Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KSI0029
KSI0029
ឈ្មោះ :
ស៊ន ណុំ
Last Name :
Sorn
First Name :
Nam
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
I02744
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 15, Present age: 46, Birth in the year o
«សម័យខែ្មរក្រហម អាយុ ១៥, បច្ចុប្បន្ន អាយុ ៤៦ ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
05080502, Kampong Speu, Thpong, Rong Roeung, Trape
០៥០៨០៥០២, ខេត្ដកំពង់ស្ពឺ ស្រុកថ្ពង ឃុំរុងរឿង ភូមិត
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
មូលហេតុចូល KR :
បង្ខំ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរពេទ្យ៦មករា ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ពេទ្យ
Superiors :
ថ្នាក់លើ :
Phea was a chief of office Ph-5, Theat was a chief of 6 Makara hospital. Proeun(F) was replaced posi
ភា ជាប្រធាននៅមន្ទីរផ៥។ ធាតុ ជាគណៈមន្ទីរពេទ្យ៦មករា។ ពឿន(ស្រី) ជាប្រធានថ្មីជំនួសធាតុ ត្រូវជាកូនប្រសាររ
Associates :
អ្នកពាក់ព័ន្ធ :
Peou was his trainer at 6 Makara hospital. Proeun was Hou's wife and was Ieang Thearith's son. Ieang
ពៅ ជាអ្នកបង្រៀនពេទ្យទៅគាត់នៅមន្ទីរពេទ្យ៦មករា។ ពឿន ជាប្រពន្ធរបស់ហ៊ូ ជាកូនរបស់អៀង ធារិទ្ធិ។ អៀង ធារិទ្
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KSI0029 20051123, Trapeang Bek village, Rong Roeung sub-district, Khpong district, Kampong Speu province. Interviewed by Long Dany. Notes: Interviewed with Sorn Nam, 46, Biography Owner.
ខេអេសអាយ០០២៩ ២០០៥១១២៣, ភូមិត្រពាំងបែក ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ ឡុង ដានី។ កំណត់សម្គាល់ ៈ ជួបសម្ភាសជាមួយ ស៊ន ណុំ អាយុ៤៦ឆ្នាំ ត្រូវជាម្ចាស់ប្រវត្តិរូប។
សេចក្ដីសង្ខេប :
ស៊ន ណុំ ភេទស្រី អាយុ៤៦ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ណុំ មានប្ដីឈ្មោះ ញាញ់ សប្វថៃ្ងប្រកបរបរធ្វើស្រែ ចម្ការ រស់នៅភូមិត្រពាំងត្របែក ឃុំរុងរឿង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ។ ណុំ មានឪពុកឈ្មោះ ស៊ន ម្ដាយឈ្មោះ ណៃ មានបងប្អូន៨នាក់ ស្រី៧ប្រុស១ មានស្រុកកំណើតនៅភូមិដូង ឃុំ៨មុំ ស្រុកថ្ពង ដែរ។ ណុំ តាំងពីតូចដល់ធំមិនបានចូលរៀនតាមសាលាទេ បានរៀនបន្ដិចបន្ដិចនៅក្នុងតំបន់រំដោះរៀនតាមក្រោមផ្ទះ។ នៅឆ្នាំ១៩៧០ កើតមានសង្គ្រាមរហូតដល់ឆ្នាំ១៩៧៥ ប្រជាជននៅក្នុងភូមិនេះមិនបានរកស៊ីអីទេ ព្រោះជាប់ រវល់តែរត់ដោយសារសង្គ្រាមទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ឃើញមានប្រជាជនថ្មី ពួក១៧មេសា ចូលមករស់នៅក្នុងភូមិនេះដែរ រួចហើយអង្គ ការរៀបចំឱ្យមានសហករណ៍ ហូបបាយរួមខ្លះហូបបាយ នៅតាមកងចល័ត។ ណុំ មុនដំបូងនៅតូចអង្គការបញ្ជូនឱ្យ ធ្វើការងារនៅក្នុងភាពកុមារ បានតែប៉ុន្មានខែ អង្គការបញ្ជូនឱ្យ ទៅធ្វើការងារតាមកងចល័តស្រុកលើកទំនប់ជីកប្រឡាយនៅម្ដុំស្ពានសេដ្ឋាដែង។ នៅឆ្នាំ១៩៧៧ អង្គការចុះមកជ្រើសរើស ប្រជាជនចាស់ដែលមានប្រវត្ដិរូបល្អឱ្យទៅធ្វើការងារនៅភ្នំពេញ។ មុន ដំបូងអង្គការបញ្ជូនឱ្យធ្វើការងារនៅក្នុងក្រសួងសង្គមកិច្ច តែធ្វើការនៅមន្ទីរផ៥ ហើយបានស្គាល់រដ្ឋមន្រ្ដីឈ្មោះ ភា ហៅ អៀង ធិរិទ្ធ ជាប្រធានឧស្សាហ៍ចេញចូលមកមន្ទីរផ៥ ដែលជាមន្ទីរ សម្រាប់កុមារតូចៗជាច្រើន។ នៅឆ្នាំ១៩៧៨ ណុំ អង្គការបញ្ជូន មកធ្វើការនៅក្នុងមន្ទីរពេទ្យ៦មករាវិញ ដោយសារមានយោធា ជាច្រើនត្រូវ របួសដោយសារធ្វើសង្គ្រាមជាមួយប្រទេស វៀតណាម។ ណុំ បានដឹងថា យោធាទាំងនេះអង្គការបញ្ជូនមកពី ខេត្ដស្វាយរៀងភូមិភាគបូព៌ា។ ណុំ បានជួយលាងរបួសនិងជួយ ចាក់ថ្នាំឱ្យ តាមតែអង្គការបញ្ជាប្រាប់ កាល នោះប្រធានមន្ទីរពេទ្យ ឈ្មោះ ពឿន ជាកូនប្រសារលោកអៀង សារីនិងអ្នកស្រី អៀង ធិរិទ្ធ ជាពិសេសមាន ជនជាតិចិនព្យាបាលនិងជួយបង្រៀនមុខវិជ្ចាពេទ្យ។ នៅឆ្នាំ១៩៧៩ ណុំ បានរត់ចូលពៃ្រទៅដល់ព្រំដែនបាន មួយរយៈពិបាករស់ពេកក៏នាំគ្នារកផ្លូវមកស្រុកកំណើតវិញនៅឆ្នាំ១៩៧៩។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា