Document thumbnail
Personal Info
ID: KSI0085
Name
ឈ្មោះ
Suos Len Kin
សួន ឡេន គីន
Gender
f
ភេទ
ស្រី
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I02282
Source Interview
KSI0085 20051110, Trapeang Tralaung village, Khsem Khsan sub-district, Oudong district, Kampong Speu province. Notes: Interviewed by Sok Vannak. Notes: Interviewed with Suon Len, the biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអេសអាយ០០៨៥ ២០០៥១១១០ ភូមិត្រពាំងត្រឡូង ឃុំកេ្សមក្សាន ស្រុកឧត្តង្គ ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់សំគាល់ៈ ជួបជាមួយ សួន ឡេន ជាម្ចាស់ប្រវ ត្តិរូប។
Date of Birth
[Khmer Roug aged: 17. Present aged: 44]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យខែ្មរក្រហមអាយុ ១៧ ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៤ ឆ
Home Village
05050403, Kampong Speu, Oudong, Khsem Khsan, Trape
ទីកន្លែងកំណើត
០៥០៥០៤០៣ ខេត្ដកំពង់ស្ពឺ ស្រុឧត្ដុង្គ ឃុំកេ្សមក្សាន
Join KR
1975????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៥????
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
បង្ខំ
DK ORG Unit 75-79
P-1 hospital
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពពេទ្យ ព១
KR Rank(1975-79)
Medical woman
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យុទ្ធនារីពេទ្យ
Superior
អ្នកដឹកនាំ
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
សួន ឡេន ហៅ គីន ភេទស្រី អាយុ៤៤ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ឡេន មានប្ដីឈ្មោះ សន មានកូនចំនួន៥ នាក់ សព្វថៃ្ងប្រកបរបរ ធ្វើស្រែចម្ការ រស់នៅភូមិត្រពាំងត្រឡូង ឃុំក្សោមក្សាន្ដ ស្រុកឧត្ដុង្គ ខេត្ដកំពង់ស្ពឺ។ ឡេន មានឪពុកឈ្មោះ សួន ម្ដាយឈ្មោះ កែម មានបងប្អូនចំនួន៦នាក់។ ឡេន កាលបីតូចមិនបានចូលសា លារៀនទេ ព្រោះប្រទេសជាតិកើតមានសង្គ្រាមទម្លាក់គ្រាប់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមបានទទួល ជ័យជម្នះ អង្គការបានប្រផ្ដុំប្រជាជនឱ្យធ្វើងារងាររួម ហូបបាយរួមនៅតាម សហករណ៍។ ឡេន អង្គការបាន បំបែកចេញពីឪពុកម្ដាយឱ្យទៅធ្វើ ការងារនៅក្នុងកងចល័តស្រុក លើកទំនប់ជីកប្រឡាយនិងចាំចាប មិនមានអាហារ ហូបចុកគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៨ អង្គការបានចុះមកជ្រើសរើសប្រវត្ដិរូបឱ្យទៅធ្វើការងារនៅភ្នំពេញ ពេល នោះ ឡេន មានឈ្មោះ ឡើងលើរថយន្ដធ្វើដំដៅ សំដៅទៅទីក្រុងភ្នំពេញ ដោយមិនបានប្រាប់ឪពុកម្ដាយឱ្យបាន ដឹងទេ ព្រោះអង្គការប្រាប់ថា មិនអីទេ ចាំអង្គការប្រាប់តាមក្រោយ។ ឡេន បានទៅដល់ភ្នំពេញ មានចិត្ដ សប្បាយរីករាយ ព្រោះមានអាហារហូបចុកគ្រប់គ្រាន់ ការងារមិនសូវធ្ងន់ដូចនៅស្រុក កំណើតទេ។ ឡេន អង្គ ការចាប់ផេ្ដីមឱ្យរៀនអក្សរខែ្មរផង និងរៀនមុខវិជ្ជាពេទ្យនិងរៀបរបៀបថែទាំងកេ្មងៗ កាលនោះមាន ជនជាតិចិន ជាអ្នកបង្រៀនហើយមានខែ្មរយើងចេះភាសាចិន ចាំជួយបកប្រែ។ ឡេន អង្គការចាត់តាំងឱ្យមកធ្វើការនៅក្នុង មន្ទីរពេទ្យព១មើលកេ្មងៗតូចៗមិនទាន់ចេះដើរផង នៅដេកលើគ្រែនៅឡើយឱ្យវាបៅទឹកដោះគោនិងផ្លាស់ សម្លៀកបំពាក់ឱ្យវា ងូតទឹកលាងអាចម៌ មុនដំបូងខ្ពើមមិនចង់ធ្វើទេ តែមិនអាចប្រកែកបាន។ នៅក្នុងមន្ទីរពេទ្យ មានបុគ្គលិក ប្រហែលជា១០០នាក់ អង្គការចាត់តាំងឱ្យធ្វើការផេ្សងៗគ្នា។ ឡេន មើលថែកេ្មងៗរាប់រយនាក់ តែមិនដែលឃើញឪពុកម្ដាយរបស់ពួក គេទេ។ នៅឆ្នាំ១៩៧៩ មុនវៀតណាមវាយចូលដល់មួយថៃ្ង អង្គការ បានឱ្យបុគ្គលិកនៅក្នុងមន្ទីរពេទ្យនាំកេ្មងៗទាំងអស់ឱ្យឡើងរថភ្លើងជិះសំដៅទៅខាងខេត្ដបាត់ដំបង នៅក្នុងបន្ទប់រថ ភ្លើង ឃើញមានយោធាមានរបួសច្រើនណាស់ទៅជាមួយដែរ។ ពេលរថភ្លើងបានទៅដល់ខេត្ដបាត់ដំបង នាំគ្នា ចុះដើរបន្ដទៅ ក្នុងពៃ្រដូចនេះកេ្មងៗមួយចំនួនមិនដឹងជាទៅណាខ្លះទេ ព្រោះមិនអាចពីណាជួយពីណាបានទេ។ ឡេន ជួបការលំបាកពេក ក៏រកផ្លូវត្រឡប់មកផ្ទះវិញនៅឆ្នាំ១៩៧៩។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា