Document thumbnail
Personal Info
ID: KSI0047
Name
ឈ្មោះ
Him Phan
ហ៊ឹម ផាន
Gender
f
ភេទ
ស្រី
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I02826
Source Interview
KSI0047 20051220, Sdok village, Sdok sub-district, Korng Pisey district, Kampong Speu province. Interviewed by Pheng Pong Rasy. Notes: Interviewed with Him Phan, 42, the biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអេសអាយ០០៤៧ ២០០៥១២២០ ភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ភាសដោយៈ ផេង ពង្សរ៉ាស៊ី។ កំណត់សំគាល់ៈ ជួបជាមួយ ហ៊ឹម ផាន អាយុ ៤២ ឆ្នាំ ជា ម្ចាស់ប្រវត្តិរូប។
Date of Birth
[Present aged: 42]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«បច្ចុប្បន្នអាយុ ៤២ ឆ្នាំ»
Home Village
05030904, Kampong Speu, Kong Pisey, Sdok, Sdok
ទីកន្លែងកំណើត
០៥០៣០៩០៤ ខេត្ដកំពង់ស្ពឺ ស្រុកគងពិសី ឃុំស្ដុក ភូមិស
Join KR
1975????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៥????
Reason to Join KR
Was assigned to join the revolution.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ចូលបដិវត្ដន៍ដោយមានការចាត់តាំងពីអង្គការ។
DK ORG Unit 75-79
6 Makara hospital
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពពេទ្យ ៦ មករា
KR Rank(1975-79)
Medical woman
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
នារីពេទ្យ
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
Menh, chief of 6 Makara hospital
អ្នកដឹកនាំ
ម៉ិញ ប្រធានពេទ្យ ៦ មករា
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ហ៊ឹម ផាន ភេទស្រី អាយុ២៤ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ផាន មានប្ដីឈ្មោះ ទិត មានកូនចំនួន៥នាក់ប្រុស៣ ស្រី២ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិស្ដុក ឃុំស្ដុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ ផាន មាន ឪពុកឈ្មោះ កង ហ៊ី ម្ដាយឈ្មោះ ផាន់ មានបងប្អូន៧នាក់។ ផាន តាំងពីតូចដល់ ធំមិនបានរៀនសូត្រទេ ព្រោះធំពេញវ័យចូលរៀនទទួលប្រទេស ជាកើតមានសង្គ្រាមរដ្ឋប្រហារឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៥ ពេល របបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានប្រមូលទ្រព្យ សម្បត្ដិឯកជនដាក់ជារបស់រួម មនុស្សក៏ធ្វើការងាររួម គ្នាដែរ។ ផាន អង្គការចាត់តាំងឱ្យទៅធ្វើការនៅក្នុងកងកុមារដើររើស អាចម៌គោនិងកាប់ដីដំបូកសម្រាប់យកទៅ ធ្វើជីដាក់ស្រែ។ នៅក្នុងសម័យខែ្មរក្រហមធ្វើការផងនិងអង្គការឱ្យកុមាររៀន តាមក្រោមដើមឈើបានបន្ដិចបន្ដួច តែគ្មានចេះទេ។ ផាន នៅក្នុងកងកុមារនៅភូមិត្រពាំងកកោះបានជាងមួយឆ្នាំ អង្គការបញ្ជូនចូលកងចល័តឃុំឱ្យ លើកទំនប់ជីកប្រឡាយ នៅទំនប់ក្រាំងខ្លុង គ្មានអាហារហូបចុកគ្រប់គ្រាន់លំបាកណាស់។ នៅឆ្នាំ១៩៧៦ អង្គការ បានជ្រើសរើសប្រវត្ដិរូមនៅក្នុងកង ចល័តបានចំនួនជាង១០នាក់ អង្គការបញ្ជូនឱ្យមកធ្វើការងារ នៅភ្នំពេញ។ ផាន បានស្គាល់ភ្នំពេញជាលើកទី១ ហើយបាន មកធ្វើការនៅក្នុងមន្ទីរពេទ្យ៦មករា ដោយខ្លួនមិនបានចេះអក្សរ មួយតួណាទេ អង្គការចាត់តាំងឱ្យទៅរៀនមុខវិជ្ជាពេទ្យ មានគ្រូបង្រៀនឱ្យចាក់សារាំងទៅលើកខ្នើយនិងរៀនលាង របួសចំនួនបីខែ។ ផាន បានមកធ្វើការងារនៅក្នុងមន្ទីរពេទ្យ ឃើញមានយោធាខែ្មរក្រហមជាច្រើននាក់ត្រូវរបួស ដាច់ដៃដាច់ ជើងដោយសារតែធ្វើសង្គ្រាមជាមួយប្រទេសវៀតណាមខាង ខេត្ដស្វាយរៀង។ ផាន បានដើរលាង របួសឱ្យយោធាជួន ណាយោធាទាំងនោះឈឺពេកក៏ស្រែកជេរពេទ្យវិញ។ ផាន ក្នុងនាមជាពេទ្យទោះបីយោធាជេរ ក៏មិនហ៊ានមាត់ដែរ ព្រោះដំបៅខ្លះរបួសស្អុយលាងឆៅតែម្ដង។ ប្រធានមន្ទីរ ពេទ្យ៦មករាមានឈ្មោះ មិញ ជាកូនស្រីលោកអៀង សារី និងអ្នកស្រី អៀង ធិរិទ្ធ។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាម វាយជិតមកដល់អង្គ ការបានដឹកជញ្ជូនអ្នកជំងឺឱ្យឡើងលើ រថភ្លើងហើយចេញដំណើរទៅដល់ខេត្ដបាត់ដំបងនិងបន្ដដំណើរបានត្រឹមស្រុក បវេល ទុកអ្នកជំងឺចោលម្នាក់ៗរត់យករៀងខ្លួន។ ផាន បានរត់ចូលពៃ្រឃើញសាកសពមនុស្សជាច្រើននៅក្នុង ពៃ្រប្រហែលជាទើបសម្លាប់ហើយមិនហើមនៅឡើយ។ ផាន ចូលពៃ្របានតែប៉ុន្មានខែជួបការលំបាកពេកក៏រត់ មកស្រុក កំណើតវិញនៅខែមេសា ឆ្នាំ១៩៧៩ ខែចូលឆ្នាំខែ្ម្មរ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា