Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0035
KHI0035
Name :
ឈ្មោះ :
ឈឹម ធាង
Last Name :
នាមត្រកូល :
Chhim
First Name :
នាមខ្លួន :
Theang
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
K08638
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged 15, Present aged: 51]
«សម័យខែ្មរក្រហមអាយុ១៥ឆ្នាំ។ បច្ចុប្បន្នអាយុ៥១ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
04060905, Kompong, Rolea Phieat, Prey Moul, Trapea
០៤០៦០៩០៥ ខេត្ដកំពង់ឆ្នាំង ស្រុករលាបេ្អÃៈរ ឃុំពៃ្រម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Office S-21
មន្ទីរស២១
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Guard of Tuol Sleng.
អ្នកយាមនៅទួលសែ្លង
Superiors :
ថ្នាក់លើ :
Phoun, chief of group. Duch, chief of prison.
ពូន ប្រធានក្រុម, ឌុច ប្រធានគុក
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0035 20020316, Trapeang Ta Sok village, Prey Moul sub-district, Rolea Phieat district, Kampong Chhnang province. Interviewed by Em Sokhym and Ysa Osman. Notes: Interviewed with the biography owner.
ខេអេកអាយ០០៣៥ ២០០២០៣១៦ ភូមិត្រពាំងតាសុក ឃុំពៃ្រមូល ស្រុករលាបេ្អÃៈរ ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ អែម សុឃីម និង អ៊ីសា ឧស្មាន។ កំណត់សំគាល់ៈ សម្ភាស ជាមួយម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ឈឹម ធាង ភេទប្រុស អាយុ៥១ឆ្នាំ ត្រូវជាម្ចាស់ប្រវត្ដិរូប។ ធាង មានប្រពន្ធឈ្មោះ សៀក ណៃ មានកូន ចំនួន៣នាក់ សព្វថៃ្ងប្រកប មុខរបរធ្វើស្រែចម្ការ រស់នៅភូមិត្រពាំងតាសុខ ឃុំពៃ្រមូល ស្រុករលាបេ្អÃៈរ ខេត្ដ កំពង់ឆ្នាំង។ ធាង មានឪពុកឈ្មោះ ឈឹម ស៊ន ម្ដាយឈ្មោះ សួ មានបងប្អូនចំនួន៧នាក់។ ធាង ធ្លាប់បាន រៀនសូត្របានត្រឹមថ្នាក់ទី១០ឪចាស់ឱ រៀនដោយសារប្រទេស កើតមានសង្គ្រាមឆ្នាំ១៩៧០ រដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ។ បន្ទាប់មកទៀតសង្គ្រាមបានកើតមានឡើងរវាងកងកម្លាំងចលនាខែ្មរក្រហមវាយគ្នាជារៀងរាល់ ថៃ្ង ហើយខាងចលនាខែ្មរក្រហមមាន កម្លាំងកងទ័ពយួនហាន់ណូយមកជួយថែមទៀត។ នៅឆ្នាំ១៩៧៣ ធាង បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម តាមរយៈឈ្មោះ តុន។ កាលនោះ ធាង នៅកេ្មងអាយុប្រហែលជា ១៥ឆ្នាំ នៅកេ្មងឈាមរាវ នឹកថា បានធ្វើជាយោធាខែ្មរក្រហមសេ្លÃៈក ពាក់ស្អាត មានកាំភ្លើងស្ពាយ។ ធាង ចូលដំបូងអង្គការចាត់តាំង ឱ្យធ្វើជាកងឈ្លបប្រចាំភូមិឃុំ។ នៅឆ្នាំ១៩៧៤ ធាង ត្រូវបានអង្គកាបញ្ជូនឱ្យទៅធ្វើ ជាយោធាស្រុកនៅក្នុងតំបន់៣១។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបញ្ជូនឱ្យមក ធ្វើការងារនៅភ្នំពេញ។ ធាង បានទៅហាត់រៀន សាលាបចេ្ចកទេសយោធានៅក្នុងកងពល៧០៣តាខ្មៅ កាល នោះហាត់លូន ហាត់ដោះមីន ហាត់ដោះកាំភ្លើងជាដើម។ នៅពេលរៀនចប់ អង្គការបញ្ជូនឱ្យទៅធ្វើស្រែនៅវត្ដ ក្រពើហា ម្ដុំព្រែកហូជាដើម។ នៅឆ្នាំ១៩៧៦ អង្គការបានចុះមកជ្រើស រើសយោធាជាច្រើននាក់ឱ្យឡើងឡាន មកភ្នំពេញវិញ ពេលមកដល់បានដឹងថា អង្គការឱ្យមកយាមអ្នកទោសនៅមន្ទីរស២១។ ធាង បានដឹងថា មានអ្នកទោសជាច្រើនត្រូវបានអង្គការ ចាប់មកដាក់ក្នុងសាលាទួលស្វាយពៃ្រនេះ។ ធាង មិនយូរប៉ុន្មាន បានដឹងថា នៅមន្ទីរស២១ មានយោធាធ្វើការងារនៅទីនេះ រាប់រយនាក់ ហើយបានស្គាល់ប្រធានគុកឈ្មោះ ឌុច យ៉ាង ច្បាស់ ហើយឈ្មោះ ហ៊ និងប្រធានជាច្រើននាក់ផេ្សងទៀត។ មុនចូលធ្វើការងារនៅមន្ទីរស២១ ធ្លាប់បាន ឃើញខែ្មរក្រហម ចាប់មនុស្សយកទៅសម្លាប់នៅភូមិចេកខាងត្បូងរោងចក្រ។ ធាង បានយាមនៅមន្ទីរស២១ តែយាមនៅខាងក្រៅរបង តែក៏បាន ដឹងថារឿងរ៉ាវច្រើន ដូចជាមានឡានដឹកមនុស្សចេញចូលនៅ ក្នុងគុកជាដើម។ ទោះបីយើងជាយោធាយាមនៅមន្ទីរស២១ក៏ដោយបើយើងហ៊ានធ្វើខុសឬមិនស្ដាប់បញ្ជាថ្នាក់លើ យើងក៏ មានទោសដល់ស្លាប់ដែរ។ ធាង ទោះបីអង្គការចាត់តាំងឱ្យ ធ្វើក៏ធ្វើដែរ ទោះរ៉ែកអាចម៌យកទៅធ្វើជីដើម្បីស្រោច បនែ្លក៏លែងខ្ពើមលែងញញើតហើយ។ នៅឆ្នាំ១៩៧៩ ធាង និងមិត្ដភក្ដិបីនាក់ផេ្សងទៀតបានរត់ទៅដល់ពៃ្រភ្នំ ហើយបានជួបយោធាខែ្មរក្រហមដូចគ្នាស្រាប់តែបាញ់គ្នាស្លាប់ទៀត ពេលនោះ ធាង បានគេចផុតក៏នឹកឃើញ ឪពុកម្ដាយក៏ត្រឡប់មក ស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
Witnessed the Khmer Rouge killing people at Chek village on south of factory.
គាត់បានឃើញខែ្មរក្រហមសម្លាប់មនុស្សនៅភូមិចេកខាងត្បូង រោងចក្រ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា