Document thumbnail
Personal Info
ID: KSI0041
Name
ឈ្មោះ
Samret Kea Saret My
សំរិត គា សំរិត មិ
Gender
f
ភេទ
ស្រី
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I04524
Source Interview
KSI0041 20051220, Prey Changva village, Sdok sub-district, Kampong Thom province. Interviewed by Pheng Pong Rasy. Interviewed with Samret Kea aka Samret My, 52, the biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអេសអាយ០០៤១ ២០០៥១២២០ ភូមិពៃ្រចង្វា ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ធំ។ សម្ភាសន៍ដោយ ផេង ពង្សរ៉ាស៊ី។ ជួបជាមួយ សំរិត គា ហៅ សំរិត មិ អាងុ ៥២ ឆ្នាំ ម្ចាស់ ប្រវត្តិរូប។
Date of Birth
[Khmer Roug aged: 25. Present aged: 52]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យខែ្មរក្រហមអាយុ ២៥ ឆ្នាំ។ បច្ចុប្បន្នអាយុ ៥២ ឆ
Home Village
05050609, Kampong Speu, Oudong, Meanchey, Sdok Sa-
ទីកន្លែងកំណើត
០៥០៥០៦០៩ ខេត្ដកំពង់ស្ពឺ ស្រុកឧត្ដុង្គ ឃុំមានជ័យ ភូ
Join KR
1970????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧០????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
DK ORG Unit 75-79
Saltfield unit
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពស្រែអំបិល
KR Rank(1975-79)
Soldier
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យុទ្ធនារី
DK Zone 75-79
Southwest, 405, Kampot
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
និរតី ៤០៥ កំពត
Superior
Moeun, chief of saltfield
អ្នកដឹកនាំ
មឿន ប្រធានស្រែអំបិល
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
សំរិត គា ហៅ សំរិត មិ ភេទស្រី អាយុ៥២ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ គា មានប្ដីមានកូនចំនួនបីនាក់ សព្វថៃ្ង ប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិពៃ្រចង្វារ ឃុំស្ដុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ គា មានឪពុកឈ្មោះ សយ ម្ដាយឈ្មោះ បែន គុជ មានបងប្អូន៤នាក់។ គា ធ្លាប់រៀននៅសាលាបឋមសិក្សាវត្ដអង្គក្ដីត្រឹមថ្នាក់ទី ១១ឪចាស់ឱ ឈប់រៀននៅពេលកើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហុន នៅឆ្នាំ១៩៧០។ ឈប់រៀនមកជួយ ធ្វើស្រែចម្ការឪពុកម្ដាយនិងដើរស៊ីស្នួលគេ ដើម្បីបានលុយ មកផ្គត់ផ្គង់គ្រួសារ។ នៅឆ្នាំ១៩៧០ ហ្នឹងដែរ គា បានស្ម័គ្រចូល បម្រើចលនាខែ្មរក្រហម ធ្វើជាយោធាតំបន់ គណៈតំបន់ឈ្មោះ អុន ប្រធានកងពលឈ្មោះ សយ ដឹកនាំកម្លាំងយោធាវាយជាមួយ ទាហានលោកលន់ នល់។ គា មិនសូវជាបានរៀនក្បួនយោធា ប៉ុន្មានទេ ព្រោះ រៀននៅក្នុងពៃ្រហើយមានយន្ដហោះទម្លាក់គ្រាប់ បែកខ្លាំងពេក។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាច គា អង្គការចាត់តាំងឱ្យធ្វើការងារនៅស្រែអំពិលក្នុង ខេត្ដកំពត។ គា ថា នារីស្រែអំបិលរាប់រយរាប់ ពាន់នាក់មកពី តំបន់ផេ្សងៗសុទ្ធតែជាយុទ្ធនារី បើប្រុសមានតិចតួចបំផុតទុក គ្រាន់ជួយម៉ាបញ្ជាម៉ាស៊ីនភ្លើងឬម៉ា ស៊ីនបូមទឹកបញ្ជូលស្រែ។ ប្រធានដឹកនាំកងចល័តនារីស្រែអំបិលឈ្មោះ មៀន ដឹកនាំ កម្លាំងនារីឱ្យចុះធ្វើស្រែ អំបិលដូចជាបុកបង្ហាប់ដីរៀបគ្នាជាជួរឱ្យ ចេ្រÃៈងបណ្ដើរបុកបណ្ដើរឱ្យត្រូវតាមចង្វាក់ភេ្លងផងនិងឱ្យត្រូវជួរស្រុះគ្នា ផង បើមិនចេ្រÃៈងអាចបុកខុសត្រូវជើង។ នៅឆ្នាំ១៩៧៧ អង្គការបញ្ជូន គា និងនារីមួយចំនួនផេ្សងទៀតទៅ តំបន់ផេ្សង។ គា បានទៅភូមិភាគពាយ័ព្យនៅក្នុងស្រុកណេ្ដÃៈង ខេត្ដពោធិសាត់ ដើម្បីដឹកនាំប្រជាជនឱ្យចុះធ្វើ ស្រែលើកទំនប់ជីកប្រឡាយ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលមកដល់ គា បានរត់ចូលពៃ្រ ទៅរស់នៅក្នុងជំរំទឹកដីថៃ មិនបានរត់ត្រឡប់ មកស្រុកកំណើតវិញទេ។ នៅឆ្នាំ១៩៩១ ជំនាន់អ៊ុនតាក់បាន ត្រឡប់មកស្រុកកំណើតវិញតាមអង្គការសហប្រជាជាតិជួយជនភាសខ្លួន។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា