Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0022
KHI0022
Name :
ឈ្មោះ :
សុក យ៉ម
Last Name :
នាមត្រកូល :
Sok
First Name :
នាមខ្លួន :
Yam
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K09102
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ១៨ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
04050808, Kampong Chhnang, Kampong Tralach, Sep, C
០៤០៥០៨០៨ ខេត្ដកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច ឃុំសែប
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាមន្ទីរស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0022 20020610, Chambak Pha-em village, Sep sub-district, Kampong Tralach district, Kampong Chhnang. Notes: Interviewed by Ysa Osman. Notes: Interviewed with his mother named Tauch Pach, 67. She told that first he was selected to join the revolution. Then he was assigned to do farming in Treang.
ខេអេកអាយ០០២២ ២០០២០៦១០ ភូមិចំបក់ផែ្អម ឃុំ សែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ អ៊ីសា ឧស្មាន។ កំណត់សំគាល់ៈ សម្ភាសជាមួយម្តាយឈ្មោះ តូច ប៉ាច អាយុ៦៧ឆ្នាំ។
Summary :
សេចក្ដីសង្ខេប :
សុក យ៉ម ភេទប្រុស អាយុ១៧ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ សុក យ៉យ អាយុ៦៩ឆ្នាំត្រូវជាឪពុកនិង ឈ្មោះ តូច ប៉ាច អាយុ៦៧ឆ្នាំត្រូវជាម្ដាយ។ ប៉ាច មានបងប្អូន៩នាក់ឪស្លាប់អស់៧នាក់ឱ នៅសល់ពីរនាក់ មានស្រុកកំណើតនៅ ភូមិចំបក់ផែ្អម ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ស្ពឺ។ យ៉ម ជាកូនទី២ មិនបានរៀន សូត្រតាមសាលាទេ តែបានរៀនសូត្រ បន្ដិចបន្ដួចបានវត្ដ។ ពេលប្រទេសជាតិកើតមានសង្គ្រាមឈប់រៀន ត្រឡប់មកផ្ទះវិញ ជួយឃ្វាលក្របីនិងជួយធ្វើស្រែឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានសង្គ្រាម មានយន្ដ ហោះទម្លាក់គ្រាប់បែកធ្វើឱ្យប្រជាជនរស់នៅមិនបានសុខ។ កាលនោះយើងរស់នៅតំបន់រំដោះហើយមាន កេ្មងៗប្រុសមួយ ចំនួនធំអង្គការហៅទៅប្រមូលផ្ដុំឱ្យជួយធ្វើការងារអង្គការ។ យ៉ម នៅឆ្នាំ១៩៧៤ បានស្ម័គ្រ ចិត្ដចូលចលនាខែ្មរក្រហមតាម រយៈឈ្មោះ ខេ្ចៅ។ កាលនោះឪពុកម្ដាយមិនចង់ឱ្យទៅទេ ព្រោះកូនទៅតូចពេក អាយុបានប្រដែលជា១៤ឆ្នាំប៉ុណេ្ណាះ។ យ៉ម ចេញទៅធ្វើជាយោធានៅស្រុក១៨ តំបន់៣១ បន្ទាប់មកទៀត មានដំណឹងថា យ៉ម នៅត្រឹមបន្ទាយលង្វែកហើយបានទៅ រកកូនជួបបានម្ដង។ បន្ទាប់មកទៀតមិនបានដឹងថា អង្គការបញ្ជូន ទៅសមរភូមិណាខ្លះទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច មានដំណឹងថា យ៉ម ធ្វើការងារនៅភ្នំពេញ នៅម្ដុំទឹកល្អក់និងម្ដុំក្បាលថ្នល់។ នៅឆ្នាំ១៩៧៩ មានឈ្មោះ ធីម នៅភូមិជាមួយ គ្នាដែលបានចូលបម្រើចលនាខែ្មរក្រហមជា មួយឈ្មោះសុក យ៉ម ដែរ។ ធីម ប្រាប់ថា នៅពេលកងទ័ពវៀត ណាមវាយចូលមកដល់នាំគ្នារត់មកដល់ស្រុកឧត្ដុង្គ តែគ្មានអាហារ ហូបចុកមិនបានក៏ហត់ហេវរកកម្លាំងដើរទៅមុខ ទៀតលែងបាន យ៉ម ដើរលែងរួច តែធីម នៅមានកម្លាំងដើរបានក៏បានត្រឡប់មក ស្រុកកំណើតវិញ បានតែ កូនឈ្មោះ យ៉ម បាត់រហូតមកដល់ពេល នេះ។ បើតាមប្រវត្ដិរូប សុក យ៉ម ចូលបដិវត្ដនៅឆ្នាំ១៩៧៤ តំបន់ ៣១។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាច អង្គការបញ្ជូនមកធ្វើការងារនៅភ្នំពេញ។ នៅ ខែ៩ ឆ្នាំ១៩៧៥ យ៉ម អង្គការចាត់តាំងឱ្យមកធ្វើការងារនៅមន្ទីរស២១ទួលសែ្លង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា