង្ហូរឈាមចេញអស់ធ្វើឱ្យស្លាប់។ និយាយរួមកង ការពារនិង ប្រធាននៅក្នុងគុកម១៣ ជាមនុស្សឃោឃៅ ជាងសត្វទៅទៀត។ នៅក្នុងសម័យតស៊ូសង្គ្រាមកើតឡើងរវាង ខែ្មរក្រហមជាមួយទាហានលន់ នល់។ ប្រជាជនធម្មតាជាអ្នក រកស៊ីលក់សាច់ជ្រូកឬលក់ឥវ៉ាន់អីឱ្យតែដើរមកជិត មន្ទីរម១៣នេះ កងការពារយោធាខែ្មរក្រហមចាប់បានសុទ្ធតែជាខ្មាំងទាំងអស់ ចោលថា ជាសេអ៊ីអា ជាគិញ យកការណ៍ឱ្យទាហានលន់ នល់ ជាដើម។ ការសួរចម្លើយអាងតែធ្វើទារុណកម្មមិនពិចាររណា រកការពិតទេ។ អ៊ីន មិនបានធ្វើជាប៉ូលីសជំនាន់សង្គមរាស្រ្ដ និយមអីទេ ដោយសារធ្វើទារុណកម្មពេកណាមួយមិនចង់រស់ផង ចង់ឱ្យ អង្គការយកទៅសម្លាប់ឆាប់ៗក៏បានឆេ្លីយប្រាប់ថា ខ្លនបាន ធ្វើប៉ូលីសជំនាន់សង្គមរាស្រ្ដនិយម។ ពេលនោះ យោធាខែ្មរ ក្រហមឈប់សួរចម្លើយនិងទុកឱ្យរស់នៅក្នុងគុកបន្ដទៀត។ ឌុច ជាមនុស្សពូកែខាងសួរចម្លើយណាស់ និងជាមនុស្សសាហាវ ខ្លាំងណាស់ អ្នកណាសួរមិនចេញមានតែ ឌុច ទេ អាចសួរចេញ។ អ៊ីន អង្គការលើក លែងទោសអាចដើរបានក្នុងមន្ទីរម១៣ អាចទៅរកត្រីយកមកឱ្យ ឌុច អ៊ីន ពូកែចាប់ត្រីណាស់។ នៅឆ្នាំ១៩ ៧៥ មន្ទីរម១៣ ត្រូវផ្លាស់ទៅភ្នំពេញ ខ្លះទៀតផ្លាស់ទៅ មន្ទីរ៩៩ អ៊ីន អង្គការយកទៅដាក់នៅមន្ទីរ៩៩ រហូតដល់ឆ្នាំ១៩ ៧៩ បានរួមពីគុកត្រឡប់មកផ្ទះវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
There were many people killed in the prison and no one survied.
មនុស្សដែលចូលមកមួយរយមួយពាន់អត់មានរស់មួយទេ នៅ ក្នុងគុក។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា