Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PVI0005
PVI0005
Name :
ឈ្មោះ :
ចក់ រួន
Last Name :
នាមត្រកូល :
Chakk
First Name :
នាមខ្លួន :
Ruon
Other Name :
ឈ្មោះផ្សេង :
Sa
សា
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I06655
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥១ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
14100207, Prey Veng, Prey Veng, Chy Khlang, Chres
១៤១០០២០៧, ខេត្ដពៃ្រវែង ស្រុកពៃ្រវែង ឃុំជីខ្លាង ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Printing house K-28
រោងពុម្ពគ២៨
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Chief of printing technician at Printing House
ប្រធានបចេ្ចកទេសបោះពុម្ពនៅរោងពុម្ពគ២៨
Superiors :
ថ្នាក់លើ :
Yun Yat, chief of ministry, she is Sun Sen's wife. Yeb was a chief of office.
Pech Sang was a chief
ឈ្មោះ យ៉ុន យាត ប្រធានក្រសួង ត្រូវជាប្រពន្ធសុនសេន និង ប្រធានមន្ទីរឈ្មោះយ៉េប។ ប៉ិចសង់ ជាប្រធានរោងពុម្ព
Associates :
អ្នកពាក់ព័ន្ធ :
Pheap
ភាព
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PVI0005 20050614, Chres village, Chea Khlang sub-district, Prey Veng district, Prey Veng province. Interviewed by Phann Sochea. Notes: Interviewed with Chakk Ruon, 52, biography owner.
ភីវីអាយ០០០៥ ២០០៥០៦១៤, ភូមិចេ្រស ឃុំជាខ្លាង ស្រុកពៃ្រវែង ខេត្តពៃ្រវែង។ សម្ភាសដោយ ផាន់ សុជា។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ចក់ រួន អាយុ៥២ឆ្នាំ ត្រូវជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ចក់ រួន ហៅ សា ភេទប្រុស អាយុ៥២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ រួន មានប្រពន្ធឈ្មោះ ហេង មានកូនចំនួន៤ នាក់ប្រុសទាំងអស់ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិចេ្រស ឃុំជាខ្លាង ស្រុកពៃ្រវែង ខេត្ដពៃ្រ វែង។ រួន ធ្លាប់រៀនសូត្របានត្រឹម ថ្នាក់ទី៩ឪចាស់ឱ នៅសាលាបឋមសិក្សាវត្ដត្រាច ឈប់រៀន ដោយសារ ឪពុកម្ដាយមានជីវភាពខ្វះខាត មកនៅផ្ទះជួយ ធ្វើស្រែចម្ការវិញ។ នៅឆ្នាំ១៩៧០ មានព្រឹត្ដិការណ៍កើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ ក្រោយមកទៀតមានចលនាខែ្មរក្រហម នៅក្នុងពៃ្រចូលមកឃោសនាប្រជាជនក្នុងភូមិ ឱ្យចូលចលនាខែ្មរ ក្រហមដើម្បីរំដោះជាតិ។ នៅឆ្នាំ១៩៧១ ចាប់មានសង្គ្រាម មានយន្ដហោះទម្លាក់គ្រាប់បែក ធ្វើឱ្យប្រជាជនរស់នៅលំបាក វេទនា។ នៅឆ្នាំ១៩៧១ រួន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរ ក្រហម មុនដំបូង ចូលធ្វើជាកងឈ្លបភូមិឃុំដើរឃោសនាឱ្យកម្លាំង យុវជនចូលពៃ្រម៉ាគី កាលនោះប្រធានឃោសនាឈ្មោះ ប៊ុន លន់ ប្រធានកងឈ្លបឈ្មោះ ឈាន ហៅ សុត។ នៅឆ្នាំ១៩៧១ មានវត្ដមានកងទ័ពយួនយៀកកុង ចូលមក រស់នៅក្នុងភូមិកាន់ តែច្រើន ហើយកងទ័ពយួនទាំងនេះមួយចំនួនបានចាប់កូន ក្រមុំអ្នកភូមិយកទៅរំលោភក៏មានដែរ។ នៅឆ្នាំ១៩៧៣ បានកងទ័ពយួនទាំងនេះវិលទៅស្រុកកំណើតវាវិញ។ នៅឆ្នាំ១៩៧៤ រួន បានចូលរៀន ក្បួនសាស្រ្ដយោធានិងបានចូល សមរភូមិវាយជាមួយទាហានលន់ នល់ នៅម្ដុំស្វាយអន្ទរ វាយនៅបន្ទាយវាំង ធ្វើឱ្យមានមនុស្សស្លាប់ច្រើនទាំងទាហានលន់ នល់ និងយោធាខែ្មរក្រហម។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច រួន ហៅ សា បានមកធ្វើការងារនៅ ភ្នំពេញ នៅខាងរោងពុម្ព មានគ្នាប្រហែលជា៥០ នាក់ មានកម្មករភូមិភាគបូព៌ា ភូមិបស្ចឹម ភូមិនិរតី ចំរុះភូមិភាគ ហើយមានជនជាតិរស់នៅស្រុកខែ្មរតាំងពីជំនាន់ ដើម មកបង្រៀនបចេ្ចកទេសបោះពុម្ព គ្រូបង្រៀននិយាយខែ្មរបៃ៉ឡាំៗ ហើយរោងពុម្ពនេះបានបោះសៀវភៅ ទស្សនាវដ្ដី បោះពុម្ពលិខិត ឆ្លងដែន និងបោះពុម្ពកាសែត្សឈ្មោះថា កម្ពុជាប្រជាធិបតេយ្យ និងបោះពុម្ពរូបភាព ជាច្រើនដូចជារូបភាពធ្វើស្រែរូបភាពលើក ទំនប់ជីកប្រឡាយជាដើម។ រួន ក្រោយមកទៀតបានឡើងជាប្រធាន ផ្នែក ប្រធានគ្រប់គ្រងរោងពុម្ពឈ្មោះ យ៉ុន យ៉ាត ហើយរួន ក៏បានឃើញលោកអៀង សារី ជាញឹកញាប់។ នៅឆ្នាំ១៩៧៩ រួន ហៅ សា បានរត់ចូលពៃ្រជាមួយកម្មាភិបាលខែ្មរក្រហមបាន មួយរយៈពេលខ្លីក៏រកផ្លូវ ត្រឡប់មកស្រុកកំណើតវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា