Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0040
KHI0040
Name :
ឈ្មោះ :
រស់ អែម
Last Name :
នាមត្រកូល :
Ros
First Name :
នាមខ្លួន :
Em
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
K05514
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 43]
«បច្ចុប្បន្នអាយុ៤៣ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
0408????, Kampong Chhnang, Tuk Phos, Kbal Toek, Th
០៤០៨???? ខេត្ដកំពង់ឆ្នាំង ស្រុកទឹកផុស ឃុំក្បាលទឹក
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យុទ្ធជន
Superiors :
ថ្នាក់លើ :
Chann, deputy chief of division. Duch, chief of prison. Sry, chief of fifty member unit.
ចាន់ អនុប្រធានកងពល, ឌុច ប្រធានគុក, ស៊្រី ប្រធានកងហា
Associates :
អ្នកពាក់ព័ន្ធ :
Suo, messenger.
សួ នីរសា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0040 20020713, Thnal Keng village, Kbal Toek sub-district, Tuk Phos district, Kampong Chhnang province. Interviewed by Dara P.vanthann. Notes: Interviewed with the biography owner.
ខេអេកអាយ០០៤០ ២០០២០៧១៣ ភូមិថ្នល់កែង ឃុំក្បាល ទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា និងអ៊ីសា ឧស្មាន។ កំណត់សំគាល់ៈ សម្ភាសជាមួយ ម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
រស់ អែម ភេទប្រុស អាយុ៤៣ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ អែម មានប្រពន្ធឈ្មោះ តន មានកូនចំនួន៥នាក់ សព្វថៃ្ងប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង។ អែម មានឪពុកឈ្មោះ តេង អៀម ម្ដាយឈ្មោះ រស់ កា មានបងប្អូន៨នាក់។ អែម កាលពីតូចឪពុកម្ដាយឱ្យទៅ រៀននៅសាលាវត្ដកោះមានលោកសង្ឃជាបង្រៀនអក្សរបានរយៈពេលមួយឆ្នាំប្រទេសជាតិកើតមានសង្គ្រាម បានត្រឡប់រស់នៅ ជាមួយឪពុកម្ដាយវិញ។ នៅឆ្នាំ១៩៧៤ អែម បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហម ធ្វើជាយោធានៅក្នុងបងពលទី៣ ធ្វើសង្គ្រាមវាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ឡើងកាន់អំណាច បានអង្គការចុះមកជ្រើសរើសកង កម្លាំងយោធាមួយចំនួនដែលមានវ័យនៅកេ្មងៗប្រហែលជា កុមារឱ្យមកធ្វើការងារនៅភ្នំពេញ។ អែម បានមកដល់វត្ដ សន្សំកុសល្យ អង្គការចាត់តាំងឱ្យមើលពពែ មើល សេះ បន្ទាប់មកអង្គការបញ្ជូនទៅពៃ្រសឱ្យធ្វើច្រែ ចេញពីពៃ្រស ទៅខាងតាខ្មៅពេទ្យឆ្កាួត ជានិរសានិងបានដើរ ចល័តជាច្រើន កនែ្លងដូចជា ច្បារអំពៅ ផ្សារថ្មី ផ្សារចាស់។ នៅឆ្នាំ១៩៧៧ អង្គការចាត់តាំងឱ្យមកធ្វើការងារ នៅមន្ទីរស២១ ជានិរសា ដែលមានប្រធានគុកឈ្មោះ ឌុច ឈ្មោះ ចាន ឈ្មោះ ហ៊ ឈ្មោះ ស្រ៉ី ឈ្មោះ ផល និងមានប្រធានថ្នាក់ក្រោមជាច្រើនទៀត។ អែម ធ្លាប់ឃើញ ឌុច ចូលរួមប្រជុំជាមួយកម្មាភិបាលខែ្មរ ក្រហម ជាន់ខ្ពស់ដូចជាលោកនួន ជា ប្រជុំនៅស្ដាត កម្រឃើញលោកប៉ុល ពត ចូលរួមប្រជុំណាស់ បើឃើញ មកតែមួយភេ្លតទេ។ ពេលប្រជុំចប់កម្មាភិបាលខែ្មរក្រហមនាំគ្នាឡើងឡានទៅកនែ្លងរាងខ្លួនវិញ យោធានៅធ្វើ ការងារនៅមន្ទីរស២១ មានគ្នារាប់រយនាក់និងមានមុខងារផេ្សងៗគ្នា ខ្លះធ្វើជាកងការពារ ខ្លះធ្វើជានិរសា ខ្លះ ធ្វើជាអ្នកយាមគុក ខ្លះជាអ្នកសួរចម្លើយ មានពេទ្យ មានច្រើនផ្នែក។ នៅក្នុងមន្ទីរស២១ បើបានចូលហើយ ដឹងថា យ៉ាប់ហើយមិនងាយបានរស់ទេ។ នៅឆ្នាំ១៩៧៨ អង្គការបានបញ្ជូនទៅព្រំដែនវៀតណាមខាងភូមិភាគ បូព៌ា ទៅវាយដល់តនៃិញ។ អែម នៅច្បាំងជាមួយកងទ័ពវៀតណាម មិនបានប៉ុន្មាន ប្រធានកងរយឈ្មោះ ផល គាត់ស្រឡាញ់និង អាណិតគាត់ហៅឱ្យត្រឡប់មកនៅភ្នំពេញវិញ។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមវាយ ចូលមកដល់បាននាំគ្នារត់ចូលពៃ្របានមួយ រយៈពេលខ្លី ក៏ត្រឡប់មកស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា នៅមន្ដីរស២១ មានអ្នកទោសច្រើន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា