PROMOTING ACCOUNTABILITY
Prum Chhoeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KSI0030
KSI0030
|
|
ឈ្មោះ :
|
ព្រំ ឈឿន
|
|
Last Name :
|
Prum
|
|
First Name :
|
Chhoeun
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
|
K08899/K05500
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Khmer Roug aged: 12. Present aged: 50]
«សម័យខែ្មរក្រហមអាយុ ១២ ឆ្នាំ។ បច្ចុប្បន្នអាយុ ៥០ឆ្
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
050406??, Kampong Speu, Oral, Sangke Torp, Trapean
០៥០៤០៦?? ខេត្ដកំពង់ស្ពឺ ស្រុកឱរ៉ាល់ ឃុំសង្កែទប ភូម
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Office S-21
មន្ទីរ ស២១
|
|
តំបន់ DK 75-79 :
|
មជ្ឈិម«១២» ភ្នំពេញ
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier S-21
យុទ្ធជន ស២១
|
|
Superiors :
ថ្នាក់លើ :
|
Duch, chief of S-21
ឌុច ប្រធានមន្ទីរ ស២១
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Lonh, Vat, co worker
ឡុញ, វ៉ាត អ្នករួមការងារ
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KSI0030 20051102, Trapeang Korng village, Sangke Teap sub-district, Oral district, Kampong Speu province. Interviewed by Long Dany. Notes: Interviewed with Prum Chhoeun, 50, the biography owner.
ខេអេសអាយ០០៣០ ២០០៥១១០២ ភូមិត្រពាំងគង ឃុំសង្កែទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ជួបជាមួយ ព្រំ ឈឿន អាយុ ៥០ ឆ្នាំ ម្ចាស់ប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ព្រុំ ឈឿន ភេទប្រុស អាយុ៥០ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ឈឿន មានប្រពន្ធឈ្មោះ អ៊ុន មានកូនចំនួន៩នាក់ ស្រី៥ប្រុស៤ សព្វថៃ្លមានមុខរបរធ្វើស្រែចម្ការ រស់នៅភូមិត្រពាំងគង ឃុំសង្កែទប ស្រុកឧិរ៉ាល់ ខេត្ដកំពង់ស្ពឺ។ ឈឿន មានឪពុកឈ្មោះ ព្រុំ នួន ម្ដាយឈ្មោះ ស៊ូ ម៉ៅ មានបងប្អូន៥នាក់ មានស្រុក កំណើតនៅភូមិ ប្រឡាញ ឃុំស្រែខ្លុង ខេត្ដកំពង់ឆ្នាំង។ ឈឿន មិនបានចូលរៀនតាមសាលាទេ ឪពុកម្ដាយបញ្ជូនឱ្យទៅរៀន នៅវត្ដត្រពាំងព្នៅ រហូតដល់កើតមានរដ្ឋប្រហារទម្លាក់សមេ្ដច សីហនុ ត្រឡប់មករស់នៅជាមួយឪពុកម្ដាយវិញ ជួយធ្វើ ស្រែចម្ការ។ នៅឆ្នាំ១៩៧៣ ឈឿន បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហម មុនដំបូងអង្គការនាំមក ធ្វើការងារនៅ ចម្ការក្រូចហៅមន្ទីរ១៣ កាលនោះប្រធានមន្ទីរម១៣ឈ្មោះ ឌុច។ នៅមន្ទីរម១៣ អ្នក ទោសដែលយកមកដាក់គុកនៅទីនេះ មិនងាយបានចេញទៅវិញទេ ភាគច្រើនសម្លាប់ចោលដោយចោទថា ជា គិញ នាំសារឱ្យខាងទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការចាត់ តាំងឱ្យមក ធ្វើការនៅភ្នំពេញ កាលនោះមានឈ្មោះ ឡុញ ឈ្មោះ វ៉ាត និងយោធាជាច្រើននាក់ផេ្សងទៀត មកជាមួយដែរ។ មុនដំបូងអង្គការចាត់តាំងឱ្យធ្វើការងារនៅបឹងទំពន់ជួយបង្រៀនអក្សរកេ្មងតូចៗនិងអង្គការចាត់ តាំងឱ្យធ្វើស្រែនៅ ព្រែកត្នោត។ នៅឆ្នាំ១៩៧៦ ណុំ អង្គការបញ្ជូនឱ្យមកធ្វើការងារ នៅមន្ទីរស២១ទួលសែ្លង ដែលមានឈ្មោះ ឌុច ជាប្រធានគុក។ ណុំ ជាយោធាចាំការពារកុំឱ្យអ្នកទោសរត់រួច និងធ្លាប់ឃើញឡាន ដឹកអ្នក ទោសចេញចូលសេ្ទីរតែរាល់ថៃ្ង។ អង្គភាពយោធានៅ មន្ទីរស២១ មានគ្នារាប់រយនាក់និងមានច្រើនផ្នែកខុស គ្នា មានក្រុមសួរចមើ្លយ មានក្រុមចាប់ចង មានពេទ្យ មានអ្នកទោសសម្អាត មានជាងថតរូប ជាដើម។ អ្នកជាប់ ទោសនៅមន្ទីរស២១ ភាគច្រើនជាកម្មាភិបាលខែ្មរក្រហមនិងមិនមានសំណាងបានរួចខ្លួនទៅវិញទេ។ នៅឆ្នាំ ១៩៧៩ ពេលកងទ័ពវៀតណាមចូលមកដល់ ណុំ និងមិត្ដរួមការងារមានគ្នាប្រហែលជា១៥០នាក់ នាំគ្នារត់ ចូលពៃ្ររហូតទៅដល់ព្រំដែនថៃ ណុំ មិនមិត្ដភក្ដិតិចតួចបានបបួល គ្នាដោយស្ងាត់ៗរកផ្លូវត្រឡប់មកស្រុកកំណើត វិញបាននៅ ឆ្នាំ១៩៧៩។
|
|
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សមកដាក់គុកនៅទួលសែ្លង។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”