PROMOTING ACCOUNTABILITY
Norng Bunchan
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PVI0002
PVI0002
|
|
Name :
ឈ្មោះ :
|
នង ប៊ុនចន
|
|
Last Name :
នាមត្រកូល :
|
Norng
|
|
First Name :
នាមខ្លួន :
|
Bunchan
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
K07611
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
ជំនាន់ខែ្មរក្រហមអាយុ២៨ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
14100313, Prey Veng, Prey Veng, Chrey, Chrey Phsar
១៤១០០៣១៣, ខេត្ដពៃ្រវែង, ស្រុកពៃ្រវែង, ឃុំជៃ្រ, ភូម
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរស២១ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
អ្នកទោស
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
PVI0002 20050728, Chrey Phsar village, Chrey sub-district, Prey Veng district, Prey Veng province. Interviewed by Sarin Vireak. Notes: Interviewed with Chen Simien, f, 52, younger sister.
ភីវីអាយ០០០២ ២០០៥០៧២៨, ភូមិជៃ្រផ្សារ ឃុំជៃ្រ ស្រុកពៃ្រវែង ខេត្តពៃ្រវែង។ សម្ភាសដោយ សារិន វីរៈ។ កំណត់សម្គាល់ៈ ជួបជាមួយ ចិន ស៊ីមៀន អាយុ៥២ឆ្នាំ ត្រូវជាប្អូនស្រី។
|
|
Summary :
សេចក្ដីសង្ខេប :
|
នង ប៊ុនចន ភេទប្រុស អាយុ២៨ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ចិន ស៊ីមៀន អាយុ៥២ឆ្នាំ ត្រូវជាប្អូន ស្រី។ ប៊ុនចន មានឪពុក ឈ្មោះ សុខ នង ម្ដាយឈ្មោះ ឡូវ ម៉ន មានបងប្អូន៦នាក់ មាន ស្រុកកំណើតនៅភូមិ ជៃ្រផ្សារ ឃុំជៃ្រ ស្រុកពៃ្រវែង ខេត្ដពៃ្រ វែង។ ប៊ុនចន មិនបានដឹងថា រៀនសូត្របានត្រឹមណាទេ ពេលធំ ពេញវ័យឃើញជួយធ្វើការងារឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានរដ្ឋប្រហារទម្លាក់សមេ្ដច សីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧២ ប៊ុនចន បានរៀបការប្រពន្ធឈ្មោះ ខៃ ផល ប្រកប មុនរបរធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គ ការបានប្រមូលទ្រព្យ សម្បត្ដិប្រជាជនដាក់រួម អង្គការបានបែក ចែកការងារនៅទៅតាមវ័យ។ ប៊ុនចន ជាវ័យកសិករ អង្គការចាត់តាំង ឱ្យធ្វើស្រែចម្ការលើកទំនប់ជីកប្រឡាយ ហើយមានតួនាទីជាប្រធានក្រុម។ នៅឆ្នាំ១៩៧៨ ទាំងកម្មាភិបាលខែ្មរ ក្រហមទាំងប្រជាជនថ្នាក់ភូមិឃុំមួយ ចំនួនត្រូវអង្គការបានចាប់ខ្លួន។ នៅឆ្នាំ១៩៧៨ កម្មាភិបាលភូមិភាគនិរតី បានចុះមកប្រជុំចាប់គណៈឃុំនិង ប្រធានភូមិមួយចំនួនទៀត ហើយឈ្មោះ ប៊ុនចន ត្រូវអង្គការតាមចាប់ខ្លួនដែរ តែគាត់បានរត់គេចចូលពៃ្រ មួយរយៈខ្លីស្រាប់តែអង្គការមានផែនការជម្លៀសប្រជាជនទាំងអស់ឱ្យទៅរស់នៅ ខាងលិចភ្នំពេញ។ ប៊ុនចន បានបន្ដខ្លួនជាមួយ ប្រជាជនជម្លៀសមកជួបម្ដាយនិងបងប្អូន កាលនោះឪពុកត្រូវខែ្មរ ក្រហមចាប់យកទៅបាត់ហើយ។ ពេលនោះខែ្មរក្រហមបានជម្លៀស ចេញមកដល់ចុងស្ពានមេបុណ្យស្រាប់តែខែ្មរ ក្រហមនៅតាម ចាប់បន្ដទៀត ពេលនោះ បងប៊ុនចន ត្រូវរត់គេចម្ដងទៀត ហើយស្រាប់តែយោធាខែ្មរក្រហម មកសួររកម្ដងទៀត មិនបានជួបក៏មកនិយាយជាមួយម្ដាយខ្ញុំថា យោធាទាំងនោះ ប្រើសម្ដីសមរម្យថា ធំ មាន ឃើញកូនលោកយាយទេ បើឃើញប្រាប់មកអង្គការហៅយកទៅធ្វើការដោយមិនយកទោសពរៃិទេ។ តែបងប្អូន មិនទុក្ខចិត្ដយោធាខែ្មរក្រហមទាំងនោះទេ ក៏ធ្វើដំណើរមកដល់អ្នកលឿងទេ ប្រុងឡើងសាឡាងមកច្បារអំពៅ ពេលនោះស្រាប់តែមានដំណឹងថា បងឈ្មោះប៊ុនចន អង្គការចាប់ខ្លួនយកទៅបាត់ហើយ។ ពេលនោះប្រពន្ធ ប៊ុនចន ក៏យោធាខែ្មរក្រហមតាមសួរដែរ តែចេះតែលាក់ខ្លួននៅលើសាឡា រហូតបានទៅដល់ខេត្ដពោធិសាត់។ នៅឆ្នាំ១៩៧៩ បានត្រឡប់មកស្រុកកំណើតវិញ តែមិនឃើញប្ដីឈ្មោះ ប៊ុនចន មកវិញសោះបាត់ដំណឹងរហូត មកដល់ពេលនេះ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”