Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0006
KHI0006
Name :
ឈ្មោះ :
ព្រំ សេត
Last Name :
នាមត្រកូល :
Prum
First Name :
នាមខ្លួន :
Set
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
K00782
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 13, Present aged: 41]
«អាយុ ១៤ ឆ្នាំ សម័យខែ្មរក្រហម។ បច្ចុប្បន្នអាយុ៤១ឆ្
Home Village :
ភូមិកំណើត/ទីលំនៅ :
040806??, Kampong Chhnang, Tuk Phos, Kraing Skhear
០៤០៨០៦?? ខេត្ដកំពង់ឆ្នាំង ស្រុកទឹកផុស ឃុំក្រាំងស្គ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាមន្ទីរស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
Duch, chief of prison. Peng, chief of fifty member unit.
ឌុច ប្រធានគុក, ប៉េង ប្រធានកងហា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0006 20020620 Sre Leu village, Kraing Skhear sub-district, Tuk Phos district, Kampong Chhnang. Interviewed by Dara P. Vanthan, Ysa Osman and Phann Sochea. Interviewed with the biography owner.
ខេអេកអាយ០០០៦ ២០០២០៦២០ ភូមិស្រែលើ ឃុំក្រាំង ស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា អ៊ីសា ឧស្មាន និង ផាន់ សុជា។ សម្ភាសជាមួយម្ចាស់ ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ព្រំ សេត ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវជាម្ចាស់ប្រវត្ដិរូប។ សេត មានប្រពន្ធឈ្មោះ គីម រ៉េន មានកូនចំនួន ៥នាក់ សព្វថៃ្ងប្រកប របរធ្វើស្រែចម្ការ រស់នៅភូមិស្រែលើ ឃុំក្រាំងស្កាារ ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង។ សេត មានឪពុកឈ្មោះ ស៊ន ម្ដាយឈ្មោះ ឡាយ មានបងប្អូន៦នាក់។ សេត រៀនសូត្របានតែមួយឆ្នាំទេ ឈប់រៀននៅឆ្នាំ១៩៧១ ដោយសារឪពុកម្ដាយមាន ជីវភាពក្រលំបាក ណាមួយប្រទេសជាតិកើតមានសង្គ្រាម កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ។ នៅឆ្នាំ១៩៧៤ សេត បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ចូលមុនដំបូង អង្គការបញ្ជូននៅមន្ទីរក្រាំងស្កាារ ស្រុក២០តំបន់៣១ អង្គភាពកុមារ ប្រធានឈ្មោះ វ៉ាត។ នៅអង្គភាពកុមារក្រាំងស្កាារមានកុមារទាំង អស់ជាង៣០នាក់។ កាលនោះកុមារអង្គការចាត់តាំងឱ្យដាំដំឡូជ្វា។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច បានជាង មួយខែ អង្គការបានចុះមកជ្រើសរើសកុមារ មួយចំនួនយកទៅ ភ្នំពេញ។ សេត បានជិះឡានជាមួយកុមារដូចគ្នាចំនួន១៥នាក់ ទៀត រហូតមកដល់ភ្នំពេញ ពីមុនមកក៏មិនដែលស្គាល់ភ្នំពេញដែរ។ សេត ជិះឡានកាត់ភ្នំពេញ សំដៅមកខាងតាខ្មៅ ព្រែកហូរវិញ ដែលជា សាលារៀនខាងបចេ្ចកទេស ពេលមកដល់ឃើញមានកុមារប្រហែល ជា៣០០នាក់ផេ្សងទៀត មកពីតំបន់ផេ្សង គ្នា។ សេត អង្គការ ចាត់តាំងឱ្យរៀនដោះកាំភ្លើងអស់រយៈពេល៦ខែ អង្គការបិទ សាលាវិញ អង្គការចាត់តាំង ឱ្យចុះធ្វើស្រែនៅម្ដុំព្រែក ហូរម្ដងវិញ។ នៅឆ្នាំ១៩៧៧ អង្គការចាត់តាំងឱ្យមកធ្វើការ ងារនៅមន្ទីរស២១ ដែលមានប្រធានឈ្មោះ ឌុច។ សេត មានតួនាទីយាមកុំឱ្យអ្នកទោសណាម្នាក់រត់រួចឱ្យសោះ បើមាន អ្នកទោស រត់រួច យើងត្រូវមានទោសវិញ។ សេត មានតួនាទីយាម ខាងក្រៅមន្ទីរស២១ ដែលមានប្រធានកងហា ឈ្មោះប៉េង ជាអ្នកទទួលខុសត្រូវ។ សេត ពេលមានតួនាទីជាអ្នកយាម នៅមន្ទីរស២១ កាលនោះមានអាយុ ១៧ឆ្នាំ យោធានៅ មន្ទីរស២១ មានរាប់រយនាក់តែមានទួនាទីផេ្សងៗគ្នា។ គ្រាន់តែអ្នកយាមខាងក្រៅរបង មានគ្នាជាង៣០នាក់ ហើយផ្លាស់ប្ដូវេនគ្នាមិនឱ្យដាច់ទេ។ សេត ឈរយាមនៅខាង ក្រៅជាញឹកញាប់បានឃើញ ឡានដឹកមនុស្សជាហូរហែរ តែមិនបានដឹងចំនួនទេ ព្រោះឡាននីមួយៗតែងតែបិទជិត មិនឱ្យពីណាបានឃើញទេ ហើយយើងគ្មានសិទ្ធសួរនាំនិងមាន សិទ្ធចូលទៅខាងក្នុងគុកទេ អ្នកយាមខាងក្រៅដឹងតែយាមខាងក្រៅ ខាងក្នុង មានក្រុមផេ្សងទៀត។ សេត យាមខាងក្រៅពិតមែន តែក៏ធ្លាប់ឮសមេ្លងស្រែកដោយសារតែក្រុមយោធាធ្វើ ទារុណកម្មដែរ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូល មកដល់ សេត បានរត់ចូលពៃ្រជាមួយកម្មា ភិបាលផេ្សងទៀត រហូតដល់ព្រំដែនថៃ ក្រោយមកទៀតបានរត់ត្រឡប់មក ស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
When he was a guard in Tuol Sleng, he heard prisoners cried.
ពេលគាត់យាមនៅទួលសែ្លង គាត់បានឮសមេ្លងអ្នកទោសស្រែក។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា