Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0030
KHI0030
ឈ្មោះ :
សៀង ថា
Last Name :
Sieng
First Name :
Tha
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
K08320 K09074
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ១៨ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
04060602, Kampong Chhnang, Rolea Phieat, Kraing Le
០៤០៦០៦០២ ខេត្ដកំពង់ឆ្នាំង ស្រុករលាបេ្អÃៈ ឃុំក្រាំង
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
មូលហេតុចូល KR :
បង្ខំ
អង្គភាព DK 75-79 :
អង្គភាពយោធាមន្ទីរស២១ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0030 20020313, Thmei village, Kraing Leav sub-district, Rolea Phieat district, Kampong Chhnang province. Interviewed by Ysa Osman. Notes: Interviewed by Hil Phan, 67.
ខេអេកអាយ០០៣០ ២០០២០៣១៣ ភូមិថ្មី ឃុំក្រាំងលាវ ស្រុករលាបេ្អÃៈរ ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ សម្ភាសជាមួយ ហ៊ិល ផាន អាយុ៦៧ឆ្នាំ។
សេចក្ដីសង្ខេប :
សៀង ថា ភេទប្រុស អាយុ១៨ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ប៉ិល ផាន អាយុ៦៧ឆ្នាំត្រូវជាឪពុកមា។ ថា មានឪពុកឈ្មោះ សៀង សែម ម្ដាយឈ្មោះ សន សុខ មានបងប្អូន៥នាក់ ប្រុស៤ស្រី១ មានស្រុក កំណើតនៅភូមិថ្មី ឃុំក្រាំងលាវ ស្រុករលាបេ្អÃៈរ ខេត្ដកំពង់ឆ្នាំង។ ថា ធ្លាប់បានរៀនសូត្រត្រឹម ថ្នាក់ទី១១ ឪចាស់ឱ សាលាបឋមសិក្សាវាលព្រីង។ ថា ឈប់រៀនដោយតែមានរដ្ឋប្រហារឆ្នាំ១៩៧០ ប្រទេសជាតិកើត មានសង្គ្រាម ថា ក៏ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ វិញ។ ផាន កាលនោះមានឋានៈជាប្រធានភូមិថ្មី បានដឹងរឿងរ៉ាវ មួយចំនួនដែលអង្គការជ្រើសរើសយកទៅភ្នំពេញ ធ្វើជាកុមារ ជាឈានមុខ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាច អង្គការបានប្រាប់ឱ្យប្រធានភូមិឈ្មោះ ថា ជ្រើសរើសយកប្រវត្ដិរូបកូន អ្នកមូលដ្ឋានចាស់ដែលមាន ជីវភាពក្រីក្រ កាលជំនាន់សង្គមរាស្រ្ដនិយមនិងជំនាន់លន់ នល់។ ពេលនោះ ផាន ជាប្រធានភូមិបានជ្រើសរើសកុមារអាយុពី១០ ឆ្នាំឡើងទៅជាច្រើននាក់ ក្នុងនោះមានឈ្មោះ សៀង ថា អាយុ ១៤ឆ្នាំត្រូវជាក្មួយម្នាក់ដែរ។ កាលជំនាន់ខែ្មរក្រហមបាន ប្រើពាក្យតែ អង្គការមួយគត់ដែលអាចឱ្យប្រជាជន គោរពខ្លាច ឱ្យតែឮពាក្យអង្គការត្រូវការអត់មានពីណាហ៊ានទេ ឪពុកម្ដាយទោះបីស្រឡាញ់កូនប៉ុណ្ណាក៏អត់ហ៊ាន ហាមឃាត់កូនមិនឱ្យទៅជាមួយអង្គការដែរ។ ពេលក្មួយ ថា ចេញទៅភ្នំពេញ មិនដែលឃើញទាក់ទងមកឪពុក ម្ដាយឬមួយបងប្អូនទេ និងមិនដែលបានមកលេងស្រុកកំណើតវិញទេ។ នៅឆ្នាំ១៩៧៦ មានយោធាពីរនាក់ចុះ មកស្រាវជ្រាវ ប្រវត្ដិរូបរបស់ឈ្មោះ សៀង ថា ពេលនោះ យោធាបានសួរ នាំប្រវត្ដិគ្រួសារនិងវណ្ណៈភាពជំនាន់ សង្គមរាស្រ្ដនិយមនិង ជំនាន់លន់ នល់។ ពេលនោះ ផាន ត្រូវជាប្រធានភូមិក៏បាន សួរនាំពីប្រវត្ដិឈ្មោះ សៀង ថា វិញដែរ ពេលនោះយោធាបាន ប្រាប់ថា ឈ្មោះ ថា សព្វថៃ្ងធ្វើការនៅភ្នំពេញ ដោយមិនបាន ប្រាប់រឿង វែងឆ្ងាយទេ យើងបានដឹងប៉ុណ្ណឹង ឪពុកម្ដាយបងប្អូនក៏បានសប្បាយចិត្ដដែរ។ នៅឆ្នាំ១៩៧៩ ពេលរបបខែ្មរ ក្រហមដួលរំលំនឹកស្មានថា ក្មួយថា បានត្រឡប់មកស្រុកកំណើតវិញ តាមពិតបាត់ខ្លួនរហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូបវិញ នៅឆ្នាំ១៩៧៥ អង្គការជ្រើសរើសឱ្យមកធ្វើការនៅភ្នំពេញ អង្គការបានឱ្យទៅរៀនសូត្រ នៅសាលាយោធាកងពល៧០៣។ នៅឆ្នាំ១៩៧៦ អង្គការចាត់តាំងឱ្យធ្វើការងារនៅមន្ទីរស២១ ធ្វើជា និរសា។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា