Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0019
KHI0019
ឈ្មោះ :
ឡាង នឿន
Last Name :
Lang
First Name :
Noeun
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
K05448
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៦០។
Home Village :
ភូមិកំណើត/ទីលំនៅ :
04050703, Kampong Chhnang, Kampong Tralach, Peany,
០៤០៥០៧០៣ ខេត្ដកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច ឃុំពានី
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាមន្ទីរស២១ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
ប៉េង ,ហ៊ុយ។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0019 20020613, Takol village, Peany sub-district, Kampong Tralach district, Kampong Chhnang province. Interviewed by Ysa Osman. Notes: Interviewed with older brother of the biography owner named Tieng Net, 55.
ខេអេកអាយ០០១៩ ២០០២០៦១៣ ភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ អ៊ីសា ឧស្មាន។ កំណត់សំគាល់ៈ សម្ភាសជាមួយបងប្រុសរបស់ម្ចាស់ ប្រវត្តិរូប ទៀង នេត អាយុ៥៥ឆ្នាំ។
សេចក្ដីសង្ខេប :
ឡាង នឿន ភេទប្រុស កើតឆ្នាំ១៩៦០ បាត់ខ្លួន។ ជួបជាមួយ ឈ្មោះ ទៀង នេត អាយុ៥៥ឆ្នាំ ត្រូវជាបង ប្រុស។ នេត មានឪពុកឈ្មោះ ឡាង ណាង់ ម្ដាយឈ្មោះ សូត្រ មានបងប្អូន៨ នាក់ប្រុស៣ស្រី៥ មានស្រុក កំណើតនៅភូមិតាកុល ឃុំពាន្នី ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ នឿន កាលពីតូចឪពុក ម្ដាយយកទៅឱ្យរៀន សូត្រនៅវត្ដបឹងមិនបានប៉ុន្មានផងក៏ត្រឡប់ មករស់នៅជាមួយឪពុកម្ដាយវិញ ប្រកបរបរធ្វើស្រែចម្ការ។ ណា មួយនៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានរដ្ឋប្រហារ និងមាន សង្គ្រាមកើតឡើង មានចលនាខែ្មរក្រហមចេញ ចូលមកក្នុងភូមិ។ នេត ត្រូវជាបងក៏មិនបានរស់នៅជាមួយឪពុកម្ដាយដែរ ព្រោះគ្រួសារមានជីវភាពក្រលំបាក ក៏ដាច់ចិត្ដចេញពីផ្ទះទៅរកស៊ី នៅខេត្ដបាត់ដំបង។ នេត បានដឹងថា នឿន បានស្ម័គ្រចិត្ដចូល ចលនាខែ្មរក្រហម នៅឆ្នាំ១៩៧៤ តាមរយៈឈ្មោះ ពឿន ជាប្រធានកងឈ្លប។ ក្រោយមកទៀត មិនបានដឹងថា អង្គការបញ្ជូន ប្អូនឈ្មោះ នឿន ណាខ្លះទៀតទេ។ នឿន តាំងពីចេញទៅ បម្រើចលនាខែ្មរក្រហមមិនឃើញត្រឡប់មកស្រុក កំណើតវិញទេ បាត់ឈឹងរហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូប ឡាង នឿន ពេលរបបខែ្មរក្រហមឡើង កាន់អំណាចនៅឆ្នាំ១៩៧៥ អង្គការបញ្ជូនទៅធ្វើការងារនៅភ្នំពេញ ហើយអង្គការបញ្ជូនឱ្យទៅរៀន បចេ្ចកទេស យោធានៅក្នុងកងពល៧០៣ នៅតាខ្មៅ។ នៅឆ្នាំ១៩៧៦ អង្គការបញ្ជូនឱ្យទៅធ្វើស្រែនៅពៃ្រស ក្រោមការ គ្រប់គ្រងរបស់ឈ្មោះ ចាន់ សូត្រ។ នៅឆ្នាំ១៩៧៧ អង្គការ ចាត់តាំងឱ្យមកធ្វើការងារជាកងការពារនៅមន្ទីរ ស២១ ក្រោមការគ្រប់គ្រងរបស់ឈ្មោះ ប៉េង ឈ្មោះ ហ៊ុយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា