Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KSI0004
KSI0004
ឈ្មោះ :
កែវ អុន
Last Name :
Keo
First Name :
On
Other Name :
ឈ្មោះផ្សេង :
Keo Sorn
កែវ ស៊ន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
I05319
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៤២
Home Village :
ភូមិកំណើត/ទីលំនៅ :
05080407, Kampong Speu, Thpong, Prambei Mum, Chamb
០៥០៨០៤០៧ ខេត្ដកំពង់ស្ពឺ ស្រុកថ្ពង ឃុំប្រាំបីមុំ ភូ
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KSI0004 20010816, Chambakk Thum village, Prambei Mum district, Thpong district, Kampong Speu province. Interviewed by Vanthan P. Dara. Notes: Interviewed with On, the biography owner.
ខេអេសអាយ០០០៤ ២០០១០៨១៦ ភូមិចំបក់ធំ ឃុំប្រាំ បីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ជួបជាមួយអុន ម្ចាស់ប្រវត្តិរូប។
សេចក្ដីសង្ខេប :
កែវ អុន ភេទប្រុស កើតឆ្នាំ១៩៤២ ជាម្ចាស់ប្រវត្ដិរូប។ អុន មានគ្រួសារឈ្មោះ ពេ្រន មានកូន១០នាក់ សព្វថៃ្ងប្រកបរបរ ធ្វើស្រែចម្ការ រស់នៅភូមិចំបក់ធំ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ។ អុន ធ្លាប់រៀនសូត្រ និងបានបួសជាព្រះសង្ឃ បានចំនួនបួនវស្សា រួមសឹកមកវិញនៅផ្ទះជួយធ្វើស្រែចម្ការ ឪពុកម្ដាយ។ នៅឆ្នាំ១៩ ៦៧ ឪពុកម្ដាយបានរៀបចំឱ្យមានគ្រួសារ និងមានកូនរស់នៅក្នុងភូមិស្រុក។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម បន្ទាប់មានយន្ដហោះទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩ ៧០ហ្នឹងដែលមានបងប្រុស បបួលឱ្យចូលពៃ្រធ្វើជាខែ្មរ ក្រហមដើម្បីរំដោះជាតិ តែអុន មិនបានចូលទេ ដោយ សាជាប់មើលគោក្របីច្រើនមិនចងលធ្វើសង្គ្រាម។ នៅឆ្នាំ១៩៧២ មានប្រជាជនជាច្រើនត្រូវខែ្មរក្រហមចោទ ថា ជាខ្សែគិញ អង្គការចាប់យកទៅសម្លាប់ចោលភ្នំយកបាត។ នៅក្នុងឆ្នាំ១៩៧២៧៣ ហ្នឹងមានគុកមួយ កនែ្លងទៀតនៅមន្ទីរម១៣ ប្រធានគុកឈ្មោះ ឌុច ទីនោះក៏សម្លាប់មនុស្សច្រើនដែរ។ នៅឆ្នាំ១៩៧៥ ពេល ខែ្មរក្រហមឡើងកាន់អំណាច ប្រជាជនចាស់និងប្រជាជន ថ្មីជម្លៀសមកពីភ្នំពេញ អង្គការចាត់តាំងឱ្យចុះធ្វើស្រែ ចម្ការលើកទំនប់ជីកប្រឡាយ។ អុន អង្គការចាត់តាំងឱ្យ រែកដីក្នុងមួយបួនគីប ហើយហូបចុកមិនបានគ្រប់គ្រាន់ រស់នៅវេទនាណាស់។ នៅឆ្នាំ១៩៧៥ អុន ធ្លាប់ឃើញទាហានឈេ្លីយសឹកលន់ នល់ អង្គការចាប់យកទៅ សម្លាប់នៅភ្នំយកបាត។ នៅឆ្នាំ១៩៧៧ ចាត់តាំងឱ្យទៅ លើទំនប់នៅពាមល្វា បែកពីប្រពន្ធកូនរស់នៅលំបាកវេ ទនា ណាស់។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូលមកដល់ ប្រទេសយើងបានរត់ត្រឡប់មកស្រុកកំណើត វិញ បានជួបប្រពន្ធកូន។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាមានសម្លាប់មនុស្ស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា