Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0038
KHI0038
Name :
ឈ្មោះ :
ឡេង គីម
Last Name :
នាមត្រកូល :
Leng
First Name :
នាមខ្លួន :
Kim
Other Name :
ឈ្មោះផ្សេង :
Kung Kim
គង់ គីម
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I03939
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 46]
«បច្ចុប្បន្នអាយុ៤៦ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
040802??, Kampong Chhnang, Tuk Phos, Chiep, Taing
០៤០៨០២?? ខេត្ដកំពង់ឆ្នាំង ស្រុកទឹកផុស ឃុំជៀប ភូមិត
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
Song, chief of regiment. Oeun, chief of division 310. Pon, chief of special division. Yim, chief of
សុង ប្រធានវរៈសេនាធំ, អឿន ប្រធានកងពល៣១០, ប៉ុន ប្រធានកងពលពិសេស, យីម ប្រធានវរៈសេនាតូច
Associates :
អ្នកពាក់ព័ន្ធ :
Thorn, chief of district.
ធន គណៈស្រុក
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0038 20020709, Taing Knong village, Chiep village, Tuk Phos district, Kampong Chhnang province. Interviewed by Ysa Osman, Dara P.vanthan and Phann Sochea. Notes: Interviewed with the biography owner.
ខេអេកអាយ០០៣៨ ២០០២០៧០៩ ភូមិតាំងក្នុង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ អ៊ីសា ឧស្មាន វ៉ាន់ថាន់ ពៅដារ៉ា និង ផាន់ សុជា។ កំណត់សំគាល់ៈ សម្ភាស ជាមួយម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ឡេង គីម ហៅ គង់ គីម ភេទប្រុស អាយុ៤៦ឆ្នំា ជាម្ចាស់ ប្រវត្ដិរូប។ គីម មានប្រពន្ធឈ្មោះ ម៉ុត មានកូន ចំនួន៤នាក់ ស្រី៣ប្រុស១ សព្វថៃ្ងមានមុខងារជានរគបាលស្រុក។ គីម រស់នៅស្រុកខាងប្រពន្ធនៅភូមិតាំងក្នុង ឃុំជៀប ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង។ គីម មានឪពុកឈ្មោះ ជូ ឡុង ម្ដាយឈ្មោះ ឡេង គា មានបងប្អូន៣ នាក់។ គីម មិនបានចូលរៀនសូត្រទេ រស់នៅជាមួយឪពុកម្ដាយជួយធ្វើស្រែចម្ការ រហូតដល់ប្រទេស ជាតិកើត មានសង្គ្រាមនៅឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៣ គីម បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម មុនដំបូងអង្គការ បានបញ្ជូនទៅធ្វើជានិរសានៅសាលាស្រុកស្ទោង ភូមិភាគឧត្ដរ។ គីម កាលនោះមានអាយុ១៣ទៅ១៤ឆ្នាំ អង្គ ការបានប្រើឱ្យរត់ សំបុត្រពីសាលាស្រុកចុះទៅតាមឃុំនិមួយៗដោយប្រើបធេ្យាបាយដូចជាជិះកង់ឬជិះសេះ ក្រុម និរសាទាំងអស់មិនហ៊ានបើស្រោម សំបុត្រមើលទេ ហើយហ៊ានហែកមើលអង្គការដឹងពិតជាមានទោស។ នៅឆ្នាំ ១៩៧៤ គីម អង្គការបញ្ជូនមកសមរភូមិមុខតាមផ្លូវជាតិ លេខ៥ វាយជាមួយទាហានលន់ នល់ មានគ្រោះថ្នាក់ ខ្លាំងណាស់។ នៅឆ្នាំ១៩៧៥ របបខែ្មរក្រហមឡើងកាន់អំណាច គីម បានចូលទៅក្នុងកងពល៣១០ ប្រធាន កងពលឈ្មោះ អឿន។ គីម អង្គការចាត់តាំងឱ្យយាមការពារតាមថ្នល់នៅម្ដុំជ្រោយចង្វាយ ជុំវិញវត្ដភ្នំ។ នៅឆ្នាំ១៩៧៦ អង្គការបានចាត់តាំងឱ្យមកយាម អ្នកទោសនៅគុកជិតវត្ដភ្នំ គុកនេះមានស្រាប់តាំងពីសង្គមចាស់ តាមពិតទៅគុកនេះ ជាគុកប្រចាំកងពល។ គីម បានយាមនៅគុក នេះយូរៗបានឃើញអង្គការចាប់ប្រធានកង ពល ចាប់ប្រធាន វរសេនាធំប្រធានវរសេនាតូចមកទីនេះទាំងអស់។ នៅឆ្នាំ១៩៧៧ គីម ត្រូវបានអង្គការ បញ្ជូនព្រំដែនវៀតណាម ភូមិភាគបូព៌ា។ នៅឆ្នាំ១៩៧៨ គីម បានធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម ហើយកម្លាំងយោធាបានវាយចូលទៅដល់ខេត្ដតទៃិញរបស់ប្រទេសវៀតណាម ពេលនោះ គីម បានត្រូវរបួស ចំពោះធ្លាយពោះវៀន រួចហើយអង្គការបានបញ្ជូនមកព្យាបាននៅមន្ទីរពេទ្យ១៧មេសា ភ្នំពេញ។ បន្ទាប់មក ទៀត គីម បានជាសះស្បើយអង្គការមិនបាន បញ្ជូនទៅសមរភូមិវិញទេ អង្គការបញ្ជូនទៅលុតដំនៅព្រលានយន្ដ ហោះខេត្ដកំពង់ឆ្នាំង។ នៅចុងឆ្នាំ១៩៧៨ យោធាភូមិភាគនិរតី ប្រចាំការនៅព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំងដែរ បានមកបោក បពោ្ឆាតយោធាភូមិភាគបូព៌ាថា ឱ្យទៅជួយធ្វើសង្គ្រាមច្បាំងជា មួយយួនឈ្លនពាន ដោយមានឡាន មកទទួលដឹកទៅដល់អមលាំង ពេលនោះ គីម ក៏ចូលជួរជាមួយយោធាភូមិភាគបូព៌ាដែរ តែមានឈ្មោះ ចាន់ ជាយោធានៅភូមិភាគនិរតីតែធ្លាប់ស្គាល់ គ្នាក្នុងពេលសង្គ្រាម៥ឆ្នាំ ក៏បានទាញដៃគីមចេញមកវិញ ហើយបាន ឈរចាំមើលសកម្មភាពទាំងអស់ដែលយោធាភូមិភាគនិរតីបានធ្វើ ដូចជាឱ្យយោធាភូមិភាគបូព៌ាឈនៅចំកណ្ដាល ភូមិភាគនិរតីឈអម សងខាងមុនហ្នឹងក្រោយ។ ពេលនោះមានមេស្រែកថា សម្រាកប្រុងៗបន្ទាប់មកយោធាភូមិ ភាគនិរតីចាប់យោធាភូមិ ភាគបូព៌ាសម្លាប់ ពេលនោះយោធាភូមិភាគបូព៌ាមានរបូតរត់ចេញ ទៅក្រៅក៏មានយោធា ខាងភូមិភាគនិរតីចាំបាញ់សម្លាប់ថែម ទៀត។ ពេលយោធាភូមិភាគបូព៌ាស្លាប់អស់ ម្ដងមានពី២០ទៅ ៣០នាក់ ហើយបានយកត្រាំងទ័ររុញកប់ចោលតែម្ដង។ ពេលនោះយោធាភូមិភាគបូព៌ាច្រើនណាស់ ដែលបានមកជួយធ្វើ ព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង បើសិនជាគ្មានផែនការសម្លាប់ចុង ក្រោយទេ យោធាភូមិភាគបូព៌ាអាចនៅរស់ បានច្រើនណាស់។ នៅឆ្នាំ១៩៧៩ គីម បានរត់ចូលពៃ្របានតែមួយរយៈពេលខ្លីទេ ក៏ត្រឡប់មកស្រុកកំណើត វិញ ហើយបានចូលបម្រើការងារជានរគ បាលស្រុកទឹកផុស ហើយបានរៀបការប្រពន្ធនៅឆ្នាំ១៩៨០។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
He witnessed prisoners was interrogated in a prison for a half of hour. The prisoners was tortured t
គាត់បានឃើញអ្នកទោសត្រូវគេសួរចម្លើយនៅក្នុងគុករយៈពេល ប្រហែលជាកន្លះម៉ោង។ អ្នកទោសនោះគឺត្រូវគេធ្វើទារុណកម្
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា