Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0014
KHI0014
ឈ្មោះ :
យ៉ែម យាន
Last Name :
Yem
First Name :
Yean
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
K08310
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 46]
«បច្ចុប្បន្នអាយុ៤៦ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
04070905, Kampong Chhnang, Sumaki Meanchey, Thlok
០៤០៧០៩០៥ ខេត្ដកំពង់ឆ្នាំង ស្រុកសាមគ្គីមានជ័យ ឃុំធ្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Office S-21.
អង្គភាពយោធាមន្ទីរស២១
តំបន់ DK 75-79 :
មជ្ឈិម«១២ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Guard of S-21
យោធា
Superiors :
ថ្នាក់លើ :
Sann, chief of militiaman. soeun, chief of group. Pa, chief of big cell. Duch, chief of S-21. Hiek,
សាន់ ប្រធានឈ្លប, សឿន ប្រធានក្រុម, ប៉ា ប្រធានកងធំ, ឌុច ប្រធានស២១, ហៀក ប្រធានក្រុម
អ្នកពាក់ព័ន្ធ :
ឡាយ មាន។
Current Information
Current Occupation :
No
Current Attribute :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0014 20020609, Spean Dek village, Thlok Vien sub-district, Sumaki Meanchey district, Kampot province. Interviewed by Ysa Osman. Notes: Interviewed with the biography owner.
ខេអេកអាយ០០១៤ ២០០២០៦០៩ ភូមិស្ពានដែក ឃុំធ្លក វៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ អ៊ីសា ឧស្មាន។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិ រូប។
សេចក្ដីសង្ខេប :
យ៉ែម យាន ភេទប្រុស អាយុ៤៦ឆ្នាំ ត្រូវជាម្ចាស់ប្រវត្ដិរូប។ យាន មានប្រពន្ធឈ្មោះ អាន មានកូនចំនួន ៥នាក់ សព្វថៃ្ងប្រកប មុខរបរធ្វើស្រែចម្ការ រស់នៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ ឆ្នាំង។ យាន មានឪពុកឈ្មោះ ស យ៉ង ម្ដាយឈ្មោះ ម៉ី ប៉ិច មានបងប្អូន៤នាក់ប្រុស១ស្រី៣។ យាន ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី១០ ឈប់រៀនបានមកបួសជា ព្រះសង្ឃរហូតដល់ឆ្នាំ១៩៧១ ពេលនោះប្រទេស ជាតិកើតមាន សង្គ្រាម មានចលនាខែ្មរក្រហមចេញចូលពេញភូមិ ខាងទាហានលន់ នល់ មិនសូវហ៊ានចូលមក ទេ។ នៅឆ្នាំ១៩៧១ យាន អង្គការ បានបង្ខំឱ្យលោកសង្ឃគ្រប់វត្ដសឹកមកវិញ តែមានលោកសង្ឃ មួយចំនួនមិន ព្រមសឹក ខាងកម្លាំងចលនាខែ្មរក្រហមបង្ខំឱ្យ ចុះធ្វើស្រែ លើកទំនប់ជីកប្រឡាយ ពេលនោះលោកសង្ឃបានសឹក មកវិញ ជាបន្ដបន្ទាប់ទាល់តែអស់។ នៅឆ្នាំ១៩៧៣ យាន