PROMOTING ACCOUNTABILITY
Chek Sam
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KHI0037
KHI0037
|
|
Name :
ឈ្មោះ :
|
ចេក សំ
|
|
Last Name :
នាមត្រកូល :
|
Chek
|
|
First Name :
នាមខ្លួន :
|
Sam
|
|
Other Name :
ឈ្មោះផ្សេង :
|
Saom Sam Ol
សោម សំអុល
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
K08565
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present aged: 45]
«បច្ចុប្បន្នអាយុ៤៥ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
04080601, Kampong Chhnang, Tuk Phos, Kraing Skear,
០៤០៨០៦០១ ខេត្ដកំពង់ឆ្នាំង ស្រុកទឹកផុស ឃុំក្រាំងស្គ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
ក្រសួងការបរទេស ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Sodier.
យុទ្ធជន
|
|
Superiors :
ថ្នាក់លើ :
|
Kap, Chief of region 31. Nat, chief of division 703. Ieng Sary, minister of foreign ministry. Kieu S
កប គណៈតំបន់៣១, ណាត ប្រធានកងពល៧០៣, អៀង សារី រដ្ឋមន្រ្ដីក្រសួងការបរទេស, ខៀវ សំផន គណៈរដ្ឋ, វ៉ន វេត រដ្ឋ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KHI0037 20020712, Kraing Skear village, Kraing Skear sub-district, Tuk Phos district, Kampong Chhnang province. Interviewed by Ysa Osman, Phann Sochea and Dara P.vanthan. Notes: Interviewed with the biography owner. He told that in 1973 he left home to join a child unit. On May 1975, he was sent to Phnom Penh. One week later, he was trained strategy of military in Boeng Tum Pun. In 1976, he was transferred to work at foreign ministry. He was a messenger of Ieng Sary and Sao Phim.
ខេអេកអាយ០០៣៧ ២០០២០៧១២ ភូមិក្រាំងស្គារ ឃុំ ក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ អ៊ីសា ឧស្មាន, ផាន់ សុជា និង វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់ សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ចេក សំ ហៅ សោម សំអុល ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សំ មានឪពុកឈ្មោះ ឃួន សុខ ម្ដាយឈ្មោះ ម៉ា មុជ មានស្រុកកំណើតនៅភូមិក្រាំងស្គារ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង។ សំ ធ្លាប់បានរៀនសូត្រថ្នាក់ទី១២ ឪចាស់ឱ ឈប់រៀនដោយសារប្រទេសជាកើតមាន សង្គ្រាម ឆ្នាំ១៩៧០ បន្ទាប់ពីកើតមានរដ្ឋប្រហាររួច។ នៅឆ្នាំ១៩៧៣ សំ បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហម។ សំ កាលនោះទៅ តូចនៅឡើយអាយុ១០ជាងបន្ដិច ពេលចូលទៅដំបូងអង្គការបាន បញ្ជូនទៅតំបន់៣១។ ដោយសារតែ សំ នៅតូចអង្គការបានបញ្ជូនទៅអង្គភាពកុមារធ្វើជាអ្នកយកបាន ឱ្យយោធា នៅសមរភូមិមុខនិងមកវិញសែងយោធារបួសឬស្លាប់មក សមរភូមិក្រោយវិញ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងអំណាច អង្គការបានបញ្ជូនឱ្យមកធ្វើការងារនៅភ្នំពេញ។ ពេល សំ មកដល់ដំបូងអង្គការឱ្យស្នាក់នៅម្ដុំទួលទំពូង រួចហើយបញ្ជូនទៅ តាខ្មៅ អង្គការចាត់តាំងឱ្យរៀននៅសាលា បចេ្ចកទេស យោធានៅក្នុងកងពល៧០៣ ដែលមានឈ្មោះ ណាត ជាប្រធាន កងពល។ សំ ហាត់រៀន ក្បួន យោធា ដូចជា រៀនដោះមីន រៀនដោះកាំភ្លើង រៀនលូនក្រាបសម្រាប់ការពារប្រទេសជាតិ។ នៅឆ្នាំ១៩៧៦ រៀនចប់អង្គការបានមកឱ្យរៀនសូត្រផ្នែកថតរូប និងផ្នែកថតខែ្មរភាពយន្ដ ដោយមាន ជនជាតិចិនជាអ្នកមកបង្រៀន ពេលរៀនចប់អង្គការបញ្ជូនឱ្យមកធ្វើការងារនៅក្នុងក្រសួង ការបរទេស រួចហើយបានស្គាល់ លោកអៀង សារី មានប្រពន្ធឈ្មោះ អៀង ធិរិទ្ធ ស្គាល់លោកខៀវ សំផន លោក សុន សេន ធ្លាប់ ចូលមកប្រជុំនៅក្រសួងការបរទេស។ សំ បានធ្វើជា និរសាឱ្យលោកអៀង សារី ផ្ទាល់តែម្ដង ជាញឹក ញាប់ សំ បានទទួល សំបុត្រឬឯកសារជាច្រើនយកទៅឱ្យប្រធានមន្ទីរស២១ ឈ្មោះ ឌុច មានប្រពន្ធ ឈ្មោះ រុំ។ សំ បានចេញចូលមន្ទីរស២១ ជាញឹកញាប់ដោយ សារតែបានរត់សំបុត្រឬឯកសារចេញពី ក្រសួងការបរទេសទៅមន្ទីរស២១ ជាញឹកញាប់។ នៅឆ្នាំ ១៩៧៨ សំ ត្រូវបានអង្គការចាត់ តាំងឱ្យទៅព្រំដែនវៀតណាម ខាងខេត្ដស្វាយរៀង ភូមិភាគបូព៌ា។ សំ បានចូលសមរភូមិធ្វើ សង្គ្រាមជា មួយប្រទេសវៀតណាម មុនដំបូងកម្លាំងខែ្មរ ក្រហមហាក់បីដូចជា មានព្រាបជាងកម្លាំងកងទ័ពវៀតណាម រហូតដល់កម្លាំងខែ្មរក្រហមវាយចូលទឹកដីវៀតណាមនិងបាន ចាប់ កងទ័ព វៀតណាមនិងប្រជាជនវៀតណាមបានមួយចំនួនទៀត។ នៅឆ្នាំ១៩៧៩ កម្លាំងខែ្មរក្រហមបានច្បាំងចាញ់កងទ័ពវៀតណាម បាននាំគ្នារត់យកជីវិតរស់រៀងៗខ្លួន ខ្លះក៏ស្លាប់តាម ផ្លូវដោយសារត្រូវគ្រាប់ខ្លះហែលឆ្លងទឹកមិនរួចក៏ស្លាប។ សំ បានរត់មកដល់ភ្នំពេញវិញ នៅថៃ្ងទី៦ មករាឆ្នាំ១៩៧៩។ ពេលមកដល់ភ្នំពេញ ក៏នាំគ្នាធ្វើដំណើរចូល ពៃ្របន្ដទៀតរហូត ឡើងភ្នំចុះភ្នំឆ្លងទឹក ជួបគ្រោះថ្នាក់ជាច្រើន បន្ទាប់មកទៀតបាន រកផ្លូវត្រឡប់មកស្រុកកំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
He used to work as messenger of Pol Pot and Ieng Sary. He witnessed the vietnamese soldiers was arre
គាត់ធ្លាប់ធ្វើជានីរសាររបស់ ប៉ុល ពត និងអៀង សារី។ គាត់ ធ្លាប់ឃើញគេចាប់ទាហានវៀតណាមបញ្ជូនមកមន្ទីរស២១
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”