Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0012
KHI0012
ឈ្មោះ :
ញ៉ែម រិន
Last Name :
Nhem
First Name :
Rin
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
K08654
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
ប្រុស
Home Village :
ភូមិកំណើត/ទីលំនៅ :
040708??, Kampong Chhnang, Sumaki Meanchey, Tbeng
០៤០៧០៨?? ខេត្ដកំពង់ឆ្នាំង ស្រុកសាមគ្គីមានជ័យ ឃុំត្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាមន្ទីរ២១ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
ហ៊ុយ
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0012 20020608, Damnak Ampil village, Tbeng Khpos sub-district, Sumaki Meanchey district, Kampong Chhnang province. Interviewed by Ysa Osman. Notes: Interviewed with cousin of the biography owner named Lau Norn and his aunt named Yem Yat.
ខេអេកអាយ០០១២ ២០០២០៦០៨ ភូមិដំណាក់អំពិល ឃុំ ត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សម្ភាស ដោយៈ អ៊ីសា ឧស្មាន។ កំណត់សំគាល់ៈ សម្ភាសជាមួយជីដូន មួយរបស់ម្ចាស់ប្រវត្តិរូបឈ្មោះ ឡូ នន និងម្តាយធំ យ៉ែម យ៉ាត។
សេចក្ដីសង្ខេប :
ញ៉ែម រិន ភេទប្រុស អាយុ១៧ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ឡូ នន អាយុ៤៤ឆ្នាំ ត្រូវជាជីដូនមួយនិង ឈ្មោះ យ៉ែម យ៉ាត អាយុ៦៥ឆ្នាំត្រូវជាម្ដាយធំ។ រិន មានឪពុកឈ្មោះ ញ៉ែម ឈន ម្ដាយឈ្មោះ អេត មានបងប្អូន៥នាក់ស្រី៣ប្រុស២ មានស្រុក កំណើតនៅភូមិដំណាក់អំពិល ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង។ រិន តាំងពីតូចដល់ធំមិនបានចូលសាលារៀនទេ ដោយសារប្រទេសជាតិកើតមានសង្គ្រាម មាន ចលនាខែ្មរក្រហម ចេញចូលនៅក្នុងភូមិឃុំ។ រិន នៅផ្ទះជួយមើលឃ្វាលគោ ឪពុកម្ដាយនិងជួយធ្វើការងារផ្ទះ។ នៅឆ្នាំ១៩៧៣ រិន បានស្ម័គ្រចិត្ដចូលធ្វើជាកងឈ្លបប្រចាំភូមិឃុំនៅក្នុងតំបន់៣១ អង្គការចាត់តាំងឱ្យរៀនសូត្រ និងដើរធ្វើការងារយាមកាមនៅ ក្នុងភូមិ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការចុះមក ជ្រើសរើសកម្លាំងយុវជនមួយចំនួនដែលមាន ប្រវត្ដិរូបល្អ ពេលនោះក៏មានឈ្មោះ ញ៉ែម រិន ទៅជាមួយដែរ។ ពេលដែលអង្គការបញ្ជូនទៅភ្នំពេញ មិនដែលឃើញឈ្មោះ រិន ត្រឡប់មកលេងស្រុកកំណើតវិញទេ បាត់ដំណឹង រហូតមក ដល់ពេលនេះ។ បើតាមប្រវត្ដិរូប ញ៉ែម រិន ពេលទៅដល់ភ្នំពេញ អង្គការចាត់តាំងឱ្យទៅរៀនសាលា បចេ្ចកទេសយោធាកងពល ៧០៣ អស់រយៈពេល៤ខែ នាទីកុមារ ក្រោមការគ្រប់គ្រងរបស់ ឈ្មោះ ប៉េងនិង យ៉ែម។ នៅឆ្នាំ១៩៧៦ អង្គការចាត់តាំងឱ្យនៅ ក្នុងកងកុមារប្រចាំមន្ទីរស២១។ នៅឆ្នាំ១៩៧៧ អង្គការ ចាត់តាំងឱ្យធ្វើជានិរសានៅក្នុង មន្ទីរស២១ នាទីយុវជន ក្រោមការគ្រប់គ្រងរបស់ឈ្មោះ ហ៊ុយ និងស៊្រី។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា