Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0043
KHI0043
Name :
ឈ្មោះ :
រុំ
First Name :
នាមខ្លួន :
Rum
Other Name :
ឈ្មោះផ្សេង :
Mak
មាក
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I02250
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged 12, Present aged: 36]
«សម័យខែ្មរក្រហម អាយុ១២ឆ្នាំ។ បច្ចុប្បន្នអាយុ៣៦ឆ្នា
Home Village :
ភូមិកំណើត/ទីលំនៅ :
04040801, Kampong Chhnang, Kampong Leng, Svay Rump
០៤០៤០៨០១ ខេត្ដកំពង់ឆ្នាំង ស្រុកកំពង់លែង ឃុំស្វាយរំ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1977????
១៩៧៧????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Office P-6
មន្ទូីរព៦
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២» ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical staff of 6 Makara hospital
ពេទ្យ៦មករា
Superiors :
ថ្នាក់លើ :
ជួន ជឿន។
Associates :
អ្នកពាក់ព័ន្ធ :
Yan, teacher.
យ៉ន គ្រូ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0043 20020504, Chambak Khpos village, Svay Rumpear sub-district, Kampong Leng district, Kampong Chhnang province. Interviewed by Phann Sochea. Notes: Interviewed with the biography owner.
ខេអេកអាយ០០៤៣ ២០០២០៥០៤ ភូមិចំបក់ខ្ពស់ ឃុំ ស្វាយរំពា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
រុំ ហៅ ពេជ មាគ ភេទស្រី អាយុ៣៦ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ មាគ មានប្ដីឈ្មោះ ផល មានកូនចំនួន៧នាក់ សព្វថៃ្ងប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់ លែង ខេត្ដកំពង់ឆ្នាំង។ មាគ មានឪពុកឈ្មោះ ប៉ម យុង ម្ដាយឈ្មោះ វ៉ន យ៉ន មានបងប្អូន៦នាក់។ មាគ មិនបានចូលរៀនទេ ព្រោះពេលធំពេញវ័យចូលរៀនទទួលប្រទេសជាតិកើតមានសង្គ្រាម មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ។ នៅ ឆ្នាំ១៩៧៥ ពេល របបខែ្មរក្រហមឡើងកាន់អំណាច អង្គការបាបចុះមករៀបចំភូមិឃុំ ឱ្យប្រជាជនចុះធ្វើការងារ រួមគ្នាលើកទំនប់ជីកប្រឡាយ ដោយ បានបែងចែកគ្នាទៅតាមវ័យ តាមកម្លាំង។ មាគ បានធ្វើការងារ នៅក្នុងកង កុមារ ដើរកាប់ស្លឹកឈើនិងកើបអាចម៌គោយកទៅ ធ្វើជី។ កាលនោះ មាគ ត្រូវបានអង្គការចាត់តាំងឱ្យរៀន សូត្រអក្សរសាស្រ្ដខែ្មរយើង ក្នុងមួយថៃ្ងមួយម៉ោង មានអ្នកគ្រូឈ្មោះ យ៉ន។ មាគ បានឃើញនិងបានដឹងថា មានប្រជាជនថ្មីឪហៅថាប្រជាជន១៧មេសាឱ បានមករស់នៅ ក្នុងភូមិឃុំនេះដែរ។ នៅឆ្នាំ១៩៧៧ អង្គការបាន ចុះមកជ្រើស រើសយកកូនចៅអ្នកមូលដ្ឋានចាស់មួយចំនួនឱ្យទៅធ្វើការងារ
នៅភ្នំពេញ។ នៅក្នុងឃុំស្វាយរំពារមាន យុទ្ធនារីចំនួនបីនាក់ ត្រូវអង្គការជ្រើសរើសបានរួមមានឈ្មោះ រុំ ហៅ មាគ ឱ្យជិះទូកចេញពីស្រុកកំណើតរហូត ឆ្លងមកដល់ច្រាំងហើយត្រូវបាន អង្គការឱ្យឡើងជិះឡានមកភ្នំពេញទាំងយប់។ ពេលមកដល់ច្រាំង ឡើងលើរថយន្ដ បានឃើញមនុស្សច្រើនទៅធ្វើការងារនៅ ភ្នំពេញដែរ។ មាគ បានមកមុខរ៉ារថភ្លើង អង្គការឱ្យស្នាក់នៅ អាគារ៥ ជាន់ ហើយមានអាងដាក់សាកសព ហើយបាននាំគ្នា ហៅអាងខេ្មាច។ ពេលនោះស្នាក់នៅមិនបានប៉ុន្មានផង អង្គ ការចាត់តាំងឱ្យមកធ្វើការងារនៅមន្ទីរពេទ្យ៦ មករា។ មាគ បានមកដល់ក្នុងមន្ទីរពេទ្យមិនយូរប៉ុន្មាន មាគ បានស្គាល់ប្រធានម ន្ទីរឈ្មោះ ជួន ជឿន និងមានជំនាញការនៅក្នុងមន្ទីរពេទ្យជាជន ជាតិជាច្រើននាក់។ នៅក្នុង មន្ទីរពេទ្យ៦មករា មាគ ក៏បាន ស្គាល់លោកខៀវ សំផន។ មាគ ត្រូវបានលោកគ្រូពេទ្យចិន បង្រៀនផ្នែកវះកាត់ ជាបន្ដបន្ទាប់ ទោះបីយើងមិនចេះអក្សរ ខែ្មរក៏ដោយ។ មាគ កាលនោះបានដឹងថា យោធាខែ្មរក្រហមរាប់រយ នាក់ត្រូវរបួសដោយសារតែធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម។ មាគ ត្រូវបានអង្គការរៀបចំប្រវត្ដិរូបឱ្យ ទៅមុខវិជ្ជាពេទ្យ នៅប្រទេសចិន តែដោយសារតែកងទ័ពវៀតណាមវាយចូលមក ដល់ទីក្រុងភ្នំពេញ។ ពេលនោះ មាគ និងកម្មាភិបាលខែ្មរក្រហមជា ច្រើនផេ្សងទៀតរត់ចូលពៃ្រទាំងអស់គ្នា ពេលចូលដល់ក្នុងពៃ្រ ជួបការលំបាក ខ្លាំងណាស់ គ្មានអាហារគ្រប់គ្រាន់ គ្មានទឹកផឹកក៏មាន ណាមួយចង់មកស្រុកកំណើតវិញ ក៏មិនស្គាល់ច្បាស់លាស់ នៅក្នុងពៃ្ររហូតដល់កងទ័ពវៀតណាមចាប់បានក៏បានត្រឡប់
មកស្រុកកំណើតវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា