Document thumbnail
Personal Info
ID: KSI0038
Name
ឈ្មោះ
Ung Chhim Thon
អ៊ុង ឈឹម ថុន
Gender
m
ភេទ
ប្រុស
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
K04770
Source Interview
KSI0038 20051125, Taing Po village, Prambei Mum sub-district, Thpong district, Kampong Cham province. Interviewed by Long Dany. Notes: Interviewed with Kung Sim, 52, wife.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអេសអាយ០០៣៨ ២០០៥១១២៥ ភូមិតាំងពោធិ៍ ឃុំប្រាំ បីមុំ ស្រុកថ្ពង ដេខត្តកំពង់ស្ពឺ។ សម្ភាសន៍ដោយ ឡុង ដានី។ កំណត់សំគាល់ៈ ជួបជាមួយ គង់ ស៊ីម អាយុ ៥២ ឆ្នាំ ជាប្រពន្ធ។
ថ្ងៃ-ខែ-ឆ្នាំ កំណើត
ជំនាន់ខែ្មរក្រហមអាយុ៣២ឆ្នាំ។
Home Village
05080403, Kampong Speu, Thpong, Prambei Mum, Taing
ទីកន្លែងកំណើត
០៥០៨០៤០៣ ខេត្ដកំពង់ស្ពឺ ស្រុកថ្ពង ឃុំប្រាំបីមុំ ភូ
Join KR
1970????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧០????
DK ORG Unit 75-79
Factory Kh-9
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពរោរចក្រ ខ៩
KR Rank(1975-79)
Chief of factory kh-9
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
ប្រធានរោងចក្រ ខ៩
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២» ភ្នំពេញ
Superior
អ្នកដឹកនាំ
វន វ៉េត ,ចេង អន
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
អ៊ុង ឈឹម ហៅ ថុន ភេទប្រុស អាយុ៣២ឆ្នាំបាត់ខ្លួន។ ជួបជា មួយប្រពន្ធឈ្មោះ គង់ ស៊ឹម អាយុ៥២ឆ្នាំ ត្រូវជាប្រពន្ធ។ ឈឹម មានឪពុកឈ្មោះ អ៊ុង ជៃ ម្ដាយឈ្មោះ ពូល មានស្រុកកំណើត នៅភូមិតាំងពោធិ ឃុំ ប្រាំបីមុំ ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ។ ឈឹម ធ្លាប់បានរៀនសូត្រនិងធ្លាប់បួសជាព្រះសង្បបានចំនួនបីវស្សាសឹកមក វិញនៅឆ្នាំ១៩៦៨ មកជួយធ្វើស្រែចម្ការឪពុកម្ដាយ ពេលនោះឪពុកម្ដាយក៏បានទៅស្ដីដណ្ដឹងឈ្មោះ ស៊ឹម ទុក មិនទាន់រៀនការផង ទទួលប្រទេសជាតិកើតមានសង្គ្រាមរដ ្ឋប្រហារទម្លាក់សមេ្ដចសីហនុនៅឆ្នាំ១៩៧០។ ឈឹម មិនទាន់បានរៀបការផង ក៏ស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម នៅខាងស្រុកអមលាំង ចូលពៃ្រតស៊ូវាយជា មួយទាហានលន់ នល់ គ្រប់ទីកនែ្លង។ បន្ទាប់បានមកលេងស្រុកកំណើតបានដឹងថា ឈឹម ជាយោធានៅក្នុងកង ពលពិសេសតំបន់៣២ ហើយជាមេបញ្ជាការ យោធាមានឋានៈប្រធានវរសេនាធំ។ នៅឆ្នាំ១៩៧៥ ពេលរបប ខែ្មរក្រហមឡើងកាន់អំណាចក៏មិនឃើញមកផ្ទះវិញទេ តែដល់ ខែ១១ឆ្នាំ១៩៧៥ បានឃើញមកស្រុកកំណើត វិញហើយបាន ចូលមកសាលាស្រុកដើម្បីរកឈ្មោះ ស៊ឹម ជាគូដណ្ដឹង។ ស៊ឹម កាលនោះមានតូនាទីជាប្រធាននារី ស្រុក ដែលមានយាយ ហ៊ាង ជាគណៈស្រុក មានឈ្មោះ កន និងឈ្មោះ ប៉ាល់ ជាគណៈតំបន់។ ឈឹម មាន សំបុត្រចេញពីឈ្មោះ វន វ៉េត ដើម្បីមករៀនការ ជាមួយនាទីស៊ឹម ក៏ចាប់រៀនចំជប់លៀងជាមួយគណៈស្រុក គណៈតំបន់ និងមានសិទ្ធទៅជប់លៀងក្នុងភូមិកំណើតទៀត ដោយកាប់ជ្រូកជប់លៀងប្រជាជននៅក្នុងភូមិទៀត។ ពេលរៀបការហើយបានចំនួនបីថៃ្ងក៏ធ្វើដំណើរមកភ្នំពេញទាំងអស់គ្នា។ មកដល់ភ្នំពេញ វន វ៉េត និងលោក ចេង អន លោកសាយ ប្រធានឧស្សាហ៍កម្មឱ្យជប់លៀងជាបន្ដទៀត។ ស៊ឹម បាន សម្រាកនៅជាមួយប្ដីបាន មួយអាទិត្យក៏បែកគ្នាទៅក្រសួងរៀង ខ្លួនវិញ។ កាលនោះប្ដីឈ្មោះ ឈឹម ជាប្រធានរោងចក្រនៅខ៩។ នៅឆ្នាំ១៩៧៧៧៨ អង្គការបានចាប់កម្មាភិបាលខែ្មរក្រហម ជាច្រើន ធ្វើឱ្យស៊ឹម មានការព្រួយបារម្មណ៍ខ្លាំង កាលនោះមាន កូនពីរនាក់ហើយ មិនសូវបានទៅជួបប្ដីទេ ប្ដីក៏មិនហ៊ានមកជួប ប្រពន្ធដែរ។ នៅឆ្នាំ១៩៧៨ អង្គ ការបានហៅប្ដីឈ្មោះ ឈឹម យកទៅបាត់មិនឃើញមកវិញសោះ ហើយយើងក៏មិនហ៊ាន សួរនាំដែរ ហើយបាត់ ដំណឹងរហូតមកដល់ពេលនេះ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា