Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0045
KHI0045
Name :
ឈ្មោះ :
ភឹម ខុន
Last Name :
នាមត្រកូល :
Phim
First Name :
នាមខ្លួន :
Khon
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I01394
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ១៧ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
04020206, Kampong Chhnang, Chul Kiri, Koh Thkov, K
០៤០២០២០៦ ខេត្ដកំពង់ឆ្នាំង ស្រុកជលគិរី ឃុំកោះថ្កាូវ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1976????
១៩៧៦????
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពក្រសួងសង្គមកិច្ច ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ពេទ្យ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0045 20050526, Koh Thkov village, Koh Thkov sub-district, Chul Kiri district, Kampong Chhnang province. Interviewed with her relatives named Phorn Sophy and Nhem Sokh.
ខេអេកអាយ០០៤៥ ២០០៥០៥២៦ ភូមិកោះថ្កាូវ ឃុំកោះ ថ្កាូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ ផាន់ សុជា ឆាំង យុ និង អ៊ីសា ឧស្មាន។ កំណត់សំគាល់ៈ សម្ភាសជាមួយ ផន សុភី និងញ៉ែម សុខ ជាបងប្អូន។
Summary :
សេចក្ដីសង្ខេប :
ភឹម ខុន ភេទស្រី អាយុ១៧ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ផល សុភី អាយុ៥៤ឆ្នាំ ត្រូវជាបងស្រីជីដូន មួយនិងឈ្មោះ ញ៉ែម សុខ អាយុ៥៩ឆ្នាំ ត្រូវជាបងប្រុសជីដូនមួយ។ ខុន មានឪពុកឈ្មោះ អ៊ិត ម្ដាយ ឈ្មោះ សុខ ឪស្លាប់ឱ ឪពុកមានប្រពន្ធក្រោយទៀត។ ខុន ជាកូនទោលតែម្នាក់ឯកទេ មានស្រុកកំណើតនៅ ភូមិកោះថ្កាូវ ឃុំកោះថ្កាូវ ស្រុកជលគិរី ខេត្ដកំពង់ឆ្នាំង។ ខុន ធ្លាប់រៀនសូត្រ បានបន្ដិចបន្ដួចនៅសាលាបឋម សិក្សាកោះថ្កាូវ ឈប់រៀនវិញ ដោយសារប្រទេសជាតិកើតមានសង្គ្រាម សាលារៀនត្រូវបិទទ្វារ។ នៅឆ្នាំ១៩ ៧១ មានចលនាខែ្មរក្រហមចូលមកពេញភូមិ ខាង ទាហានលន់ នល់ មិនហ៊ានឆ្លងចូលមកទេ ទាហានលន់ នល់ មាននៅ ត្រឹមសាលាស្រុក។ បន្ទាប់មកទៀតនៅក្នុងភូមិមានយន្ដហោះទម្លាក់ គ្រាប់ធ្វើឱ្យប្រជាជននៅក្នុងភូមិស្លាប់ ប្រហែលជា១០នាក់ដែរ ទំរាំសង្គ្រាម៥ឆ្នាំត្រូវបានបញ្ជប់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាចក៏មានប្រជាជនថ្មីជម្លៀស មកទីប្រជុំជននិងទីក្រុងភ្នំពេញ។ ប្រជាជនទាំងនេះអង្គការ បានចាត់ទុកថា ជា ពួកនាយទុននិងជាមន្រ្ដីរាជការពីជំនាន់ដើម។ អង្គការមានគោលដៅបោសសម្អាតពួកអ្នកមានមុនគេ អាចថា ប្រជាជនមានគ្រោះថ្នាក់ជាងប្រជាជនចាស់ អង្គការឱ្យធ្វើការងារ ធ្ងន់និងគ្មានអាហារគ្រប់គ្រាន់។ កាលនោះកូន ចៅប្រជាជនមូលដ្ឋាន អង្គការអាចជ្រើសរើសឱ្យទៅបម្រើបដិវត្ដបាន ដូចជាឈ្មោះ ភឹម ខុន អង្គការចុះមក ស្រាវជ្រាវប្រវត្ដិរូបឱ្យទៅធ្វើការងារនៅភ្នំពេញ ហើយបានចូលបម្រើការងារនៅក្នុងមន្ទីរពេទ្យ។ នៅឆ្នាំ១៩ ៧៦ តាំងពីឈ្មោះ ខុន ចេញទៅពីស្រុកកំណើតមិនដែលឃើញមក លេងស្រុកកំណើតវិញទេ បាត់ឈឹងរហូត មកដល់ពេលនេះ បើសិនជានៅរស់ប្រាកដជាមករកស្រុកកំណើតវិញហើយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា