PROMOTING ACCOUNTABILITY
Kung Phai
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KHI0025
KHI0025
|
|
Name :
ឈ្មោះ :
|
គង់ ផៃ
|
|
Last Name :
នាមត្រកូល :
|
Kung
|
|
First Name :
នាមខ្លួន :
|
Phai
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
K05469
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
04050706, Kampong Chhnang, Kampong Tralach, Peany,
០៤០៥០៧០៦ ខេត្ដកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច ឃុំពានី
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Office S-21. Batallion 3.
មន្ទីរស២១, វរៈសេនាតូចលេខ៣
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Yim, chief of district. Poeun, chief of sub-district. Try, chief of Prey Sa prison. Duch, chief of T
យឹម គណៈស្រុក, ពឿន គណៈឃុំ, ទ្រី ប្រធានគុកពៃ្រស, ឌុច ប្រធានគុកទួលសែ្លង, ស៊្រី ប្រធានវរៈសេនាតូច, ម៉ូ ប្
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KHI0025 20020623, Peany village, Peany sub-district, Kampong Tralach district, Kampong Chhnang. Interviewed by Ysa Osman, Phann Sochea, Dara P.vanthann and Sok Vannak. Notes: Interviewed with the biography owner.
ខេអេកអាយ០០២៥ ២០០២០៦២៣ ភូមិពានី ឃុំពានី ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ អ៊ីសា ឧស្មាន, ផាន់ សុជា, វ៉ាន់ថាន់ ពៅដារ៉ា និង សុខ វណ្ណៈ។ កំណត់ សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
គង់ ផៃ ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវជាម្ចាស់ប្រវត្ដិរូប។ ផៃ មានប្រពន្ធឈ្មោះ យិនលី មានកូនចំនួន៥នាក់ សព្វថៃ្ងប្រកប មុខរបរធ្វើស្រែចម្ការ រស់នៅភូមិពានី ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ ផៃ មាន ឪពុកឈ្មោះ គង់ ភួង ម្ដាយឈ្មោះ ច្រឹង ម៉ុន មានបងប្អូន៤នាក់។ ផៃ ធ្លាប់រៀនសូត្រនៅសាលាបឋមសិក្សា ពានី បានត្រឹមថ្នាក់ទី១១ឪចាស់ឱ ឈប់រៀនដោយសារតែប្រទេស ជាតិកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើត មានសង្គ្រាម សាលារៀនមួយចំនួនធំនៅតាមជនបទត្រូវ បិទទ្វារដោយសារគ្មានលោកគ្រូអ្នកគ្រូ មកបង្រៀនណាមួយមាន យន្ដហោះទម្លាក់គ្រាប់បែកផង។ នៅឆ្នាំ១៩៧៤ ផៃ បានស្ម័គ្រ ចិត្ដចូលបម្រើចលនា ខែ្មរក្រហម មុនដំបូងអង្គការចាត់តាំងឱ្យ ធ្វើជាកងឈ្លបឃុំពានី មានគ្នាជាង២០នាក់។ បន្ទាប់មកទៀត អង្គការ បញ្ជូនឱ្យមកធ្វើជាយោធានៅស្រុកនៅតំបន់៣២។ នៅពេលរបបខែ្មរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ អង្គការបានចាត់តាំងឱ្យមកភ្នំពេញ។ ពេល ផៃ មកដល់អង្គការ បានបញ្ជូនឱ្យទៅរៀនសាលាបចេ្ចកទេសយោធា នៅក្នុងកង ពល៧០៣ នៅតាខ្មៅ។ ផៃ រៀនក្បួនយោធាដោយអង្គការ បានប្រាប់ថា យើងរៀនដើម្បីការពារទឹក ដីកុំឱ្យយួនចូលឈ្លនពាន រៀនដោះមីន រៀនរាវមីន និងរៀនក្បាច់គុនជាច្រើនទៀត។ នៅឆ្នាំ១៩៧៦ ពេលរៀនចប់ អង្គការមិនបានបញ្ជូនឱ្យទៅការ ពារទឹកដីទេ អង្គការបញ្ជូនមកធ្វើស្រែធ្វើស្រែនៅគុកពៃ្រសវិញ។ នៅឆ្នាំ១៩៧៧ បានអង្គការបញ្ជូនឱ្យមកធ្វើការងារនៅមន្ទីរស២១ ដែលមានប្រធានគុកឈ្មោះ ឌុច ឈ្មោះ ហ៊ ឈ្មោះ ចាន់។ ផៃ ជាកងការពារនៅបរវេនខាងក្នុងគុកនិងបានឃើញអ្នកទោសរាល់ថៃ្ង មានឡានដឹកអ្នក ទោសចេញចូលជារៀងរាល់ថៃ្ង កាលនោះ ឃើញឡានចិន។ ផៃ ធ្លាប់ត្រូវបានឈ្មោះ ទុយ ឈ្មោះ ចាន់ បញ្ជា ឱ្យចាក់សោខ្នោះដៃខ្នោះជើងជាញឹកញាប់។ ផៃ ក៏បាននាំយក ទៅអ្នកទោសឱ្យទៅក្រុមសួរចម្លើយ ពេលយកទៅ ដល់ខាង ក្រុមសួរចម្លើយដាក់ខ្នោះដៃ ខ្នោះជើងជាប់ខ្លាចមាន ប្រត្ដិកម្មពីអ្នកទោសវិញ។ មុនយកអ្នកទោសទៅសួរ ចម្លើយអង្គការឱ្យអាហារហូបចុកគ្រប់គ្រាន់និងចាប់ដើមសួរដំបូងត្រជាក់ទេ មិនមានវាយដំអីទេ តែបើសួរមិន ព្រម ឆេ្លីយបានចាប់ផេ្ដីមធ្វើទារុណកម្មរហូតដល់ជិតស្លាប់ ឧបករណ៍រួមមាន ខ្សែតី,ខ្សែភ្លើង, ខ្សែភ្លើងឆក់, មានដំបងនិងមានឧបករណ៍ជាច្រើនទៀត។ នៅឆ្នាំ១៩៧៨ ធ្លាប់ឃើញ ឌុច យកជនជាតិអាមេរិចកាំងនៅសួរ ចម្លើយរួចហើយយកទៅសម្លាបចោល។ នៅក្នុងមន្ទីរស២១ មានអ្នកទោសជាច្រើនពាន់នាក់ជាប់នៅទីនេះនិង យកទៅ សម្លាប់ចោល រួមមានទាំងអ្នកទោសជាកម្មាភិបាលខែ្មរក្រហម គ្នាឯងជាច្រើនទៀត រួមមានឈ្មោះ កុយ ធួន ហ៊ូនឹម ហ៊ូ យន់។ នៅមនី្ទុរស២១ មានកម្លាំងយោធារាប់រយនាក់ អង្គការ បែកចែកចេញជាក្រុមៗ មានអ្នកយាម អ្នកសួរចម្លើយ មានពេទ្យ មានអ្នកដាំបាយ មានក្រុមទៅចាប់ចងជាដើម។ នៅឆ្នាំ១៩៧៩ ពេលមានវត្ដមានកងទ័ពវៀតណាមចូលមកដល់ ផៃ បានរត់ចូល ពៃ្របានមួយរយៈបានរត់មកស្រុកកំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
He witnessed handcuff and leg-irons in Prey Sa. When prisoners was interrogated in Tuol Sleng, he wi
នៅគុកពៃ្រស គាត់បានឃើញខ្នោះដៃ ខ្នោះជើង។ នៅពេលសួរ ចម្លើយអ្នកទោសនៅទួលសែ្លង គាត់បានឃើញអ្នកទោសដែលជា ជនជាត
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”