Document thumbnail
Personal Info
ID: KSI0020
Name
ឈ្មោះ
Khuon Yorn
ឃួន យន
Gender
f
ភេទ
ស្រី
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I01355
Source Interview
KSI0020 20051221, Trapeang Prei village, Kakk sub-district, Baseth district, Kampong Speu province. Interviewed by Dy Khamboly. Notes: Interviewed with Khuon Yorn, 49, the biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអេសអាយ០០២០ ២០០៥១២២១ ភូមិត្រពាំងប្រិយ ឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពងស្ពឺ។ សម្ភាសដោយ ឌីខាំ បូលី។ កំណត់សំគាល់ៈ ជួបជាមួយឃួន យន អាយុ ៤៩ ឆ្នាំ ម្ចាស់ប្រវត្តិរូប។
Date of Birth
[Khmer Roug aged: 18. Present aged: 49]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យខែ្មរក្រហមអាយុ ១៨ ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៩ ឆ
Home Village
0501????, Kampong Speu, Baset, Kakk, Trapeang Prei
ទីកន្លែងកំណើត
០៥០១???? ខេត្ដកំពង់ស្ពឺ ស្រុកបសេដ្ឋ ឃុំកក់ ភូមិត្រ
Join KR
1975????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៥????
Reason to Join KR
Was assigned to joined the revolution.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ចូលបដិវត្ដន៍ដោយមានការចាត់តាំងអោយទៅ។
DK ORG Unit 75-79
17 Mesa Hospital
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពមន្ទីរពេទ្យ ១៧ មេសា ភ្នំពេញ។
KR Rank(1975-79)
Medical woman
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
បុគ្គលិកពេទ្យ
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
Peoun, chief of office
អ្នកដឹកនាំ
ពឿន គណៈមន្ទី
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ឃួន យន ភេទស្រី អាយុ៤៩ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ យន មានឪពុកឈ្មោះ អ៊ុច វ៉ែន ម្ដាយឈ្មោះ គង់ ទូច មានស្រុក កំណើតនៅភូមិត្រពាំងប្រិយ ឃុំកក់ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ។ យន មិនបានរៀនសូត្រទេ ពេលធំពេញវ័យប្រទេសជាតិកេិីត មានសង្គ្រាម។ យន នៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានប្រមូលទ្រព្យសម្បត្ដិឯកជនដាក់រួមជូនអង្គការ ដូចជាគោក្រី ដីស្រែ មាន់ទា មាសប្រាក់ទាំងអស់ អង្គការចាត ់តាំងឱ្យប្រជាជនចុះធ្វើស្រែរួមគ្នាហូបបាយរួមគ្នាតាមសហករណ៍ ក្នុងភូមិឬតាមការដ្ឋាន។ នៅឆ្នាំ១៩៧៥ មានប្រធានភូមិឈ្មោះ ញ៉ុក ចាត់តាំងឱ្យមកធ្វើការងារនៅភ្នំពេញ ដោយបានប្រាប់ថា ឱ្យទៅធ្វើពេទ្យ។ យន មិនបានសប្បាយចិត្ដនិងមិនចង់ទៅបែក ពីឪពុកម្ដាយទេ តែនេះជា ការចាត់តាំងមិនអាចក្រកែកបាន។ យន បានមកដល់ភ្នំពេញ អង្គការចាត់តាំងឱ្យធ្វើការងារនៅមន្ទីរ ពេទ្យរុស្សី ហៅមន្ទីរពេទ្យ១៧មេសា ដែលមានប្រធានមន្ទីរឈ្មោះ ពឿន និងឈ្មោះ ម៉ិញ ជាកូនលោកអៀង សារី។ យន បានចូលរៀនក្បួនពេទ្យដោយមានជនជាតិចិន ជាអ្នកមកបង្រៀន និងមានអ្នកបកប្រែជាភាសាខែ្មរ។ យន មិនចេះអក្សរទេ ពេលរៀនចប់អង្គការចាត់តាំងឱ្យមើលថែនាំកុមាររាប់សិននាក់ មិនដឹងជាឪពុកម្ដាយនៅទីណាទេ កេ្មងតាំងនេះខ្លះនៅតូច ឱ្យទឹកដោះគោបៅ ខ្លះរាងធំឱ្យហូបបបរនិងហូបបាយ។ យន ថា បុគ្គិលមន្ទីរពេទ្យមានគ្នា រាប់រយនាក់។ នៅឆ្នាំ១៩៧៧ អង្គការចាត់តាំងឱ្យដាំបាយផង ដាំបនែ្លផង និងជួយចាក់ថ្នាក់ឱ្យយុវជនរបួសមក ពីព្រំដែនវៀតណាម ជាពិសេសឆ្នាំ១៩៧៨ គ្មានកនែ្លងសម្រាកទេ ព្រោះមានយោធារបួសនិងស្លាប់ជាច្រើន។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយ ចូលមកដល់ទីក្រុង យន បានរត់ឡើងរថភ្លើងជាមួយកម្មាភិបាល ជាច្រើនផេ្សងទៀត រហូតដល់ខេត្ដបាត់ដំបង។ យន ចុះពីរថភ្លើងនាំគ្នាដើរកាត់ពៃ្រ រហូតដល់ភ្នំលះបង់ គ្មានពីណា ជួយពីណាទេ សំភារៈអ្វីក៏យក ទៅមិនបានដែរ ឱ្យតែឡើងបានតែខ្លួននោះសំណាងធំហើយ។ ពេលរត់តាមផ្លូវ ឃើញមានមនុស្សស្លាប់ជាហូរហែរ។ យន បានរត់ចូលទៅដល់ក្នុងទឹកដីថនៃិងរត់ចុះឡើងតាមព្រំដែនភ្នំដងរែក រហូតកងទ័ពរដ្ឋាភិបាលជាមួយកងទ័ពវៀតណាមចាប់បានបញ្ជូនឱ្យ ទៅរៀនសូត្របានមួយអាទិត្យ បានត្រឡប់មក ដល់ស្រុកកំណើត វិញ ជិតចូលឆ្នាំ១៩៨០។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា