PROMOTING ACCOUNTABILITY
Im Moeng
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KHI0036
KHI0036
|
|
Name :
ឈ្មោះ :
|
អៀម ម៉ឹង
|
|
Last Name :
នាមត្រកូល :
|
Im
|
|
First Name :
នាមខ្លួន :
|
Moeng
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
K09294
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present aged: 46]
«បច្ចុប្បន្នអាយុ៤៦ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
04010702, Kampong Chhnang, Baribo, Phsar, Kamprorn
០៤០១០៧០២ ខេត្ដកំពង់ឆ្នាំង ស្រុកបរិបូរ ឃុំផ្សារ ភូម
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Office S-21.
មន្ទីរស២១។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
យុទ្ធជន
|
|
Superiors :
ថ្នាក់លើ :
|
ឌុច , ប៉េង, ណាត , ហ៊ តាម៉ុក , រ៉េន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KHI0036 20020710, Komprorng village, Phsar sub-district, Baribo district, Kampong Chhnang province. Interviewed by Ysa Osman and Dara P.vanthann. Notes: Interviewed with the biography owner.
ខេអេកអាយ០០៣៦ ២០០២០៧១០ ភូមិកំព្រង ឃុំផ្សារ ស្រុកបរិបូរ ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ អ៊ីសា ឧស្មាន និងវ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
អៀម ម៉ឹង ហៅ ហន ភេទប្រុស អាយុ៤៦ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ម៉ឹង មានប្រពន្ធឈ្មោះ នឿន មានកូន ៤នាក់ ប្រុស៣ស្រី១ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិគំព្រង ឃុំផ្សារ ស្រុកបរិបូណ៍ ខេត្ដកំពង់ ស្ពឺ។ ម៉ឹង មានឪពុកឈ្មោះ អៀម ជួប ម្ដាយឈ្មោះ ឌុច ពៅ មានបងប្អូន៧នាក់។ ម៉ឹង ធ្លាប់រៀនសូត្របាន ត្រឹមថ្នាក់ទី១២ឪចាស់ឱ ឈប់រៀនដោយសារតែប្រទេសជាតិកើត មានសង្គ្រាមនៅឆ្នាំ១៩៧០។ នៅឆ្នាំ១៩ ៧២ ម៉ឹង បានរត់ចេញពីស្រុកកំណើតដោយសារតែកើតមានសង្គ្រាម កាលដែលរត់ចេញនេះមិនដែលទៅរស់ នៅស្រុកណាផេ្សងទេ គ្រាន់តែខុសភូមិនិងឃុំទេ យើងរត់ទៅរកកនែ្លងដែលមានសុវត្ថភាព នៅភូមិពាមសាលា ឃុំស្អាងភ្នំ។ នៅឆ្នាំ១៩៧៣ ម៉ឹង បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហមតាមរយៈឈ្មោះ សារ៉ន មានតួនាទី ជាប្រធានកងរយ។ ម៉ឹង ត្រូវបានអង្គការបញ្ជូនឱ្យទៅ ធ្វើជាយោធានៅក្នុងតំបន់២៥ ហាត់រៀនក្បួនយោធាបាន មួយរយៈអង្គការបញ្ជូនទៅសមរភូមិវាយជាមួយទាហានលន់ នល់។ នៅពេលរបបខែ្មរក្រហមវាយចូលកាន់កាប់ ទីក្រុងភ្នំពេញ នៅឆ្នាំ១៩៧៥ ម៉ឹង អង្គការចាត់តាំងឱ្យមកស្នាក់នៅម្ដុំផ្សារ ថ្មីដើរបោសសម្អាតផ្ទះសំបែងនិងដើរ បោសសម្អាតទាហានលន់ នល់ នៅសេសសល់លាក់ខ្លួននៅតាមផ្ទះថ្ម។ នៅឆ្នាំ១៩៧៦ អង្គការបញ្ជូនមកការ ពារអ្នកទោសនៅមន្ទីរស២១ ដែលមានប្រធានឈ្មោះ តាឌុច ឈ្មោះ ប៉េង ឈ្មោះ ណាត ឈ្មោះ ហ៊ ឈ្មោះ វ៉ាន់។ ម៉ឹង បានឃើញនៅក្នុងមន្ទីរស២១ មានអ្នកទោសជាច្រើនត្រូវបានអង្គការដឹកចេញដឹកចូលជា ច្រើនរាប់នាក់ រាប់ពាន់នាក់ ជាបន្ដបន្ទាប់ ហើយគុកទួលសែ្លង មានបុគ្គលិកធ្វើការរាប់រយនាក់ មានអ្នកយាមខាង ក្នុងមានអ្នក យាមខាងក្រៅនិងមានក្រុមសួរចម្លើយ មានពេទ្យ មានអ្នកដាំបាយ មានកងការពារចុះទៅចាប់ប្រជា ជនមកដាក់គុក។ នៅឆ្នាំ១៩៧៨ ម៉ឹង ត្រូវបានអង្គការដកចេញពីមន្ទីរស២១ ឱ្យទៅលុតដុំនៅ គុកពៃ្រស ដោយសារអង្គការបានសង្គោតឃើញ ម៉ឹង ធ្លាប់និយាយ ជាមួយអ្នកទោស។ ម៉ឹង ធ្វើការងារនៅមន្ទីរពៃ្រស ធ្វើការងារធ្ងន់ លើកទំនប់ជីកប្រឡាយហើយគ្មានអាហារគ្រប់គ្រាន់និងមានយុវជនខ្លះអង្គការចុះទៅចាប់ខ្លួនយកទៅ បាត់ទៀត។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលដល់ទីក្រុងភ្នំពេញ ទាំងកម្មាភិបាល ខែ្មរក្រហមទាំង អតីតយោធាខែ្មរក្រហមអង្គការចាប់យកទៅ លុតដុំនៅគុកពៃ្រស ភាគច្រើននាំគ្នារត់ចូលពៃ្រដោយសារ តែខ្លាចវត្ដ មានកងទ័ពវៀតណាម។ ម៉ឹង បានរត់ចូលពៃ្ររហូត បានទៅដល់ស្រុកកំណើតខ្លួនឯងហើយមិនហ៊ានរស់នៅថែម ទៀតក៏សមេ្រចចិត្ដចូលពៃ្របន្ដទៀតយ៉ាងលំបាកវេទនា ឃើញតែមនុស្សស្លាប់នៅក្នុងពៃ្រ។ ម៉ឹង បានរត់ទៅ ដល់ស្រុកសំឡូតនិងបានរត់ទៅដល់ជំរំនៅក្នុងទឹកដីថៃ។ នៅឆ្នាំ១៩៨៨ ម៉ឹង បានជួបតា ឌុច និងប្រពន្ធគាត់ ឈ្មោះយាយរុំ។ ម៉ឹង រស់នៅជំរំនិងរស់នៅតំបន់ជាយដែនខៃ្មរថៃ រហូតឆ្នាំ១៩៩៣ បានធ្វើមាតុភូមិនិវត្ដន៍ មករស់ស្រុក កំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
He witnessed the people being arrested to send to prison of S-21.
គាត់បានឃើញគេចាប់មនុស្សម្នាក់ដាក់នៅគុកមន្ទីរស២១។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”