PROMOTING ACCOUNTABILITY
Heng Yong
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KHI0021
KHI0021
|
|
Name :
ឈ្មោះ :
|
ហេង យ៉ុង
|
|
Last Name :
នាមត្រកូល :
|
Heng
|
|
First Name :
នាមខ្លួន :
|
Yong
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
K09181
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present aged: 17]
«សម័យខែ្មរក្រហម អាយុ១៧ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
04050912, Kampong Chhnang, Kampong Tralach, Ta Che
០៤០៥០៩១២ ខេត្ដកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច ឃុំតាជេ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាមន្ទីរស២១ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Seng and Doeun, chief of militiamen.
សែង និងឌឿន ប្រធានឈ្លប
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KHI0021 20020614, Trapeang Preal village, Ta Ches sub-district, Kampong Tralach district, Kampong Chhnang province. Interviewed by Phann Sochea and Ysa Osman. Notes: Interviewed with his mother Vin Yim, 60.
ខេអេកអាយ០០២១ ២០០២០៦១៤ ភូមិត្រពាំងព្រាល ឃុំ តាជេស ស្រុកកំពង់ក្រឡាច ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ ផាន់ សុជា និង អ៊ីសា ឧស្មាន។ កំណត់សំគាល់ៈ សម្ភាស ជាមួយម្តាយ វិន យីម អាយុ៦០ឆ្នាំ។
|
|
Summary :
សេចក្ដីសង្ខេប :
|
ហេង យ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ វិន យឹម អាយុ៦០ឆ្នាំត្រូវជាម្ដាយនិង ឈ្មោះ ហេង យ៉េត អាយុ៣៥ឆ្នាំត្រូវជាប្អូនប្រុស។ យ៉ុង មានឪពុកឈ្មោះ ហេង ហាង មានកូនចំនួន៧នាក់ ប្រុស៥ស្រី២ មានស្រុកកំណើតនៅភូមិ ត្រពាំងព្រាល ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ យ៉ុង តាំងពីតូចដល់ធំមិនបានចូលរៀនតាមសាលាទេ ណាមួយប្រទេស ជាតិកើតមានសង្គ្រាម។ យ៉ុង នៅផ្ទះជួយ ឃ្វាលគោនិងជួយ ធ្វើស្រែចម្ការឪពុកម្ដាយ។ នៅពេលប្រទេសជាតិកើតមានសង្គ្រាម ហើយកេ្មងៗមានអាយុ១៥ ឆ្នាំឡើងទៅអង្គការយកទៅប្រមូល ផ្ដុំឱ្យជួយធ្វើការងារសង្គម។ នៅមុនឆ្នាំ១៩៧៥ ប្រធានកងឈ្លប ឈ្មោះ សែង ឌឿន ហៅ យ៉ុង ឱ្យចូលបម្រើចលនាខែ្មរក្រហម យើងជាឪពុកម្ដាយមិនហ៊ានជំទាស់ទេ ព្រោះយើងរស់ នៅក្នុងតំបន់រំដោះ មិនថាកូនយើងកូនគេទៅទាំងអស់គ្នាហ្នឹង ឱ្យតែពេញវ័យ។ យ៉ុង ស្លូតបូតណាស់ ទៅឃ្វាល គោនិងដែល ចេះឈ្លួសប្រកែកជាមួយបងប្អូនណាទេ។ យ៉ុង មុនដំបូងអង្គការ ចាត់តាំងឱ្យធ្វើជាកងឈ្លបប្រចាំភូមិ ឃុំនៅជិតផ្ទះ ធ្លាប់មកលេង ផ្ទះជាញឹកញាប់។ នៅឆ្នាំ១៩៧៥ នៅមុនរំដោះអង្គការបញ្ជូនឱ្យ ទៅធ្វើជាយោធា តំបន់៣១។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច មិនបានដឹងថា យ៉ុង អង្គការបញ្ជូនទៅខាង ណាខ្លះទេ ព្រោះមិនដែលមកលេងផ្ទះហើយក៏គ្មានផ្ញើរ សំបុត្រមកលេងដែរ។ នៅជំនាន់ខែ្មរក្រហមបាត់កូនចៅ ដែលបានចូលបម្រើចលនាខែ្មរក្រហម មិនទៅសួរអ្នកណាទេ ណាមួយយើងខ្លាចគេផង។ នៅឆ្នាំ១៩៧៩ មាន មិត្ដភក្ដិ យ៉ុង មានស្រុកកំណើតនៅខេត្ដកំពត គេបានត្រឡប់មកវិញហើយបាន និយាយប្រាប់ថា នៅឆ្នាំ១៩ ៧៩ បានរត់ចូលពៃ្រឡើងភ្នំ ទាំងអស់គ្នា តែយ៉ុង មានជំងឺគ្រុនចាញ់នៅក្នុងពៃ្រមិនអាចធ្វើ ដំណើរទៅមុខបាន ទៀតក៏សម្រាកនៅក្នុងពៃ្រមិនដឹងជា យ៉ាងម៉េចទេ ព្រោះម្នាក់ៗរត់យករៀងៗខ្លួន។ តាំងពីគេនិយាយ ប្រាប់មក បាត់ដំណឹងរហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូប ហេង យ៉ុង អង្គការចាត់តាំងឱ្យទៅធ្វើការងារនៅភ្នំពេញ ទៅរៀនបចេ្ចកទេសយោធានៅក្នុងកងពល៧០៣។ នៅឆ្នាំ១៩៧៦ អង្គការចាត់តាំងឱ្យមកធ្វើការងារជាកងការ ពារនៅមន្ទីរ២១ភ្នំពេញ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”