បានស្ម័គ្រចូលបម្រើចលនាខែ្មរក្រហម តាមរយៈ ឈ្មោះ សាន់។ យាន ចូលដំបូងអង្គការចាត់តាំងឱ្យធ្វើជាកងឈ្លបប្រចាំភូមិ ឃុំដើម្បីការពារប្រជាជនកុំឱ្យខាង ទាហានលន់ នល់ ចូលមក ធ្វើបាប។ នៅឆ្នាំ១៩៧៤ យាន អង្គការចាត់តាំងឱ្យធ្វើជា យោធាស្រុកសាមគ្គីមាន ជ័យឪស្រុក១២ឱនៅក្នុងតំបន់៣១។ យាន បានហាត់រៀនក្បួនយោធាចប់ អង្គការចាត់តាំងឱ្យចូល សមរភូមិ វាយជាមួយទាហានលន់ នល់ បានត្រឹមបន្ទាយលង្វែក មិនបានវាយចូលដល់ទីក្រុងភ្នំពេញទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច បានប្រហែលជាពីរខែ អង្គការចាត់តាំងឱ្យមកធ្វើការងារនៅភ្នំពេញ។ យាន បានជិះឡានឆ្លងកាត់ភ្នំពេញ មកដល់ក្រុងតាខ្មៅ ខេត្ដកណ្ដាល អង្គការចាត់តាំងឱ្យរៀនក្បួនយោធានិង រៀនក្បាច់គុនផង បន្ទាប់រៀនអង្គការចាត់តាំងឱ្យចុះធ្វើស្រែ។ នៅឆ្នាំ១៩៧៦ អង្គការចាត់តាំងឱ្យមកធ្វើការងារ នៅមន្ទីរស២១ ជាអ្នកយាមហើយមានឈ្មោះ ឡាច មាន មកពីស្រុកភូមិជាមួយ គ្នាក៏មកធ្វើការងារនៅមន្ទីរ ស២១ដែរ តែនៅក្រុមផេ្សងគ្នា ឈ្មោះ ឡាន មាន នៅក្រុមសួរចម្លើយអ្នកទោស។ យាន ជាអ្នកយាមនៅ មន្ទីរស២១ បានស្គាល់ប្រធានគុកឈ្មោះ ឌុច និងឈ្មោះ ចាន់។ យាន នៅក្រោមការគ្រប់គ្រងផ្ទាល់របស់ ឈ្មោះ ហ៊ុយ និងឈ្មោះ ហ៊។ យាន ជាអ្នកយាមខាងក្នុងរបងគុកបាន ឃើញអ្នកទោសជាច្រើន ត្រូវបានកង យោធាហៅទៅសួរចម្លើយ ពេលត្រឡប់មកវិញ តែងតែឃើញស្នាមឈាម ពេលខ្លួន និងឃើញស្នាមកន្ទួលនៅ លើខ្លួន ហើយមានអ្នកទោសខ្លះពិបាក រស់នៅពេកដោយសារយោធាទារុណកម្មក៏សមេ្រចចិត្ដចងកសម្លាប់ខ្លួន។ អ្នកទោសភាគច្រើនពេលដែលសួរចម្លើយចប់ អង្គការបញ្ជូន ទៅខាងក្រៅមិនដឹងជាដឹកឡានយកទៅខាងណាទេ ហើយបានដឹក អ្នកទោសថ្មីៗចូលមកទៀត មានរាប់រយរាប់ពាន់នាក់។ ជាពិសេសនៅឆ្នាំ១៩៧៨៧៩ ពេល កងទ័ពវៀតណាមវាយចូល ជិតដល់ដូចជាមិនសូវឃើញសួរចម្លើយទេ ភាគច្រើនដាក់ឡាន ចេញទៅវិញបាត់តែ ម្ដង។ នៅឆ្នាំ១៩៧៩ យាន បានរត់ចូលពៃ្រ ឆ្លងកាត់ភ្នំឆ្លងទឹក វេទនាណាស់ អត់មានអាហារគ្រប់គ្រាន់ខ្លះស្លាប់ តាមផ្លូវជាបន្ដបន្ទាប់។ យាន បានរត់ទៅដល់ព្រំដែនថៃ រស់នៅ ក្នុងជំរំ ហើយបានរៀបការនៅឆ្នាំ១៩៨២ រហូតដល់ឆ្នាំ១៩៩៣ បានត្រឡប់មកស្រុកកំណើតវិញ តាមរយៈអង្គការជួយជន ភាសខ្លួន។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
He witnessed them sending prisoners to S-21 security. The prisoners was interrogated, he witnessed b
គាត់បានឃើញគេបញ្ជូនអ្នកទោសចូលមកមន្ទីរស២១។ អ្នកទោសដែលត្រូវគេសួរចម្លើយហើយ ពេលត្រឡប់មកវិញ គាត់ឃើញមានស្នា
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា