Document thumbnail
Personal Info
ID: KSI0025
Name
ឈ្មោះ
Sao Sem
សៅ សេម
Gender
f
ភេទ
ស្រី
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I02431
Source Interview
KSI0025 20051102, Tumpoa Meas village, Tumpoa Meas sub-district, Samrong Tong district, Kampong Speu province. Notes: Interviewed with Sao Sem, 44, the biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអេសអាយ០០២៥ ២០០៥១១០២ ភូមិទំព័រមាស ឃុំទំព័រ មាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ កំណត់សំគាល់ៈ ជួបជា មួយ សៅ សេម អាយុ ៤៤ ឆ្នាំ ម្ចាស់ប្រវត្តិរូប បានមាន ប្រសាសន៍ថាៈ គាត់ចូលបដិវត្តន៍នៅឆ្នាំ ១៩៧៣ កាលនោះ អាយុ ១៣ ឆ្នាំ ចូលដំបូងគេឱ្យរត់សំបុត្រដូចពួកទ័ព ដែរ។ ក្រោយមកទៅឃុំកែ្អកពង នៅធ្វើស្រែប្រាំង។ ឆ្នាំ ១៩៧៧ សេម នៅភ្នំពេញធ្វើពេទ្យ ព១ នៅខាងលិចជ្រោយចង្វា។ សេម បានត្រឡប់មកផ្ទះវិញ ក្រោយវៀតណាមរំដោះភ្នំពេញឆ្នាំ ១៩៧៩។ សេម មានប្តី ឈ្មោះ ផ្លិត សន សព្វថៃ្ងមានកូន ៦ នាក់ ស្រី ១ នាក់ប្រុស ៥ នាក់។
Date of Birth
[Khmer Roug aged: 13. Present aged: 44]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យខែ្មរក្រហមអាយុ ១៣ ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៤ ឆ
Home Village
05071402, Kampong Speu, Samrong Tong, Tumpoa Meas,
ទីកន្លែងកំណើត
០៥០៧១៤០២ ខេត្ដកំពង់ស្ពឺ ស្រុកសំរោងទង ឃុំទំព័រមាស ភ
Join KR
1971????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧១????
DK ORG Unit 75-79
P-1 Hospital
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
មន្ទីរពេទ្យ ព១
KR Rank(1975-79)
Medical woman
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
ពេទ្យ
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
Phea, female, chief of P-1 Hospital
អ្នកដឹកនាំ
ភា ភេទ ស្រី អ្នកគ្រប់គ្រងពេទ្យ ព១
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
សៅ សេម ភេទស្រី អាយុ៤៤ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សេម មានប្ដីឈ្មោះ សន មានកូនចំនួន៦នាក់ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិទំព័រមាស ឃុំទំព័រមាស ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ សេម មានឪពុកឈ្មោះ សៅ ចាន ម្ដាយឈ្មោះ ប្រាក់ យ៉ាន់។ សេម មានបងប្អូន៨នាក់ស្រី៣ប្រុស៥។ សេម មិនបានរៀនសូត្រទេ ប្រទេសជាតិកើតមានសង្គ្រាមរហូតតាំង ពីឆ្នាំ១៩៧០ ប្រជាជនរត់ទៅរស់នៅក្នុងតំបន់ឱ្យ ឆ្ងាយពីទាហាន លន់ នល់។ នៅឆ្នាំ១៩៧១ បានស្ម័គ្របម្រើចលនាខែ្មរ ក្រហមដោយ សារយើងរស់នៅក្នុងតំបន់ រំដោះ អង្គការត្រូវ ការកម្លាំងវាយជាមួយទាហានលន់ នល់ ដើម្បីរំដោះជាតិ។ សេម ចូលមុនដំបូងត្រឹមជាអ្នក រត់សំបុត្រ កាលហ្នឹងគណៈឃុំឈ្មោះ តាញឹក។ នៅឆ្នាំ១៩៧៣ សេម ទៅសមរភូមិជួយសែងរបួស ដោយសារ យោធាខែ្មរក្រហមវាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គ ការចាត់តាំងឱ្យទៅធ្វើការងារនៅភ្នំពេញ។ សេម បានចូលបម្រើ ការងារនៅក្នុងមន្ទីរពេទ្យព១ ប្រធានមន្ទីរ ពេទ្យឈ្មោះ មិញ និងឈ្មោះ អំ ភា មានឈ្មោះ រ៉ា។ មន្ទីរពេទ្យព១ នៅខាងលិច ស្ពាយជ្រោយចង្វា សម្រាប់មើលថែនាំកុមារ កុមារខ្លះឪពុក ម្ដាយក្បត់អង្គការយកមកដាក់នៅទីនេះ។ នៅឆ្នាំ១៩៧៧៧៨ មានយោធារបួសជាច្រើន អង្គការបញ្ជូនមកពីព្រំដែនវៀតណាម។ សេម មានតួនាទីត្រឹមជាអ្នកចាក់ថ្នាំនិងជា អ្នកលាងរបួស និងមើលថែអ្នកជំងឺ។ នៅជំនាន់ខែ្មរក្រហមឃើញជនជាតិចិនជា ច្រើនមកជួយបង្រៀនមុខវិជ្ជាពេទ្យ ឱ្យបុគ្គលិកពេទ្យខែ្មរយើងជា ច្រើនវគ្គ មួយវគ្គរៀនមិនបានមួយឆ្នាំទេ រៀនសូត្រមុខវិជ្ជាពេទ្យត្រឹមខែប៉ុណេ្ណាះ ចេញមកវិញដើរចាក់ថ្នាំលាន់ ខ្លះឈានដល់ចេះវះកាត់ទៀត។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូលមក ជិះដល់ហើយ អង្គការប្រកាស ឱ្យជីកត្រង់សេសម្រាប់ការពារគ្រាប់កំពង់តែកាប់ មានយោធា ស្រែកថា យួនចូល ជិតដល់ហើយនាំគ្នារត់តែម្ដង។ សេម បានរត់ចូលពៃ្រជួបការលំបាកខ្លាំងណាស់ ពេលរត់ទៅជា មួយគ្នាដេកជិត គ្នាជួនណាស្ទាប់ទៅស្លាប់បាត់ក៏ដេកជា មួយខេ្មាចដល់ព្រឹកឡើងនាំគ្នាជីកកប់ហើយបន្ដដំណើរទៅមុខទៀត។ ពេល រត់ចុះឡើងជួបឈ្មោះ បងធឿន នៅកំពង់ឆ្នាំស្គាល់គ្នា ក៏នាំគ្នាត្រឡប់មកស្រុកកំណើតវិញនៅឆ្នាំ១៩៧៩។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា