Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KSI0031
KSI0031
ឈ្មោះ :
ចិត ណេម
Last Name :
Chet
First Name :
Nem
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
I01032
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Khmer Roug aged: 14. Present aged: 44]
«សម័យខែ្មរក្រហមអាយុ ១៤ ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៤ ឆ
Home Village :
ភូមិកំណើត/ទីលំនៅ :
05080210, Kampong Speu, Thpong, Mornorum, Ta Mum
០៥០៨០២១០ ខេត្ដកំពង់ស្ពឺ ស្រុកថ្ពង ឃុំមនោរម្យ ភូមិត
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1976????
១៩៧៦????
Reason to Join KR :
មូលហេតុចូល KR :
Was assigned to join the revolution.
ចូលបដិវត្ដន៍ដោយមានការចាត់តាំងពីអង្គការ។
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
6 Makara Hospital
អង្គភាពពេទ្យ ៦ មករា
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical woman
នារីពេទ្យ ៦ មករា
Superiors :
ថ្នាក់លើ :
Poeun, chief of office
ពឿន គណៈមន្ទីរ
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KSI0031 20051109, Ta Mum village, Mornorum sub-district, Thpong district, Kampong Speu province. Interviewed by Sok Vannak. Notes: Interviewed with Chet Nem, 44, the biography owner.
ខេអេសអាយ០០៣១ ២០០៥១១០៩ ភូមិតាមុំ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់សំគាល់ៈ ជួបជាមួយ ចិត ណេម ភេទ ស្រី អាយុ ៤៤ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
សេចក្ដីសង្ខេប :
ចិត្ដ ណេម ភេទស្រី អាយុ៤៤ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ណេម មានប្ដីឈ្មោះ ឈាង មានកូនចំនួន៦នាក់ ស្រី៤ប្រុស២ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិតាមុំ ឃុំមនោរម្យ ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ។ ណេម មានឪពុកឈ្មោះ ឡុក ម្ដាយឈ្មោះ គុយ ភិន មានបងប្អូនបង្កើតចំនួន១១នាក់។ ណេម កាលពីតូចមិន បាន រៀនសូត្រនៅផ្ទះជួយធ្វើការងារឪពុកម្ដាយ។ នៅក្នុង សង្គ្រាមមានបងប្អូនបង្កើតចំនួន៤នាក់ ចូលបម្រើចលនា ខែ្មរក្រហមបាត់ខ្លួនចំនួន៣នាក់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ណេម អង្គការបំបែក ពីឪពុកម្ដាយឱ្យទៅអង្គភាពកុមារបន្ទាប់មកបានទៅធ្វើកងចល័តឃុំលើកទំនប់ជីកប្រឡាយ។ នៅឆ្នាំ១៩៧៦ អង្គ ការថ្នាក់លើបាន ចុះមកជ្រើសរើសប្រវត្ដិរូបកូនកសិករក្រឱ្យទៅធ្វើការងារនៅ
ភ្នំពេញ។ ណេម បានជិះឡាននិង បានស្គាល់ទីក្រុងភ្នំពេញលើកទី១ ពេលមកដល់អង្គការចាត់តាំងឱ្យទៅធ្វើការនៅមន្ទីរពេទ្យ៦មករា។ ណេម បាន រៀនសូត្រមុខវិជ្ជាពេទ្យបានតែប៉ុន្មានខែ អង្គការ ចាត់តាំងឱ្យចូលធ្វើការងារនៅក្នុងមន្ទីរពេទ្យដូចជាចាក់ថ្នាំឱ្យថ្នាក់ ជំងឺនិងជួយលាងរបួសយោធាជាច្រើនដែលអង្គការបញ្ជូនមក ពីព្រំដែនវៀតណាម មកពីខេត្ដស្វាយរៀងនិងខេត្ដ ពៃ្រវែង ជាពិសេសនៅឆ្នាំ១៩៧៨ គ្មានកនែ្លងដាក់អ្នករបួសផង។ នៅក្នុងមន្ទីរពេទ្យ ណេម បានស្គាល់រដ្ឋមន្រ្ដី ក្រសួងសង្គមកិច្ចដូច ជាលោកស្រី អៀង ធិរិទ្ធ ស្គាល់ប្រធានមន្ទីរពេទ្យឈ្មោះ ពឿន ស្គាល់លោកខៀវ សំផន និងមានជនជាតិចិនជាច្រើនមកជួយការ ងារនៅក្នុងមន្ទីរពេទ្យជាពិសេសខាងវះកាត់។ នៅឆ្នាំ១៩៧៩ កងទ័ព វៀតណាមចូលមកដល់ ណេម និងជនជាតិចិនមួយចំនួន បាននាំគ្នាឡើងរថភ្លើងទៅដល់ខេត្ដបាត់ដំបង។ ណេម បានចុះបន្ដធ្វើដំណើរទៅក្នុងពៃ្ររហូតដល់ព្រំដែនថៃ តែក្រោយ មកទៀតនឹកផ្ទះនឹកបងប្អូនឪពុកម្ដាយក៏បានរកផ្លូវ ត្រឡប់មកស្រុក កំណើតវិញ នៅឆ្នាំ១៩៨០។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានការចាប់ខ្លួនមនុស្សយកទៅបាត់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា