Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0048
KHI0048
Name :
ឈ្មោះ :
សុខ នៅ
Last Name :
នាមត្រកូល :
Sokh
First Name :
នាមខ្លួន :
Neou
Other Name :
ឈ្មោះផ្សេង :
Chhean
ឈាន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I01490
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 10, Present aged: 42]
«សម័យខែ្មរក្រហម អាយុ១០ឆ្នាំ។ បច្ចុប្បន្នអាយុ៤២ឆ្នា
Home Village :
ភូមិកំណើត/ទីលំនៅ :
04010905, Kampong Chhnang, Baribo, Porpel, Bos Mea
០៤០១០៩០៥ ខេត្ដកំពង់ឆ្នាំង ស្រុកបរិបូរ ឃុំពពេល ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteered to join a child unit.
ស្ម័គ្រចិត្ដចូលកងកុមារ។
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Office P-1
មន្ទីរព១
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical staff
ពេទ្យ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0048 20050524, O Lampich village, Porpel sub-district, Baribo district, Kampong Chhnang province. Interviewed by Sarin Vireak. Notes: Interviewed with the biography owner.
ខេអេកអាយ០០៤៨ ២០០៥០៥២៤ ភូមិអូឡាំពេជ ឃុំ ពពេល ស្រុកបរិបូរ ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ សារិន វីរៈ។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
សុខ នៅ ហៅ ឈាន ភេទស្រី អាយុ៤២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ឈាន មានប្ដីឈ្មោះ អៀង មានកូនចំនួន ៤នាក់ ប្រកបមុខរបរ ធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិអូឡាំពេជ ឃុំពពេល ស្រុកបរិបូរណ៍ ខេត្ដកំពង់ឆ្នាំង។ ឈាន មានឪពុកឈ្មោះ តុន ម្ដាយឈ្មោះ ឈិត មានបងប្អូន៣នាក់។ ឈាន មិនបានរៀនសូត្រទេ ព្រោះ ជាប់រវល់ជួយធ្វើស្រែចម្ការឪពុកម្ដាយ ណាមួយប្រទេស កើតមានសង្គ្រាម មានទម្លាក់គ្រាប់បែកនៅក្នុងភូមិ។ នៅឆ្នាំ១៩៧៤ ឈាន អង្គការបានប្រមូលឱ្យចូលបម្រើចលនាខែ្មរ ក្រហមមុនដំបូងឱ្យធ្វើជាសេនាជនភូមិ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការចាត់តាំងឱ្យលើក ទំនប់ជីកប្រឡាយនៅតាមកង ចល័តស្រុក ហើយអង្គការបាន ឱ្យទៅលើកទំនប់នៅម្ដុំស្ពានដែកជាប់ទឹកដីខេត្ដពោធិសាត់។ ឈាន ធ្វើការងារនៅ ក្នុងកចល័ត លើកទំនប់ជីកប្រឡាយរស់នៅបែក ចេញពីឪពុកម្ដាយ កាលនោះមិនមានអាហារហូបគ្រប់គ្រាន់ទេ។ នៅឆ្នាំ១៩៧៧ អង្គការបានចុះមកជ្រើសរើសប្រវត្ដិរូបយ កតែកូនអ្នកមូលដ្នានចាស់ កូនប្រជាជនថ្មីអង្គការមិន យកទេ កាលនោះ ឈាន មានការភ័យខ្លាចមិនអង្គការហៅយកទៅណា បន្ទាប់មកទៀតបាន អង្គការប្រាប់ថា មកជ្រើសរើសមិត្ដនារីមួយ ចំនួនឱ្យទៅធ្វើការងារនៅភ្នំពេញ។ ឈាន មិនដែលបានស្គាល់ ភ្នំពេញទេ កាលពីមុន មក អង្គការបានឱ្យជិះឡានចេញពីខេត្ដកំពង់ ឆ្នាំង រហូតមកដល់ភ្នំពេញ ដោយមិនបានប្រាប់ឪពុកម្ដាយបងប្អូនឱ្យ បានដឹងជាមុនទេ កាលនោះមានអង្គការជាអ្នកយកដំណឹងទៅ ជូនឪពុកម្ដាយ។ ឈាន បានមកដល់ភ្នំពេញ អង្គ ការចាត់តាំង ឱ្យចូលរៀនពេទ្យ បន្ទាប់មកឱ្យមកធ្វើការងារនៅមន្ទីរពេទ្យ៦មករា។ កាលចូលទៅដល់មន្ទីរពេទ្យ ដំបូង អង្គការមិនឱ្យចូលធ្វើការងារផ្នែក ពេទ្យភ្លាមទេ ឱ្យយើងដើរបោសសម្អាតតាមបន្ទប់បានប្រហែល ជាមួយខែ អង្គការចាត់តាំងឱ្យព្យាបាលអ្នកជំងឺដូច ជាដើរចាក់ថ្នាំជាដើម។ កាលនោះមានពេទ្យជាជនជាតិចិន មកជួយ បង្រៀននិងជួយព្យាបាលរបួសឱ្យយោធាដែលអង្គការបញ្ជូនមក ពីព្រំដែនវៀតណាម។ នៅឆ្នាំ១៩៧៩ ឈាន បានរត់ចូលពៃ្រជា មួយកម្មាភិបាលខែ្មរក្រហមបានមួយរយៈពេលខ្លី បានរកផ្លូវត្រឡប ់មកស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
She witnessed the Khmer Rouge walking people to kill.
គាត់ឃើញខែ្មរក្រហមបណ្ដើរមនុស្សយកទៅសម្លាប់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា