| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KSI0026
KSI0026
|
|
ឈ្មោះ :
|
អាង
|
|
First Name :
|
Eang
|
|
Other Name :
ឈ្មោះផ្សេង :
|
Phy
ភី
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
|
I02807
|
|
Gender :
ភេទ :
|
f
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Khmer Roug aged: 22. Present aged: 49]
«សម័ខែ្មរក្រហមអាយុ ២២។ បច្ចុប្បន្នអាយុ ៤៩»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
05060901, Kampong Speu, Phnom Sruoch, Prey Kmeng,
០៥០៦០៩០១ ខេត្ដកំពង់ស្ពឺ ស្រុកភ្នំស្រួច ឃុំពៃ្រកេ្ម
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
P-17 Hospital
មន្ទីរពេទ្យ ព១៧
|
|
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical woman
បុគ្គលិកពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
Menh, Phea, Choeun chief of P-17 Hospital
ម៉ិញ, ភា, ជួន ជឿន ប្រធានពេទ្យ ព១៧
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KSI0026 20051216, Prei village, Prey Kmeng sub-district, Phnom Sruoch district, Kampong Cham province. Interviewed by Long Dany. Notes: Interviewed with Chheng Pheun, 49, the biography owner.
ខេអេសអាយ០០២៦ ២០០៥១២១៦ ភូមិប្រី ឃុំពៃ្រកេ្មង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ជួបជាមួយឆេង ភឺន អាយុ ៤៩ ម្ចាស់ប្រវត្តិ រូប។
|
|
សេចក្ដីសង្ខេប :
|
អាង ហៅ ភី ភេទស្រី អាយុ៤៩ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ អាង មានប្ដីឈ្មោះ សាវ៉ន មានកូនចំនួន៥នាក់ស្រី បីប្រុសពីរ សព្វថៃ្ង ប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិពៃ្រ ឃុំពៃ្រកេ្មង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។ អាង មានឪពុកឈ្មោះ ឆេង ម្ដាយឈ្មោះ ថាន់ មានបងប្អូន៧នាក់។ អាង ធ្លាប់បានរៀនសូត្រត្រឹមថ្នាក់ទី១០ ឪចាស់ឱ នៅសាលាបឋមសិក្សាវត្ដពៃ្រកេ្មង ឈប់រៀននៅ ពេលប្រទេសជាតិកើតមានរដ្ឋប្រហារឆ្នាំ១៩៧០។ ពេលឈប់ រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ បន្ទាប់ប្រទេសយើងចាប់ កើតមានសង្គ្រាមមានយន្ដហោះទម្លាក់ គ្រាប់បែកធ្វើឱ្យស្លាប់ មនុស្សនិងឆេះផ្ទះសំបែង។ នៅឆ្នាំ១៩៧៣ អាង បានស្ម័គ្រ បម្រើចលនាខែ្មរក្រហមតាម រយៈឈ្មោះ ហុំ។ នៅឆ្នាំ១៩៧៣ អាង អង្គការចាត់ឱ្យធ្វើការនៅមន្ទីរតំបន់តាអាំ ស្រុកបសេដ្ឋ នៅខាង តម្បាញក្រមានិងត្បាញម៉ុងសម្រាប់ឱ្យយោធាខែ្មរ ក្រហមនៅសមរភូមិមុខវាយជាមួយទាហានលន់ នល់។ នៅឆ្នាំ ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អាង អង្គការចាត់តាំងឱ្យទៅធ្វើការងារនៅភ្នំពេញវិញ។ អាង បានមកដល់ដំបូងអង្គការចាត់តាំងឱ្យមកនៅមន្ទីរពេទ្យព១៧ហៅមន្ទីររុស្សី ជាអ្នកបោសសម្អាតស្លឹកឈើនៅក្នុង មន្ទីរពេទ្យ បន្ទាប់មកទៀតអង្គការចាត់តាំងឱ្យចូលរៀនមុខវិជ្ជា ពេទ្យ។ ពេលរៀន អាង ការបានស្គាល់ឈ្មោះ ភា ហៅ លោកស្រីអៀង ធិរិទ្ធ ជារដ្ឋមន្រ្ដីក្រសួងសង្គមកិច្ច ដែលត្រូវជាប្រពន្ធលោកអៀង សារី។ កាលនោះ ប្រធានមន្ទីរ ពេទ្យមានឈ្មោះ ម៉ិញ ហើយមានប្រធានវះកាត់ឈ្មោះ តាជួន ជឿន គាត់ជាអ្នកបង្រៀនផង ហើយជាអ្នកវះកាត់ល្បីឈ្មោះម្នាក់ នៅក្នុងសម័យខែ្មរក្រហម។ នៅឆ្នាំ១៩៧៧ អាង អង្គការផ្លាស់ទៅខាងឃ្លាំង ថ្នាំ ភាគច្រើនថ្នាំមកពីប្រទេសចិន។ អាង នៅខាងបចេ្ចកទេសខាងសេង្គ្រាះកុមារ ដែលមានជនជាតិចិនជាអ្នក មកបង្រៀនពីរបៀបព្យាបាលកូនកេ្មង ដូចជាចាក់ថ្នាំ របៀបឱ្យចំណី របៀបឆុងទឹកដោះគោជាដើម។ កេ្មងៗ ភាគច្រើន កើតជំងឺកព្រា្ជិល អុជស្វាយ គ្រុនស្វិត របេងឆ្អឹង របេងសួត ជាដើម។ នៅជំនាន់ខែ្មរក្រហមបានដឹង ថា អង្គការចាប់ខ្លួនលោកហ៊ូ នឹម និងកម្មាភិបាលខែ្មរក្រហមជាច្រើននាក់ផេ្សងទៀត។ នៅឆ្នាំ១៩៧៩ ពេល កងទ័ពវៀតណាមចូលមកដល់ អាង និងកម្មាភិបាលខែ្មរក្រហមជាច្រើននាក់នាំគ្នាជិះរថភ្លើងសំដៅទៅខាងខេត្ដ បាត់ដំបងនិងរត់ចូលពៃ្រសំដៅទៅព្រំដែនថៃ បន្ទាប់មកបានរត់មកស្រុកកំណើតវិញនៅឆ្នាំ១៩៨០។
|
|
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅបាត់ៗមិនដែលឃើញ ត្រឡប់មកអង្គភាពវិញទេ។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”