PROMOTING ACCOUNTABILITY
Touch Seng
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KSI0008
KSI0008
|
|
ឈ្មោះ :
|
ទូច សេង
|
|
Last Name :
|
Touch
|
|
First Name :
|
Seng
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
|
K00176
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 13]
«សម័យខែ្មរក្រហមអាយុ ១៣ ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
05011308, Kampong Speu, Baset, Kakk, Kbal Thnall
០៥០១១៣០៨ ខេត្ដកំពង់ស្ពឺ ស្រុកបសេដ្ឋ ឃុំកក់ ភូមិក្ប
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Voluntarily joined the revolution.
ចូលបដិវត្ដន៍ដោយស្ម័គ្រចិត្ដ។
|
|
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៤៥០ ភ្នំពេញ។
|
|
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KSI0008 20020410, Kbal Thnall village, Kakk sub-district, Baset sub-district, Kampong Chhnang province. Interviewed by Ysa Osman. Notes: Interviewed with Touch Sokon, 45 years old, older sister.
ខេអេសអាយ០០០៨ ២០០២០៤១០ ភូមិក្បាលថ្នល់ ឃុំកក់ ស្រុកបសែដ្ឋ ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ អ៊ីសាឧស្មាន។ កំណត់សំគាល់ៈ ជួបជាមួយ ទូច សុខុន អាយុ ៤៥ ឆ្នាំ ជាបងស្រី។
|
|
សេចក្ដីសង្ខេប :
|
ទូច សេង ភេទប្រុស អាយុ១៩ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ទូច សុខុន អាយុ៤៥ឆ្នាំ ត្រូវជាបងស្រី។ សេង មានឪពុកឈ្មោះ សៀង ម្ដាយឈ្មោះ ទូច មានបងប្អូន៨នាក់ មានស្រុកកំណើតនៅភូមិ ក្បាលថ្នល់ ឃុំកក់ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ។ សេង ធ្លាប់រៀនបានត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែ ចម្ការឪពុកម្ដាយ ព្រោះនៅក្នុងគ្រួសារមានជីវភាពខ្វះខាត។ នៅឆ្នាំ១៩៧២ សេង បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរ ក្រហមតាមរយៈឈ្មោះ ភន ឪពុកម្ដាយមិនចង់ឱ្យកូនទៅធ្វើជា យោធាទេ។ សេង បានចូលធ្វើជា យោធាខែ្មរក្រហមអង្គការ
បញ្ជូនទៅសមរភូមិមុខវាយជាមួយទាហានលន់ នល់។ សេង វាយជាមួយទាហានលន់ នល់ នៅបន្ទាយស្រុកគងពិសី វាយនៅត្រាំខ្នា វាយផ្ដាច់ផ្លូវជាតិលេខ៣ និងមានបងប្រុសឈ្មោះ សុង ម្នាក់ ទៀតក៏ជាយោធាខែ្មរក្រហមដែរ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច បានឃើញឈ្មោះ សេង មកលេងស្រុកកំណើតវិញ។ ពេលនោះបានជួបឪពុកម្ដាយបងប្អូន ពេលនោះម្ដាយបានសួរថា ម៉េចទៅ កូន សុខទុក្ខយ៉ាងណាដែរ សេង និយាយតិចៗមិនមាននិយាយអ្វីវែងឆ្ងាយទេ ឃើញសេ្លÃៈកពាក់ ខោអាវខ្មៅនិង មិនឃើញមានស្ពាយកាំភ្លើងអីទេ មកតែម្នាក់ឯង សម្រាកបានតែមួយយប់ ព្រឹកឡើងក៏ត្រឡប់ទៅអង្គភាពនៅ ភ្នំពេញវិញ។ សេង តាំងពីត្រឡប់ទៅអង្គភាពវិញ បាត់ឈឹង រហូតមិនដែលទាក់ទងមកទេ នៅឆ្នាំ១៩៧៩ ពេលរបបខែ្មរក្រហម ដួលរំលំទៅក៏មិនឃើញត្រឡប់មកផ្ទះវិញទេ។ បើតាមប្រវត្ដិរូប ទូច សេង ជាយោធានៅ ក្នុងកងពល៤៥០ ភ្នំពេញ។ |
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”