Document thumbnail
Personal Info
ID: KSI0045
Name
ឈ្មោះ
Suos Khuonh Thoeun
សួស ខួញ ធឿន
Gender
f
ភេទ
ស្រី
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I02430
Source Interview
KSI0045 20051203, Pring Tik village, Rorka Koh sub-district, Kong Pisey district, Kampong Speu province. Interviewed by Long Dany. Interviewed with Suos Khuonh, 43, the biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអេសអាយ០០៤៥ ២០០៥១២០៣ ភូមិព្រីងទឹក ឃុំរការ កោះ ស្រុកគងពសី ខេត្តកំពង់ស្ពឺ។ សម្ភាសដោយន៍ដោយ ឡុង ដានី។ ជួបសម្ភាសន៍ជាមួយ សួស ខួញ អាយុ ៤៣ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
Date of Birth
[Khmer Roug aged: 15. Present aged: 43]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យខ្មរក្រហមអាយុ ១៥។ បច្ចុប្បន្នអាយុ ៤៣ ឆ្នាំ»
Home Village
05030802, Kampong Speu, Kong Pisey, Rorka Koh, Pri
ទីកន្លែងកំណើត
០៥០៣០៨០២ ខេត្ដកំពង់ស្ពឺ ស្រុកគងពិសី ឃុំរកាកោះ ភូមិ
Join KR
1976????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៦????
Reason to Join KR
Was assigned to join the revolution.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ចូលបដិវត្ដន៍ដោយមានការចាត់តាំង។
DK ORG Unit 75-79
6 Makara Hospital
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពពេទ្យ ៦មករា
KR Rank(1975-79)
Medical woman
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
នារីពេទ្យ
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២» ភ្នំពេញ
Superior
Poeun, chief of office
អ្នកដឹកនាំ
ពឿន គណៈមន្ទីរ
Associates
អ្នកពាក់ព័ន្ធដទៃទៀត
ខុម
សេចក្ដីសង្ខេបបទសម្ភាស៏
សួស ខូញ ហៅ ធឿន ភេទស្រី អាយុ៤៣ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ខូញ មានប្ដីឈ្មោះ យឿង មានកូនចំនួន ៦នាក់ ស្រី៥ប្រុស១ សព្វថៃ្ងក្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី ខេត្ដ កំពង់ស្ពឺ។ ខូញ មានឪពុកឈ្មោះ សួន ម្ដាយឈ្មោះ អ៊ុក មានបងប្អូន៤នាក់ស្រី៣ប្រុស១។ ខូញ ធ្លាប់រៀន នៅសាលាបឋមសិក្សាពៃ្រផ្ចឹកបានបន្ដិចបន្ដួចក៏ឈប់រៀន ដោយសារប្រទេសជាតិកើតមានសង្គ្រាម ឈប់រៀន មកជួយ ធ្វើស្រែចម្ការឪពុកម្ដាយ។ កាលនោះមានសង្គ្រាមកើតឡើង រវាងចលនាខែ្មរក្រហមក្នុងពៃ្រនិងជាមួយ ទាហានលន់ នល់ ខាងរដ្ឋាភិបាលខាងលោកលន់ នល់។ នៅឆ្នាំ១៩៧៥ របបខែ្មរក្រហមឡើងកាន់អំណាចបាន ដេញប្រជាជនចេញពី តំបន់ប្រជុំជនឱ្យទៅរស់នៅតំបន់ជនបទដើម្បីធ្វើស្រែចម្ការទាំងអស់គ្នា គ្មានអ្នកផ្សារគ្មានអ្នក មានទេ ចុះធ្វើស្រែទាំងអស់គ្នា។ មុនដំបូង អង្គការបានចាត់តាំងឱ្យ ខូញ ធ្វើការនៅក្នុងអង្គភាព កុមារបែកចេញ ពីឪពុកម្ដាយ។ ខូញ និងកុមារផេ្សងទៀត អង្គការចាត់តាំងឱ្យកាប់ដំបូកនិងកាប់ដើមកេន្រ្ទÃៈងខែត្រដើម្បីយកទៅ ធ្វើជីដាក់ស្រែ។ នៅឆ្នាំ១៩៧៦ ខូញ រាងធំបន្ដិចអង្គការ ចាត់តាំងឱ្យធ្វើការងារនៅក្នុងកងចល័តឃុំសែនដីលើក ទំនប់ជីក ប្រឡាយ គ្មានអាហារហូបចុកគ្រប់គ្រាន់មានតែបបរលាយប្រលិត។ នៅឆ្នាំ១៩៧៧ អង្គការចុះមក ជ្រើសរើសយកនារីមួយចំនួននៅ ក្នុងកងចល័តឃុំឱ្យទៅធ្វើការនៅភ្នំពេញ។ ខូញ មិនដែលបាន ស្គាល់ភ្នំពេញម្ដង ណាទេ នៅក្នុងចិត្ដមានអារម្មណ៍ភ័យអរ កាលនោះមានចែខុម ឈ្មោះ ចេន ឈ្មោះ វ៉ាង ហៅ ណាត និង មនុស្សមួយចំនួនផេ្សងទៀតបានឡើងឡានមកទាំងអស់គ្នា ដោយមិនបានមកលាឪពុកម្ដាយផង។ ខូញ បានជិះ ឡានតាមផ្លូវជាតិលេខ៤ មកដល់ព្រលានយន្ដហោះឃើញ ភ្លើងអំពូលច្រើន ចេះតែសួរនាំពូអ្នកបើកបរឡានថា ពូ ភ្លើងអីគេ? ពូ អ្នកបើឡានចេះតែប្រាប់ថា ភ្លើងយន្ដហោះ បានបន្ដិចសួរ ទៀតហើយឆ្ងល់រឿងផ្ទះថ្មខ្ពស់ៗ ហេតុតែមិនដែលស្គាល់ទីក្រុង ភ្នំពេញ ចេះតែសួររហូតបានមកដល់មន្ទីរផ៥ ជាមន្ទីររបស់ កម្មាភិបាលខែ្មរ ក្រហមធំៗក៏សម្រាកនៅមន្ទីរនេះចំនួនពីរយប់។ ខូញ ដំបូងអង្គការបញ្ជូនមកឱ្យធ្វើការងារនៅមន្ទីរពេទ្យ៦មករា អង្គការបានបង្ហាបង្រៀនបន្ដិចបន្ដួចអង្គការចាត់តាំងឱ្យធ្វើការតែម្ដង ព្រោះយោធាខែ្មរក្រហមមានរបួសច្រើន ដោយសារធ្វើសង្គ្រាម ជាមួយប្រទេសវៀតណាម។ យោធាទាំងនោះត្រូវរបួសអ្នកខ្លះ ឡើងរលួយសាច់ទៅហើយ តែមិនទាន់ស្លាប់ ដូចជាត្រូវគូទ ត្រូវពង ត្រូវដៃ ត្រូវក្បាល ត្រូវជើង។ ខូញ និងនារីពេទ្យរាប់រយនាក់នាំគ្នា ជួយលាងរបួសនិងជួយចាក់ថ្នាំ ព្យូរសេរ៉ូម ប្រធានពេទ្យឈ្មោះ ពឿន ឈ្មោះ មិញ បើរដ្ឋមន្រ្ដីឈ្មោះ ភា ហៅ អៀង ធិរិទ្ធ យូរៗបានគាត់ចុះមកប្រជុំម្ដង។ នៅឆ្នាំ១៩៧៩ ខូញ បានរត់ទៅដល់ខេត្ដបាត់ដំបង និងចុះ បន្ដដំណើរទៅ ដល់ក្រុងបៃ៉លិន ជាប់ព្រំដែនថៃ ដោយជួបការលំបាកពេកគ្មាន អាហារហូបចុកឃើញតែមនុស្ស ស្លាប់ក្នុងពៃ្រដោយគ្មានអាហារ និងគ្រុនចាញ់ក៏ត្រឡប់មកស្រុកកំណើតវិញនៅក្នុងឆ្នាំ១៩៧៩ដដែល។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា