| Personal Info | |||||
| ID: | KSI0044 | ||||
|
Name
ឈ្មោះ
|
Rim
រឹម
|
||||
|
Gender
|
f
|
||||
Status |
Alive |
||||
|
ស្ថានភាពគ្រួសារ
|
នៅរស់
|
||||
CBIO ID |
I01132 |
||||
Source Interview |
KSI0044 20051108, Tephirum village, Veal Poan sub-district, Oudong district, Kampong Speu province. Interviewed by Long Dany. Notes: Interviewed with Say Rim, 43, the biography owner. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ខេអេសអាយ០០៤៤ ២០០៥១១០៨ ភូមិទេពភិរម្យ ឃុំវាលពាន់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ជួបជាមួយ សយ រឹម អាយុ ៤៣ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
|
||||
|
Date of Birth
|
[Khmer Roug aged: 13. Present aged: 43]
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
«សម័យខែ្មរក្រហមអាយុ ១៣ ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៣ ឆ
|
||||
|
Home Village
|
050510??, Kampong Speu, Oudong, Veal Pun, Tep Phir
|
||||
|
ទីកន្លែងកំណើត
|
០៥០៥១០?? ខេត្ដកំពង់ស្ពឺ ស្រុកឧត្ដុង ឃុំវាលពុន ភូមិ
|
||||
|
Join KR
|
1977????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧៧????
|
||||
|
Reason to Join KR
|
Was assigned to join the revolution.
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ចូលបដិវត្ដន៍ដោយមានការចាត់តាំង។
|
||||
|
DK ORG Unit 75-79
|
6 Makara Hospital
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពពេទ្យ ៦ មករា
|
||||
|
KR Rank(1975-79)
|
Medical woman
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
នារីពេទ្យ
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
មជ្ឈិម«១២» ភ្នំពេញ។
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
អៀង ធិរិទ្ធ, ពឿន, មិញ។
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
សយ រឹម ភេទស្រី អាយុ៤៣ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ រឹម ប្ដីឈ្មោះ ម៉ន មានកូនចំនួន៦នាក់ ស្រី២ប្រុស៤ សព្វថៃ្ងប្រកបរបរធ្វើស្រែ ចម្ការ រស់នៅភូមិទេពភិរម្យ ឃុំវាលពាន់ ស្រុកឧត្ដ្ដុង្គ ខេត្ដកំពង់ ស្ពឺ។ រឹម មានឪពុក ឈ្មោះ សយ ម្ដាយឈ្មោះ ប៉ិច មានបង
ប្អូន៩នាក់ ស្រី៥ប្រុស៤។ រឹម មិនបានរៀនសូត្រទេ ព្រោះពេលធំ ពេលវ័យចូលរៀនទទួលប្រទេសជាតិកើតមានសង្គ្រាមរដ្ឋប្រហារឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច អង្គការចាត់តាំងឱ្យធ្វើការងាររួមនៅក្នុងកងចល័តនារីនៅ
ក្រាំងចេក អង្គការចាត់តាំង ឱ្យលើកទំនប់ជីកប្រឡាយគ្មានអា ហារហូបចុកគ្រប់គ្រាន់ រស់នៅបែកពីឪពុកម្ដាយបងប្អូន។ នៅឆ្នាំ១៩៧៧ អង្គការបានចុះមកជ្រើសរើសប្រវត្ដិរូបនារីមួយ ចំនួនឱ្យទៅធ្វើការងារនៅភ្នំពេញ។ រឹម បានជិះឡានជាមួយនារី ជាច្រើនផេ្សងទៀតរហូតមកដល់ភ្នំពេញ។ សែ្អកឡើងអង្គការ ចាត់តាំងឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យ៦មករា នៅជិតវត្ដ ភ្នំដែរ អង្គការបានបង្ហាត់បង្រៀនមុខវិជ្ជាពេទ្យខ្លះៗ ដូចជារៀនចាក់ ថ្នាក់ឱ្យអ្នកជំងឺជាដើម។ ខន ពេលរៀនចប់អង្គការឱ្យមកប្រចាំការ នៅមន្ទីរពេទ្យ៦មករា ជាអ្នកលាងរបួសឱ្យយោធាបញ្ជូនមកពី ព្រំដែនវៀត ណាមខាងខេត្ដស្វាយរៀង។ ខន ចេះចាក់ថ្នាំ លាងរបួស ឱ្យថ្នាំលេបអ្នកជំងឺ ប្រធានអំជាងគេមានឈ្មោះ អ៊ំ ភា ហៅលោកស្រី អៀង ធិរិទ្ធ។ នៅឆ្នាំ១៩៧៨ មានយោធាខែ្មរ ក្រហមជាច្រើនអង្គការបញ្ជូនមកដេក សម្រាកព្យាបាលនៅមន្ទីរ ពេទ្យ៦មករា យោធាទាំងនោះមានរបួសដូចជាដាច់ជើង ដាច់ដៃ ខ្វាក់ភ្នែក ត្រូវវះកាត់ ជាបន្ដបន្ទាប់មានគ្រូពេទ្យជាជនជាតិចិន មួយចំនួនជួយធ្វើការវះកាត់ផងដែរ ក្នុងនោះក៏មានអ្នករបួស មួយចំនួនត្រូវ ស្លាប់។ ទោះបីមានរវល់យ៉ាងណា ខន និងកម្មាភិបាលខែ្មរក្រហមទាំងអង្គភាពបានទៅទស្សនាខ្សែភាព
យន្ដមក ពីប្រទេសចិននៅពេលយប់។ ខន ដឹងថា ជំនាន់ខែ្មរ ក្រហមឃើញអង្គការហៅមនុស្សមួយចំនួនទៅរៀនសូត្រ ជាពិសេសអ្នកមិនសូវធ្វើការងារក៏អង្គការ ចាត់ទុកថាជាខ្មាំងដែរ។ នៅឆ្នាំ១៩៧៩ ខន បានរត់ឡើងរថភ្លើងទៅ ដល់ខេត្ដបាត់ដំបង រួចហើយចុះបន្ដដំណើរទៅក្នុងពៃ្រសំដៅទៅព្រំដែនថៃ ដោយជួបការលំបាកពេកក៏រកផ្លូវ ត្រឡប់មកផ្ទះវិញនៅ ឆ្នាំ១៩៧៩។
|
||||
|
សកម្មភាពពាក់ព័ន្ធភស្តុតាង
|
ដឹងថា ជំនាន់ខែ្មរក្រហមមានមនុស្សបាត់ខ្លួន។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”